ភ្នំពេញ៖ ពេជ្រ សោភា បាននិយាយហាក់ដៀមដាមនិងផ្លែផ្កាឲ្យនណាម្នាក់តែនាងមិនបញ្ចេញឲ្យចំៗឈ្មោះនោះទេដោយគ្រាន់តែសង្កត់ខ្លឹមសារថាជំងឺដែលពិបាកព្យាបាលជាងគេនោះ គឺជាជំងឺតួឯក គិតថាគ្មានអ្នកណាស្មើ ហើយជំងឺមួយទៀតគឺមិនទទួលស្គាល់ការពិត គ្មានថ្នាំ គ្មានពេទ្យណាជួយបានទេ(ពាក្យសំដីអ្នកបើសិនជាមនុស្សបាក់ទឹកចិត្ត គេនឹងគិតខ្លី រៀននិយាយឲ្យតម្លៃគេឯង នៅទីកន្លែងមនុស្សច្រើន កុំយកជើងជាន់មេឃ”។
ក្រោយពេជ្រ សោភា ថ្លែងសារថាឲ្យអ្នកណាម្នាក់ដោយប្រយោលបែបនេះមានFan ក្នុងហ្វេសបុករបស់នាងជាច្រើនបានចូលទៅComments ដោយខ្លះព្យាយាមសួរសោភា ថាតើនាងចង់សំដៅដល់អ្នកណាម្នាក់ឲ្យប្រាកដម៉េចមិននិយាយឲ្យចំៗតែម្ដងទៅ?ហ្វេសបុកឈ្មោះPell Sopheary បានខមិនថា”ចេះផ្លែផ្កាទៀត”។សោភា ក៍បានតបទៅម្ចាស់គណនេយ្យ Pell Sopheary ភ្លាមៗថា”ផ្លែផ្កាអ្នកណាបង ថាមើល”។ចំណែកហ្វេសបុកឈ្មោះKhum Phatt បានខមិនថា”ការច្រណែនគេ នាំឲ្យអ្នកជុំខ្លួនស្អប់នោះឯង ដូចបងនោះឈ្លោះមួយគេម្នាក់ឯង”។សោភា បានឆ្លើយតបទៅ Khum Phatt ដោយខមិនតបថា”បងមិនដឹងទេ គ្រាន់តែដឹងថាជីវិតមនុស្សលឿនណាស់ សប្បាយៗទៅ”។
ពេជ្រ សោភា នៅតែមិនឆ្លើយទៅFan របស់នាងដែលចង់ដឹងថាអ្នកណាកើតជំងឺតួឯក រហូតគ្មានថ្នាំព្យាបាលជានោះទេ ប៉ុន្ដែគេអាចដឹងបានថានៅក្នុងពិភពសិល្បៈការប្រជែងកាច់កុងគ្នាតែងតែកើតមានឡើងពិសេសគឺតារាដែលមានប្រជាប្រិយភាពប្រហាក់ប្រហែលគ្នាក្នុងវិស័យណាមួយដូចគ្នាពួកគេកម្រត្រូវគ្នា ឬបើល្អូកល្អិនគ្នាគឺមានតែពេលការទួតប៉ុណ្ណោះ តែក្រោយខ្នងជាគូបដិបក្ស។ដោយឡែកសម្រាប់តារាល្បីៗរាប់សិនឆ្នាំមកហើយ ប៉ុន្ដែមានតារារះថ្មីឡើងមកចងស្មើ”រលកក្រោយច្រានរលកមុន”ចេញមកនឹងមានមួយចំនួនតូចមិនឲ្យតម្លៃរៀមច្បងនោះគឺធ្វើឲ្យទំនាស់វិវាទនៅក្នុងសិល្បៈតែងតែងមានកម្ដៅជាញឹកញាប់ផងដែរ។ប៉ុន្ដែពាក្យដែលសោភា ថាជីវិតមនុស្សខ្លីណាស់ ឬជីវិតមិនទៀង ហេតុនេះមានរឿងអីគូរតែធ្វើឲ្យហើយទៅនោះមិនមែនមានតែសោភា ម្នាក់ទេដែលលើកឡើងបែបនេះ តែទោះជាព្រះសង្ឃក៍ធ្លាប់ឲ្យដំបូន្មាននេះដល់ពុទ្ធបរិស័ទសឹងគ្រប់រោងបុណ្យទៅហើយ ដែលមានន័យថាពេលវេលាមានតម្លៃណាស់ ឬកុំខ្ជះខ្ជាយ ត្រូវប្រើពេលវេលាឲ្យត្រូវ…។ចំពោះពេជ្រ សោភា វិញនាងបានចាប់អាជីពក្នុងអាជីពចម្រៀងនៅហង្សមាសរយៈពេលជាង១៨ឆ្នាំ(២០០៥-២០២៣)ហើយរហូតមកដល់ពេលនេះនាងនៅតែស្ថិតក្នុងចំណោមតារាលំដាប់ជូរមុខរបស់ហង្សមាស ទោះជាកាលពីឆ្នាំ២០១៥ នាងធ្លាប់ធ្លាក់ម្ដងក្ដី ប៉ុន្ដែរយៈពេល៧ឆ្នាំចុងក្រោយនេះនាងនៅតែឈជាតារាសំខាន់របស់ហង្សមាសដដែល។
