Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទរំលោភទំនុកចិត្ត

 ឃាត់ខ្លួនស្ត្រីម្នាក់ ពីបទរំលោភទំនុកចិត្ត

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនចៅក្រមស៊ើបសួរតាម ដីកាបង្គាប់ឱ្យចាប់ខ្លួន។

សូមរំលឹកថា ស្ត្រីអាជីវករម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប សហការជាមួយនគរបាលរាជធានីភ្នំពេញធ្វើ ការចាប់ខ្លួន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងខេត្តសៀមរាប ខណៈស្ត្រីអាជីវកររូបនោះ មិនព្រម ចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលឆ្លើយបំភ្លឺ ចំនួន២លើក របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញពី បទរំលោភលើទំនុកចិត្ត ចុងក្រោយនៅតែគេចមិនផុតពីការចាប់ខ្លួន។

ជនសង្ស័យខាងលើ មានឈ្មោះជីវ ណារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិស្ពានក្អែក ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រោយពីចាប់ខ្លួន សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានប្រ គល់ជនសង្ស័យឱ្យទៅនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីនាំទៅ ប្រគល់ជូនចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនស្ត្រីជាអាជីវកររូបនេះ ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ២៥១ ដ.ច.ន ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ របស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសា លាដំបូងរាជ ធានីភ្នំពេញ លើឈ្មោះជីវ ណារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបទល្មើសខាងលើនេះ មានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។

ដោយយល់ឃើញថា ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យចូលខ្លួន ចំនួន២លើកក្នុងអំឡុង ខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនឃើញចូលមកឆ្លើយបំភ្លឺដោះសា ដោយគេចខ្លួន មិនដឹងទៅទីណា ហើយបទចោទ ប្រកាន់ខាងលើ ជាបទមជ្ឈិម ដែលអាចផ្តន្ទាទោសដាក់ ពន្ធនាគារលើសពី១ឆ្នាំ ហេតុនេះដើម្បីធានាដល់យន្ត ការច្បាប់អនុវត្តឱ្យមានប្រសិទ្ធភាព ចៅក្រមស៊ើបសួរ គប្បីសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវ ចោទតែ ម្តង៕

RELATED ARTICLES