Friday, April 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់សម្លាប់ ២នាក់ប្តីប្រពន្ធ ខឹងឲ្យគាស់ផ្នូរយាយ ចេញ

បាញ់សម្លាប់ ២នាក់ប្តីប្រពន្ធ ខឹងឲ្យគាស់ផ្នូរយាយ ចេញ

កំពង់ចាម ៖ បុរសម្នាក់ បានទូរស័ព្ទហៅប្អូនជីទួតមួយរបស់ខ្លួន មកពិភាក្សាគ្នាពីរឿងលើកផ្នូរជីដូន ចេញពីដី របស់ខ្លួន លុះមកដល់ជួបមុខគ្នា ក៏កើតជាជម្លោះពាក្យសម្តីតឹងសរសៃក រហូតឈានដល់អំពើហិង្សា ដោយភាគី ប្អូន បានដាល់បងប្រុសមួយ ១ដៃ ចំកណ្តាលមុខ រួចដកកាំភ្លើងបាញ់ចំនួន៥-៦គ្រាប់ ទៅលើជនរងគ្រោះ បណ្តា លឱ្យរងរបួសធ្ងន់ (បៀមគ្រាប់ជាប់ក្បាល) បន្ទាប់មកជនដៃដល់បានងាកទៅបាញ់ប្រហារប្រពន្ធជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង រួចក៏ឡើងបើករថយន្ត គេចខ្លួនបាត់ស្រមោលភ្លាមៗ។

អំពើឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣  នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអណ្តូងត្រាំង ឃុំស្រម៉រ ស្រុកជើងព្រៃ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវឃាតករជាប្អូនជីទួតមួយ បាញ់សម្លាប់យ៉ាងព្រៃផ្សៃ  បុរសជាប្តី មាន ឈ្មោះផុន សុភ័ណ្ឌ ហៅចាប អាយុ៣៨ឆ្នាំ (រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់)។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ ជិន ចាន់ណា អាយុ៣៩ឆ្នាំ (ស្លាប់នៅនឹងកន្លែង)។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ មានលំនៅក្នុង ភូមិកើតហេតុ ខាងលើ។ ចំណែកជនដៃដល់ជាឃាតករ ដែលកំពុងរត់គេចខ្លួន មានឈ្មោះឆេង សេង ហៅធីវ អាយុ៤០ឆ្នាំ មុខ របរលក់គ្រឿងតុបតែងរថយន្ត មានលំនៅ បុរីឈូកវ៉ា២ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះផុន សុភ័ណ្ឌ  បានទូរស័ព្ទទៅជនដៃដល់ ឈ្មោះឆេង សេង ហៅធីវ ដែលត្រូវជាប្អូនជីទួតមួយ ដើម្បីពិភាក្សាគ្នារឿងលើក ផ្នូរជីដូនដែលបានកប់នៅលើដីរបស់ជនរងគ្រោះ។ ក្រោយមក ជនដៃដល់បានបើករថយន្តមួយគ្រឿងមកដល់ ផ្ទះជនរងគ្រោះ ដែលមានទីតាំងនៅភូមិខាងលើ ដើម្បីពិភាក្សាគ្នា តែនិយាយមិនត្រូវគ្នា ទើបជនដៃដល់បាន ស្ទុះទៅវាយជនរងគ្រោះឈ្មោះផុន សុភ័ណ្ឌ ដែលត្រូវបងជីទួតមួយ ចំកណ្តាលមុខ រួចដកកាំភ្លើងខ្លី មិនស្គាល់ ម៉ាក ចេញពីចង្កេះ បាញ់រះចំនួន ៥ទៅ៦គ្រាប់ ទៅលើឈ្មោះ ផុន សុភ័ណ្ឌ បណ្តាលឱ្យរងរបួសប្រអប់ដៃខាងស្តាំ ចំនួន១កន្លែង និងចំក្បាលផ្នែកខាងស្តាំ ចំនួន១កន្លែង (គ្រាប់បៀម) រួចក៏ងាកទៅបាញប្រហារប្រពន្ធជនរងគ្រោះ ឈ្មោះជិន ចាន់ណា ត្រូវក្បាល ចំនួន១កន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗ។

សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានឡើងជិះរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ ប៉ុន្តែក្រោយមក រថយន្តរបស់ជនបង្កហេតុ ត្រូវបានគេប្រ ទះឃើញប្លុងចោលនៅស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពពីកូនប្រុសរបស់ជនរងគ្រោះ បានបង្ហើបប្រាប់ថា មូលហេតុដែលឈានដល់ការបាញ់ប្រហារនេះ គឺ ដោយសារទំនាស់ពាក្យសម្តី ដោយជនរងគ្រោះ ឱ្យជនបង្កហេតុ គាស់សពជីដូនជីតាចេញពីដីរបស់ខ្លួនដើម្បី ងាយស្រួលទិញ-លក់។

រហូតមកដល់ពេលនេះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត រួមជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថខេត្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន កំពុងបើកការស្រាវ ជ្រាវយ៉ាង យកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់។

ក្រោយកើតហេតុ បុរសជាប្តីដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅរាជធានីភ្នំពេញ។ ចំណែកសពស្ត្រីជាប្រពន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES