Thursday, November 21, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖ថាអាយុ៣០ឆ្នាំ នឹងគិតគូរឿងរៀបការ

ប៉ាច គីមមួយ ៖ថាអាយុ៣០ឆ្នាំ នឹងគិតគូរឿងរៀបការ

ភ្នំពេញ៖ស្រីស្អាតប៉ាច គីមមួយ បានឲ្យដឹងថានៅឆ្នាំ២០២៣ នេះពិធីមង្គលការរបស់នាង​ជា​មួយ​​លោកសយ រតនៈ គឺពិតជាមិនអាចកើតមានឡើងបានទេ ហើយចំពោះមូលហេតុ​គឺមក​ពីនាងនិងគូដណ្ដឹងអត់ទាន់​ចង់គិត​រឿងនេះឆាប់ៗ។ប៉ុន្ដែតារាហង្សមាសរូបនេះថានៅពេលដែលរូបនាងមានអាយុ៣០ឆ្នាំ ពោលគឺនៅឆ្នាំ២០២៤ ខាងមុខ នោះ​នាង​នឹងដល់​ពេលវេលា​គិត​គូរឿងរៀបការនេះហើយ។គីមមួយ បន្ថែមថាការសម្រេចចិត្តភ្ជាប់​ពាក្យ​រវាងរូបនាងនិង​លោក​រតនៈ នាពេលកន្លងមកគឺដើម្បីឲ្យគ្រប់គ្នាបានដឹងថាទំនាក់ទំនង​រវាង​នាង​និងលោករតនៈ មាន​ភាពច្បាស់លាស់ជាមួយគ្នាមានចាស់ទុំ និងមិត្តភក្ដិដឹងឮ​ហើយពេលនេះ​នាងក្លាយទៅជាគូ​ដណ្ដឹង​​គ្នាហើយ តែមិនមែនមានន័យថាភ្ជាប់ពាក្យហើយត្រូវតែរៀបការ​ភ្លាម​ៗនោះឡើយ ដោយសារតែនាងនិងគូស្នេហ៍​សុទ្ធតែ​ជាអ្នកសិល្បៈដូចគ្នា ហេតុនេះធ្វើអ្វើទៅ​តាម​​ពេលវេលា​ច្បាស់លាស់។

  ការវាចារបស់ស្រីស្រស់ប៉ាច គីមមួយ នាពេលនេះថានឹងរៀបចំខ្លួនធ្វើជាកូនក្រមុំ​មែន​ទែននៅឆ្នាំ២០២៤ ខាងមុខ​នេះគឺហាក់ស្របគ្នាទៅនិងការអះអាងរបស់លោកសយ រតនៈ កាល​​ពីពេលថ្មីៗនេះដែរដែលលោកថាឆ្នាំ២០២៣ លោកនិងអូនគីមមួយ អត់មានគម្រោងរៀប​ការទេ តែពិធីនោះគ្រប់គ្នានឹងបានឃើញមិនឲ្យលើសពីឆ្នាំ២០២៤ ឡើយ​។

 គូររំលឹកថាប៉ាច គីមមួយ និងលោកសយ រតនៈ ដែលជ្រកកោនក្រោមដំបូលហង្ស​មាស​​តែមួយនោះបានសម្រេច​ចិត្តភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្រោយពួកគេមើលចិត្តថ្លើមគ្នាអស់រយៈ​ពេលជាច្រើន​ខែ។គីមមួយ ធ្លាប់វាចាថាមូលហេតុ​ដែល​នាងជ្រើសរើសយកលោករតនៈ ជាគូស្នេហ៍ដោយសារតែលោកមាន​ទំនួល​ខុសត្រូវ​ខ្ពស់ ហើ​យ​ជាបុរសស្ថិតក្នុងល័ក្ខខណ្ឌក្នុងបេះដូងនាងបើក​ទទួលយកតែម្ដង ព្រោះនាងស្រលាញ់​តែ​បុរសក្មេងរូបសង្ហារ ប៉ុន្ដែបើបុរសវ័យចំណាស់ចាប់ពីអាយុ៤០ឆ្នាំឡើងទោះជាមាន​ទ្រព្យយ៉ាង​ណាក៍នាងថា​គ្មាន​អារម្មណ៍បេតី ស្នេហ៍ដែរ។ការដែលនាងគីមមួយ ប្រគល់បេះដូងទៅឲ្យប្រុស​ក្មេងលោករតនៈ ជិត១០ខែមក​នេះ​ធ្វើឲ្យបុរសមិនតិចនាក់ទេដែលធ្លាប់លង់​ស្នេហ៍សម្រស់​នាង​ខកចិត្ត ព្រោះថាទោះជាមានលុយក្រាស់យ៉ាង​ណាក៍តារាសាច់សខ្ចីមើលមិនឃើញពួកគេ ហើយនៅទីបំផុត”ស្នេហ៍មិនឈ្នះស្និត” ទើបលោករតនៈ បានក្លាយ​ទៅ​ជា​អនាគតស្វាមី​របស់​នាង​យ៉ាងពិតប្រាកដ។គីមមួយ ធ្លាប់និយាយថារឿងមានបុរសផ្សេងៗតាមស្រលាញ់​គឺជារឿង​ធម្មតាទៅហើយ តែសំខាន់នៅលើខ្លួនឯងទេ ហើយនាងថាមិនជ្រើសផ្លូវឲ្យប្រុស​ណាមក​ចិញ្ចឹមនាង​ឡើយ  ព្រោះរឿងមានគេចិញ្ចឹមមិនមែនស្រួលដូចអ្នកខ្លះបានគិតទេ។

 ប៉ាច គីមមួយ ធ្លាប់បរាជ័យស្នេហ៍ម្ដងរួចទៅហើយក្រោយនាង​ចែកផ្លូវជាមួយអតីតប្ដី​ជា​តារា​ចម្រៀងម្នាក់ ធ្វើឲ្យ​នាង​ប្រើជីវិតជាស្រ្ដីមេម៉ាយអស់ជាច្រើនឆ្នាំទើប​បើកបេះដូងទទួល​ស្នេ​ហ៍​​ថ្មីហើយនាងក៍មិនខ្លាចដើរជាន់ដាន​ចាស់ដែរគឺជ្រើស​ស្វាមីជាតារាសិល្បៈម្ដង​ទៀត។គីម​មួយ-រតនៈ ត្រូវបានគេលើកឡើងថាជាគូស្នេហ៍ដ៍​សាកសម​គ្នា ព្រោះស្រីស្រស់ប៉ៈប្រុសរូប​សង្ហារ ហើយអ្នកទាំងពីរប្រឹងរកលុយរួមគ្នាពីសិល្បៈដោយទិញ​ផ្ទះទ្រនុំស្នេហ៍១​ល្វែង​នៅម្ដុំ​ស្ពាន​ដែក​ចំការដូង(ខណ្ឌមានជ័យ) បង់រំលស់រួមគ្នាមុនរៀបការ ខណៈពេលនេះ​ហង្សមាស​ក៍ធ្វើបទ​ចម្រៀងឲ្យពួកគេចេញភាគច្រើនច្រៀងសម្ដែងរួមគ្នាតែម្ដងដែលមានន័យថាថៅកែគាំទ្រចំណងស្នេហារបស់កូនចៅទាំងពីរយ៉ាងពេញទំហ៊ឹងតែម្ដង។

 ក្រៅពីប៉ាច គីមមួយ តារាមេម៉ាយដែលរកបានគូស្នេហ៍ថ្មីរៀងៗខ្លួនតែគ្មានដំណឹង​រៀប​ការមានដូចជាពេជ្រ សោ​ភា ,ពេជ្រ សូលីកា និងកែវ ពេជ្រពិសី ជាដើម។សម្រាប់នាងគីមមួយ វិញទោះជានាងក្លាយទៅជាគូដណ្ដឹង​លោក​រតនៈ នឹងជិតទៅជាភរិយាស្របច្បាប់របស់តារា​ចម្រៀងរូបនេះក្ដី ប៉ុន្ដែនៅតែមានបុរសមិនតិចនាក់ទេចង់​ញ៉ែនាង​ពិសេសគឺតាតា សម្បូរដុល្លារ បើទោះជាដឹងថានាងមិន​ចាប់អា​រម្មណ៍ប្រុសណាផ្សេងក្រៅពីអនាគត​ប្ដីនាងក៍​ដោយ​។

  Fan នាងប៉ាច គីមមួយ ​រងចាំមើលថាតើតារាសាច់ដូចបណ្ដូលចេករូបនេះនឹងដឹកដៃ​ប្រុស​ក្មេងរូបសង្ហារលោក​រតនៈ ក្រាបផ្ទឹមនៅឆ្នាំ២០២៤ មែន ឬមង្គលការនោះអាចមាន​ការ​ប្រែប្រួលដូចពេជ្រ សោភា-ឆឹម សក្កដា ដែល​Cancel គម្រោងរៀបអាពាហ៍ ពិពាហ៍ នៅឆ្នាំ​២០​២៣ ព្រោះខ្វែងគំនិតគ្នា?

RELATED ARTICLES