Friday, April 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ស្ត្រីថៅកែដីដាកគុក ឆបោក ៦០ម៉ឺនដុល្លារ

ចាប់ស្ត្រីថៅកែដីដាកគុក ឆបោក ៦០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ស្ត្រីអ្នករកស៊ីលើវិស័យជំនួញដីធ្លីដ៏ល្បី និងជាស្ថាបនិករបស់ក្រុមហ៊ុនលក់ដីឡូត៍ឈ្មោះសុវណ្ណភូមិ អចលនទ្រព្យសៀមរាប វីឡា នៅខេត្តសៀមរាប ដែលគេស្គាល់ថាជាថៅកែដីឡូត៍ ឈ្មោះជីវ ណារ៉ា ត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សាន ប៊ុនធឿន បានចេញដីកាសម្រេចបង្គាប់ ឱ្យ សមត្ថកិច្ចយកទៅឃុំខ្លួន ដាក់ពន្ធនាគាព្រៃស កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ពីបទ “រំលោភលើទំនុកចិត្ត” តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។

ស្ត្រីអ្នកជំនួញដីធ្លីដែលត្រូវតុលាការសម្រេចឃុំខ្លួន មានឈ្មោះជីវ ណារ៉ា កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ ទីកន្លែងកំណើត នៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ លំនៅមុនពេលឃាត់ខ្លួន ភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានធ្វើការចាប់ខ្លួនស្ត្រីត្រូវចោទរូបនេះ កាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាបហើយ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ភ្លាមៗ ពីបទរំលោភលើទំនុកចិត្ត លើអនិកជននៅអូស្ត្រាលី ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីអ្នកជំនួញដីធ្លីខាងលើ បានបញ្ជាក់ថា ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិត នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រម ព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ស្ត្រីឈ្មោះជីវ ណារ៉ា បានរងការចោទប្រកាន់ថាបានរំលោភលើទំនុកចិត្ត ដោយបានទទួលលុយ ពីអាណិកជននៅអូស្ត្រាលី នូវរង្វង់ទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ ដើម្បីទៅរកទិញដីសម្រាប់ពុះគម្រោងជា ដីឡូត៍ ស្ថិតនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប៉ុន្តែស្ត្រីអ្នកជំនួញរូបនេះ មិនស្មោះត្រង់ ដោយរំលោភលើទំនុកចិត្តភាគីដើមបណ្តឹងដែលជាជនរងគ្រោះក្នុងរឿងនេះ ជាច្រើននាក់ ដែលពួកគាត់ភាគ ច្រើនរស់នៅប្រទេសអូស្ត្រាលី៕

RELATED ARTICLES