ភ្នំពេញ៖ការចេញមុខរិះគន់ចំៗទៅលើមាស សុខសោភា ពីសំណាក់អតីតតារាចម្រៀងលោកម៉ៃ សុគន្ធ ហៅកំពូលទើសកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៣ នោះមិនមានប្រសិទ្ធិភាពឬធ្វើឲ្យអ្នកចម្រៀងសំនៀងផ្អែមរូបនេះផ្លាស់ប្ដូរតាមអតីតតារាKH រូបនោះឡើយ ព្រោះថាសុខសោភា នៅតែប្រកាន់គោលការណ៍ផ្ទាល់ខ្លួនពោលគឺស៊ិចស៊ីទៅតាមពេលវេលា ហើយសុភាពរាបសារតាមប្រភេទកម្មវិធី(ចូលស្ទឹងតាមបទ)ដូចជាថ្មីៗនេះពេលលេចមុខក្នុងព្រឹត្តិការណ៍ធំមួយសុខសោភា នៅតែបន្ដហ៊ានលេងខ្លួនស៊ិចស៊ីបង្ហោះតាមបណ្ដាញសង្គមដូចមុនដដែលនោះគឺនាងពាក់អាវវ៉ែនតារឹតដើមទ្រូងចំហឲ្យឃើញគល់សុដន់ និងក្បាលពោះយ៉ាងស៊ិចស៊ី ដែលឈុតនេះហើយស្រដៀងគ្នាទៅនិងសម្លៀកបំពាក់របស់នាងពីមុនដែលត្រូវលោកម៉ៃ សុគន្ធ វាយប្រហារដោយថែមទាំងថានារីម្នាក់ជិះម៉ូតូតាមដងផ្លូវមួយនៅខេត្តតាកែវដែលផ្នែកខាងលើពាក់តែអាវវ៉ែនតានៅទីសាធារណៈនោះគឺមកពីយកគំរូតាមសុខសោភា នេះឯង។ប៉ុន្ដែពេលនេះសុខសោភា នៅតែមិនបោះបង់ការតែងខ្លួនដែលធ្វើឲ្យប្រុសៗមើលទៅគូរឲ្យព្រឺព្រួចនោះឡើយ ហើយអ្វីដែលសំខាន់ស្វាមីនាងលោកអ៊ឹត រ៉ាដា បានគាំទ្រគូស្នេហ៍របស់លោកយ៉ាងពេញទំហ៊ឹងតែម្ដង ខណៈដែលបទចម្រៀងMVរបស់សោភា ខ្លះ ដែលលោកបានដឹកនាំនៅផលិតកម្មផ្ទាល់ខ្លួនCamtrax នោះមានបទមួយចំនួននៅបរទេសសោភា ស្លៀកតែឈុតលីអូដោយគ្របតែអាវស្បៃស្ដើងៗមើលឃើញដល់ខោក្នុងច្បាស់ទៀតផងហើយលោករ៉ាដា មិនដែលប្រតិកម្មលើការតុបតែងខ្លួនរបស់ភរិយាលោកម្ដងណាឡើយ ព្រោះថាលោកបានរស់នៅប្រទេសកាណាដាជាច្រើនឆ្នាំ ហេតុនេះការតែងខ្លួនស៊ិចស៊ីរបស់នារីបរទេសនៅទីនោះដែលលោកជួបរាល់ថ្ងៃបើប្រៀបធៀបមកសោភា គឺនាងនៅតែមានកកម្រិតស្រាលនៅឡើយ។
ថ្វីត្បិតតែមាស សុខសោភា ហាក់ហ៊ាន ស៊ិចស៊ីជាងគេក្នុងចំណោមតារាចម្រៀងវ័យស្របាលៗនាងដូចជាឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងសុគន្ធ និសា ក្ដី ប៉ុន្ដែការលេងខ្លួនរបស់នាងគ្មានប្រតិកម្មខ្លាំងពីទស្សនិកជនមកលើខ្លួនឡើយ ព្រោះតែនាងធ្វើខ្លួនទៅតាមពេលវេលា ឬប្រភេទនៃកម្មវិធីតែម្ដង។ប៉ុន្ដែផ្ទុយទៅវិញអំឡុងពេលដែលសុខសោភា តែងខ្លួនសាមញ្ញធម្មតាៗនោះមានតែអ្នកពេបជ្រាយនាងថាស្លៀកពាក់មិនសាកសមជាតារាល្បីឡើយ។ប៉ុន្ដែលោកម៉ៃ សុគន្ធ មិនយល់ស្របចំពោះរឿងនេះទេដោយលោកធ្លាប់លើកឡើងថាលំដាប់តារាល្បីដូចសុខសោភា ទោះជាមិនចាំបាច់តែងខ្លួនស៊ិចស៊ីក៍នាងនៅតែល្បីដដែល។