ការលើកឡើងរបស់សោភា ថាជំងឺតួឯកគ្មានគ្រូពេទ្យណាអាចព្យាបាលជានោះហាក់ស្របគ្នាទៅនិងអតីតតារាចម្រៀងU2 លោកសាន ផានិត កាលពីពេលថ្មីៗនេះដែលបង្ហោះរូបតារារ៉េបលោកវណ្ណដា ដើរទៅចាប់ដៃលោកជេមស៍ និងខេមរៈ សិរីមន្ដ កំពុងអង្គុយកៅអីនិងពាក់វ៉ែនតាខ្មៅដូចគ្នាតែមិនព្រមក្រោកឈពីកៅអីស្វាគមន៍សិស្សប្អូននោះទេ គឺអង្គុយអត់ហើបគូថទើបអតីតសង្សារឌុច សុភា រូបនោះថ្លែងបែបចង់ឌឺដងឲ្យតួឯកទាំងពីរថាឡូវពួកគាត់ចូលទៅក្នុងគ្រួសារTop MMO ឡើងViews ស្អីនុះ ទ្រង់ឈឺក្រលៀន បូសក្លៀកតិចហើយ អាចពិបាកក្រោកឈតិច ខ្លាចបាក់ភ្លឺអាវ កុំប្រកាន់…។ក្រោយលោកផានិត លើកឡើងបែបនេះមានអ្នកចង់ដឹងថាតើលោកចង់សំដៅម្នាក់ណាអត់ហ៊ានឡើងឈ ខ្លាចខូចភ្លឺអាវ?លោកជេមស៍ ឬប៊ុនថៃ តែតារាទើបវះកាត់គ្រលៀនរូបនេះថាលោកមិនអាចនិយាយថាម្នាក់ណាបានទេ។ដោយឡែកចំពោះពេជ្រ សោភា វិញនាងក៍តបទៅអ្នកគាំទ្រដែលថានាងចង់ផ្លែផ្កាឲ្យនណាម្នាក់នោះដែរដោយសួរច្រាសទៅម្ចាស់សំណួរវិញថាតើរូបនាងចង់ថាឲ្យអ្នកណាទៅ សូមបង្ហាញប្រាប់នាងផង… ។
យ៉ាងណាការលើកឡើងរបស់ពេជ្រ សោភា ថាកុំឲ្យកើតជំងឺតួឯក ព្រោះអត់ថ្នាំព្យាបាលនោះជាសារមួយដែលក្នុងនាមនាងជាតារាចម្រៀងរៀមច្បងម្នាក់ដើម្បីឲ្យប្អូនៗជំនាន់ក្រោយចងចាំថាបើខ្លួនជិតកើតជំងឺនេះហើយ ត្រូវតែប្រញ៉ាប់ប្ដូរចិត្តវិញជាបន្ទាន់ ព្រោះជំងឺនេះគ្រោះថ្នាក់ខ្លាំងណាស់ដោយសារតែរកពេទ្យព្យាបាលឲ្យអត់បាន។ការលើកឡើងរបស់សោភា បែបនេះធ្វើឲ្យគេសង្ស័យថានាងកំពុងតែមានរឿងមិនសប្បាយចិត្តជាមួយអ្នកណាម្នាក់ដែលតាំងខ្លួនជាតួឯកគ្រប់វិនាទី ធ្វើឲ្យនាងសែនធុញទ្រាន់ ប៉ុន្ដែនាងមិនបញ្ចេញឈ្មោះបុគ្គលនោះឡើយ។ដោយឡែកអនាគតស្វាមីរបស់សោភា គឺលោកឆឹម សក្កដា វិញនៅពេលដែលបណ្ដូលចិត្តរបស់លោកតុកស៊ិកលោកតែងតែព្យាយាមថ្នាក់ថ្នមចិត្តនាងគ្រប់ពេលដោយមានពេលខ្លះថែមទាំងចំហុយសំបុកត្រចៀកកាំឲ្យនាងញាំប៉ូវកំលាំងទាំងយប់អាទ្រាធទៀតផង ដើម្បីឲ្យនឹមនួនចិត្តត្រជាក់មានកំលាំងធ្វើការ៕