ភ្នំពេញ៖អ្នកមេម៉ាយកូន១រូបស្រស់សុខ សោម៉ាវត្តី បានចេញសារថាបេះដូងនាងមិនទាន់ប្រគល់ទៅឲ្យបុរសថ្មីរូបណាម្នាក់ឡើយ ព្រោះតែរងចាំមនុស្សប្រុសម្នាក់ដែលស្រលាញ់និងចូលមកជីវិតនាងពិតប្រាកដ។វត្តី វាចាថា”តែងតែប្រាប់ខ្លួនឯងរហូតថា ត្រូវរក្សារបេះដូងឲ្យបានល្អ រងចាំមនុស្សពិតប្រាកដម្នាក់មកមើលថែរ”។ការលើកឡើងរបស់ពិធីការិនីសុខ សោម៉ាវត្តី បែបនេះបានបញ្ជាក់ច្បាស់ទៅហើយថាបុរសវ័យចំណាស់កូនចៅកាត់ចិននិងជាថៅកែហាងថតរូបល្បីឈ្មោះម្នាក់ដែលធ្លាប់បានបញ្ចេញសារជាសាធារណៈដោយចាត់ទុកនាងថាជាកំពូលស្នេហ៍តាំងពីខែឧសភា ឆ្នាំ២០២២ ពោលគឺពេលនេះទំនាក់ទំនងរវាងអ្នកទាំងពីរឈានចូល១ឆ្នាំគត់នោះ វត្តី នៅមិនទាន់ប្រាកដក្នុងចិត្តទេថានឹងប្រគល់បេះដូងនាងឲ្យបុរសនោះព្យាបាលរបួស តែផ្ទុយទៅវិញនាងបែជាបញ្ចេញសញ្ញាមិនទាន់បានជួបម្ចាស់ស្នេហ៍ពិតនៅឡើយ ហើយរងចាំបុរសម្នាក់មកមើលថែនាងឲ្យបានកក់ក្ដៅ ទើបនាងតាំងចិត្តថាត្រូវតែរក្សារថែបេះដូងឲ្យបានល្អបំផុតកុំឲ្យធ្លាក់ទៅដៃបុរសប្រុសណាក្លែងក្លាយធ្វើឲ្យនាងគាំ្រគ្រាចិតុ្តម្ដងទៀត។ប៉ុន្ដែទោះជាវត្តី ថ្លែងបែបនេះក្ដីក៍គេធ្លាប់ឃើញសកម្មភាពរបស់ថៅកែកន្លងមកហាក់ច្បាស់លាស់ជាមួយនាងទៅហើយទើបចេញសារផ្អើលFan របស់លោកក្នុងអេតស្ទ័រីហ្វេសបុករបស់លោកតាមរយៈការកៀកកើយអ្នកមេម៉ាយនៅក្លឹបកម្សាន្ដមួយ ហើយថៅកែប្រើភាសារចាត់ទុកវត្តី ថាជាសំណព្វចិត្តរបស់លោកទៀតផង។
យ៉ាងណាការប្រកាសរបស់សុខ សោម៉ាវត្តី ថាបេះដូងនាងមិនទាន់មានម្ចាស់ចិត្តថ្មីនាពេលនេះ ក្រៅពីបង្ហាញឲ្យគ្រប់គ្នាដឹងថានាងមិនទាន់រកបានភួយសាច់វិញនោះ នេះក៍ជាសញ្ញាមួយអាចឲ្យបុរសទាំងឡាយដែលធ្លាប់លង់ស្នេហានាងក្រោយវត្តី ធ្លាក់ខ្លួនមេម៉ាយជិត៩ឆ្នាំ នេះអាចចូលមកប្រជែងយកបេះដូងនាងបានហើយ ព្រោះនាងកំពុងតែរងចាំបុរសម្នាក់ចូលមកក្នុងជីវិតនាងឲ្យពិតប្រាកដនោះយ៉ាងអន្ទះសារ។ប៉ុន្ដែអ្នកខ្លះយល់ថាការដែលវត្តី ស្ទាក់ស្ទើចិត្តជាមួយថៅកែហាងថតរូបខាងលើនេះ ហើយតាំងចិត្តថារងចាំបុរសម្នាក់នៅថ្ងៃមួយនោះអាចមកពីនាងមានជម្រើសស្នេហ៍ច្រើន