មាស សុខសោភា ឈានចូលវ័យជាង៤០ឆ្នាំទៅហើយទើបមានFan ខ្លះនិយាយលេងបន្លំមែនថាការបញ្ចេញស្បែកឲ្យគេឃើញរបស់សោភា នារយៈពេលចុងក្រោយនេះព្រោះតែនាងចង់”ស៊ិចស៊ីផ្ដាំចាស់” ប៉ុន្ដែអ្នកនៅក្នុងរង្វង់សែង្វៀនសិល្បៈមិនយល់ស្របបែបនោះឡើយ ព្រោះពួកគេគិតថាការស្លៀកពាក់ដដែលៗទេ ដែលជាសត្រូវនៃភ្នែកទស្សនិកជន ហេតុនេះការតែងខ្លួនបត់បែនរបស់សោភា ទៅតាមពេលនោះទេ ជាភាពឆ្លាតវៃរបស់នាង ប៉ុន្ដែបើព្រលែងខ្លួនជ្រុលពេកនោះច្បាស់ជានឹងធ្វើឲ្យនាងទទួលបានការរិះគន់ច្រើនជាងគាំទ្រជាមិនខាន។
គូរបញ្ជាក់ថាមាស សុខសោភា បានចាកចេញពីរាម ជិត៥ខែមកហើយដែលនៅឆ្នាំ២០២៣ នេះនាងប្រកាសថានឹងមិនទៅច្រៀងសម្ដែងនៅផលិតកម្មណានោះទេគឺធ្វើបទចម្រៀង នឹងចេញនៅផលិតកម្មខ្លួនឯងCamtrax ដែលគេដឹងថាស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ជាអ្នកគ្រប់គ្រង។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាសុខសោភា បើចង់ប្រជែងទីផ្សារចម្រៀងឡើងវិញនាងត្រូវតែទៅច្រៀងនៅផលិតកម្មថ្មីមួយទៀត ទើបអាចទៅរួច ព្រោះការធ្វើផលិតកម្មខ្លួនឯងមិនមែនចេះតែជោគជ័យនោះទេ ដោយសារតែត្រូវការធនធានមនុស្ស និងរចនាសម្ព័ន្ធត្រឹមត្រូវទើបអាចទៅរួច។ប្រភពបានបានឲ្យដឹងថាសុខសោភា នៅតែមានភាគរយខ្ពស់ទៅGalaxy ជាងផលិតកម្ម២ទៀតដែលចង់បាននាងគឺថោន និងហង្សមាស បើទោះជាសោភា ធ្លាប់អះអាងថាGalaxy មិនដែលទាក់ទងមកនាងម្ដងណាក្ដី។ការសន្និដ្ឋានថាសុខសោភា នឹងទៅចូលរួមជាមួយGalaxy បែបនោះដោយសារតែផលិតកម្មថ្មីចាយលុយធំនោះមានតារាប្រុសលំដាប់ជូរមុខដល់ទៅ៣ដួងគឺព្រាប សុវត្ថិ ,ខេម និងខែម ប៊ុនថៃ តែអ្នកចម្រៀងដៃគូតារាខាងលើនេះមានតែម្នាក់គត់គឺនាងតន់ ច័ន្ទសីម៉ា ហេតុនេះហើយបើសោភា ចង់មានដៃគូចម្រៀងប្រុសខ្លាំងឲ្យសាកសមនិងសម្ថភាពរបស់នាងនោះគឺនាងគ្មានជម្រើសផ្សេងក្រៅពីផលិតកម្មមួយនេះឡើយ។តែសុខសោភា មិនយល់ឃើញដូចនេះទេ ព្រោះនាងគិតថាសម័យនេះហើយទោះជាច្រៀងដោយគ្មានផលិតកម្មក៍នៅតែល្បីបានដែរ ។ការតាំងចិត្តរបស់សុខសោភា បែបនេះគេចាំមើលថានាងនៅតែបន្ដច្រៀងឲ្យផលិតកម្មខ្លួនឯងរហូតឬមួយក៍ចង់ទៅផលិតកម្មទី៨ ដើម្បីធ្វើព្យុះភ្លៀងជាថ្មី?