Friday, April 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះឈ្នួញដីធ្លី ចេញសែកស្អុយ១០ម៉ឺនដុល្លារ

វ៉ៃខ្នោះឈ្នួញដីធ្លី ចេញសែកស្អុយ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យឈ្មួញទិញលក់ដីធ្លី និង សាងសង់ផ្ទះល្វែងលក់ម្នាក់ ចូលខ្លួនទៅឆ្លើយបំភ្លឺ ពាក់ព័ន្ធលើករណីមិនបំពេញ កាតព្វកិច្ចចំពោះឧប ករណ៍ អាចជួញដូរបាន (ចេញសែកស្អុយប្រមាណជាង១០ម៉ឺនដុល្លារ) ប៉ុន្តែបុគ្គលរូបនោះ មិនបានចូលខ្លួនតាម ដីកាទេ ទើបតំណាងអយ្យការ សម្រេចឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំខ្លួនយកមកសាកសួរតែម្តង។

បុរសដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះម៉ាញ សុចិន្តា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររកស៊ីទិញ លក់ដីធ្លី ស្នាក់នៅផ្ទះលេខ៤៣ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ១៩០ អ.យ.គ របស់លោកហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះ ម៉ាញ សុចិន្តា ត្រូវចូលខ្លួនឱ្យបានមុនថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរ និងស្តាប់ចម្លើយ ពីដំណើររឿង “មិនបំពេញកាតព្វកិច្ចចំ ពោះឧបករណ៍អាចជួញដូរបាន” ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ ប៉ុន្តែដោយសារតែជនសង្ស័យមិនគោរពតាមដី កាបញ្ជាឱ្យចូលខ្លួន ចំនួន២លើករួចមកហើយ និងបានព្យាយាមគេចខ្លួច ទើបតំណាងអយ្យការ សម្រេចឱ្យសមត្ថ កិច្ចកងរាជអាវុធហត្ថ នាំខ្លួនតែម្តង ៕

RELATED ARTICLES