ភ្នំពេញ ៖ តារាស្រីរូបស្រស់ សិចស៊ី សាច់សខ្ចី កញ្ញាអៀ ម៉េងលិ បន្ទាប់ពីបានបង្ហាញមុខសង្សារថ្មី រូបសង្ហា ដោយប្រកាសកាត់បន្ថយការបង្ហាញភាពសិចស៊ី ផ្គាប់ចិត្តសង្សារនោះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ មានការភ្ញាក់ផ្អើល ក្រោយពីបានឃើញនាងប្រកាសតាមបណ្តាញសង្គម ហ្វេសប៊ុក ថាចង់បានមនុស្សប្រុស ២-៣នាក់ ទុកធ្វើសង្សារ ព្រមទាំងបានប្រកាសថា ពោះនាងទំនេរ មានអ្នកណាចង់ផ្ញើកូនឬអត់ទៀតផង។
ការប្រកាសជាចំហ របស់តារាស្រីស្អាតរូបនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ សង្ស័យថា ស្រីស្អាតរូបនេះ ទំនងជាបែកបាក់ពីសង្សាររូបសង្ហា ជាមន្ត្រីអង្គរក្សនោះហើយ បន្ទាប់ពីមុននេះ គេល្បីថា ស្រីស្អាតរូបនេះ ធ្លាប់បានបែកបាក់ស្នេហា យ៉ាងតិច ២លើកមកហើយ ដែលសុទ្ធតែជាបុរសសង្ហា ក្នុងនោះក៏មាននាយចឺម តារាចម្រៀងល្បីឈ្មោះម្នាក់ផងដែរ។
កញ្ញាអៀ ម៉េងលិ បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ថា «ពោះអូនទំនេរ បងចង់ផ្ញើកូនអត់?»។
បន្ទាប់មកទៀត នាងបានសរសេរបន្ថែមថា «ចង់បានមនុស្សប្រុស ២-៣នាក់ ទុកធ្វើសង្សារ»។ជុំវិញការប្រកាស តាមបណ្តាញសង្គម ហ្វេសប៊ុក ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីកញ្ញាអៀ ម៉េងលិ បានទេ កាលពីល្ងាចម្សិលមិញ ដូច្នេះមិនដឹងថា ការប្រកាសរបស់នាងខាងលើ ជាការពិត ឬជាការលេងសើច នោះទេ។ ចំណែកការសង្ស័យរបស់ទស្សនិកជន ថានាងបែកបាក់សង្សារអង្គរក្សនោះ ក៏មិនដឹងថា ពិតមែន ឬយ៉ាងណានោះទេ គឺមានតែរង់ចាំការបញ្ជាក់របស់តារាស្រីដ៏ស្រស់ស្អាត មានមន្តស្នេហ៍រូបនេះប៉ុណ្ណោះ៕