ហើយចង់ដឹងពីប្រតិកម្មរបស់លោកថៅកែយ៉ាងណានៅពេលដែលនាងវាចារបែបនេះ។តែនៅលើហ្វេសបុករបស់ថៅកែនៅថ្ងៃវត្តី ថ្លែងសារដ៍គូរឲ្យចាប់អារម្មណ៍នោះលោក”M”គ្មានប្រតិកម្ម ឬចេញសារអ្វីតតបទៅអ្នកមេម៉ាយកូន១ រូបនេះឡើយ។តាមព័តមានថាវត្តី ចង់ប្ដូរយុទ្ធសាស្រ្ដថ្មីដើម្បីរក្សារចំណងស្នេហាថ្មីឲ្យបានគង់ វង្សនិងយូរអង្វែងជាងមុននោះគឺការមើលរំលងប្រុសក្មេងហើយងាកបេតី ប្រុសចំណាស់ វិញ ម្ដង តែវត្តី មិនបានយល់ស្របចំពោះមិត្តភក្ដិរបស់នាងខ្លះដែលជម្រុញឲ្យនាងស្រវ៉ាចាប់តំណែងជំទាវ ទាន់ពេលនាងនៅមានសម្រស់នោះឡើយ ព្រោះសម្អាងថាអ្នកស្រលាញ់នាងភាគច្រើនជាមន្រ្ដីធំវ័យចំណាស់នោះឡើយ ។សោម៉ាវត្តី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាប្រសិនបើនាងចង់បានងារជំទាវ តើចាំបាច់អីដែលនាងត្រូវលែងប្ដីចាស់ ព្រោះបច្ចុប្បន្នអតីតស្វាមីនាងក៍មានតំណែងធំដែរ…។
គូរបញ្ជាក់ថាសុខ សោម៉ាវត្តី បានបរាជ័យរឿងស្នេហា២លើកស្ទួនៗគ្នាមកហើយដោយបានលែងលះគ្នាជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីឆ្នាំ២០១៤ បន្សល់ទុកចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។នៅដើមឆ្នាំ២០២២ វត្ដី ក៍ចែកផ្លូវគ្នាជាមួយសង្សារក្មេងកីឡាករលី វ៉ាហេទ ក្រោយផ្អែមល្ហែមគ្នាអស់ជាង៥ឆ្នាំទើបធ្វើឲ្យនាងហាក់ខ្លាចរឿងស្នេហានិងថាមិនរំភើបពេលឭថាមានមន្រ្ដីធំ ឬកូនអ្នកធំតាមស្រលាញ់នាងនោះឡើយ។នាងសារភាពថារឿងបុរសតាមស្នេហាគឺមានច្រើនមែនទាំងក្នុងនិងក្រៅស្រុក ដោយមានខ្លះចង់ធានាឲ្យនាងនិងកូនបានទៅរស់នៅស្រុកគេទៀតផង។ប៉ុន្ដែពេលនេះវត្តី ថាត្រូវការអ្នកពិតប្រាកដអត់បានតែពីដំបូងដូចមុនដែលបញ្ជាក់ថានាងមិនចង់ដើរជាន់ដានចាស់ម្ដងទៀតនោះទេ ព្រោះខ្លាចគេហៅថាជាតារាអភ័ព្វស្នេហ៍។ទស្សនិកជនរងចាំមើលថាសោម៉ាវត្តី នឹងជ្រើសស្នេហ៍ថ្មីជាបុរសក្នុងឬក្រៅស្រុក?
ក្រៅពីសុខ សោម៉ាវត្ដី តារាដែលធ្លាក់ខ្លួនមេម៉ាយតែនៅរក្សារទីផ្សារសិល្បៈបានល្អមានដូចជាអ្នកនាងសុខ ស្រីនាង ,កែវ និសា និងពេជ្រ សោភា ជាដើម៕