Thursday, November 21, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ព្យាយាមលើកទឹកចិត្តដេវីត

ទេព បូព្រឹក្ស ៖ព្យាយាមលើកទឹកចិត្តដេវីត

ភ្នំពេញ៖តារាចម្រៀងទេព បូព្រឹក្ស និងគូស្នេហ៍នាងលោកងួន ចាន់ដេវីត បានហោះទៅប្រ​ទេស​បារាំង​ហើយ​កាលពីរាត្រីថ្ងៃទី១០ ឧសភា ដោយមិនបានយកកូនប្រុសនាងទេព បញ្ចាវរាប ហៅ​Albert  ទៅជាមួយទេ ព្រោះ​រូបគេនៅតូចពេកពិបាកធ្វើតំណើរ។តាមពិតបូព្រឹក្ស និង​ដេ​វីត ក៍ធ្លាប់បានទៅដើរលេងនៅប្រទេស​បារាំង​កាល​ពីឆ្នាំមុនផងដែរ តែតំណើរ​លើកនេះនឹង​បង្ហួស​​ទៅប្រទេសជិតខាងដែរទើបប្រើពេលដល់ទៅ២​សប្ដាហ៍ឯណ្ណោះ​ទើបវិល​ចូលស្រុក​វិញ​។ប្រ​ភពបានឲ្យដឹងថាបូព្រឹក្ស ចង់លើកទឹកចិត្តដេវីត ដែលហាក់ខកចិត្តនិងបាក់ទឹក​ចិត្ត​តិចតួច បន្ទាប់ពីបទចម្រៀងរបស់លោក”មហានគរ”មិនត្រូវបានជ្រើសឲ្យច្រៀងសម្ដែងនៅថ្ងៃបើកស៊ីហ្គេម តែ​គូស្នេហ៍បូព្រឹក្ស រូបនេះមិនបានបញ្ចេញសារណាមួយដោយបង្ហាញ​ពីការមិនរីករាយ​ព្រោះ​ការ​មិន​បានសម្ដែង​ក្នុងព្រឹត្តិការណ៍ដ៍ធំកាលពីថ្ងៃទី៥ ឧសភា នោះទេ តែលោកមាន​តែ​ចេញ​​សារ​រំលឹកថាយើងជាម្ចាស់ផ្ទះ​រៀបចំ​ឥរិយាបថឲ្យបានល្អទទួលភ្ញៀវ និងថាស៊ីហ្គេមនេះ​កម្ពុជា​កំពុង​ត្រូវបានចាឬកក្នុងទំព័រប្រវត្តិសាស្រ្ដថ្មី​។យ៉ាង​ណាតាមព័តមាន​ថាដោយសារតែ​ឃើញលោក​ដេវីត តុកស៊ិករឿងនេះហើយទើបបូព្រឹក្ស ត្រូវតែលើកទឹកចិត្ត​ដល់គូស្នេហ៍នាងជា​បន្ទាន់​នោះគឺ​ការទៅលំហែកាយ៉ានៅអ៊ឺរ៉ុបឲ្យបានយូថ្ងៃជាងសព្វផង ព្រោះនៅរដូវក្ដៅ​កន្លង​មក​នេះដេវីត ក៍មានការហត់នឿយច្រើនដែរក្នុងការចេញច្រៀងសម្ដែងConcerts សឹងគ្រប់ខេត្ត​ក្រុង​ជាមួយ​តម្លៃខ្លួនក៍ទទួលបានខ្ពស់ជាងឆ្នាំមុនៗផងដែរ។

 មុនឡើងយន្ដហោះប៉ុន្មានថ្ងៃទេព បូព្រឹក្ស បាននិយាយប្រាប់អ្នកយកព័តមានយើងថា​ក្រៅពីប្រទេស​បារាំង​នាងនិងដេវីត ក៍ឆ្លៀតទៅដើរកម្សាន្ដនៅប្រទេសជិតខាង​នោះឲ្យបាន​ច្រើន​​ផងដែរ ខណៈដែលពេលវិល​មក​ស្រុកវិញនៅដើមខែ៧ នោះនាងថាមិនទាន់រៀប​គម្រោ​ង​​នៃ​ការឡើងឆាកតន្រ្ដីសារជាថ្មីវិញឡើយ ព្រោះត្រូវការ​ថែទាំសុខភាពឲ្យបានល្អប្រសើរ​ឡើង​វិញ ពិសេសគឺការសម្រកទម្ងន់តែម្ដង។

 ទេព បូពឹ្រក្ស ទៅដល់បារាំងភ្លាមនាងហាក់នឹករលឹកដល់កូននាងនិងថ្លែងថា”សុំ​ច្បាប់​​​មេតូច(កូន)ដើរលេងហើយ​ណា ជួបគ្នាខែក្រោយ”។ដោយឡែកលោកដេវីត វិញប្រាប់ទៅFan លោកថា”តំ​ណើរកម្សាន្ដនៅអ៊ឺរ៉ុប”។

  ប្រភពបានឲ្យដឹងថាទេព បូព្រឹក្ស ចង់ចេញមុខមកច្រៀងសម្ដែងវិញក្នុងពេលឆាប់ៗ ដើម្បីសា្ដរមុខមាត់ឡើងវិញ តែគូស្នេហ៍នាងកលោកដេវីត មិនទាន់ចង់ឲ្យនាង​វិលវិញអន្ទះ​សារនោះទេ ពោលគឺលោកចង់ឲ្យភរិយា​មានសុខ​ភាពល្អដូចដើមសិន។ចំណែកបូព្រឹក្ស វិញ​ធ្លាប់ប្រាប់អ្នកកាសែតថាតាំងពីនាងមានផ្ទៃពោះ​រហូតដល់សម្រាលគឺ​ដេវីត ថ្នាក់ថ្នាមនាង​ខ្លាំង​ណាស់ ដែលធ្វើឲ្យនាងសែនកក់ក្ដៅខ្លាំង និងថាបើដឹងចឹងម្លេះយកកូនតាំងពីយូ។

 មិនមានព័តមានពីទេព បូព្រឹក្ស និងងួន ចាន់ដេវីត គ្រោងដឹកដៃគ្នាចូលរោងការ​នៅ​ពេល​​ណានោះទេក្រោយ​ស្រីនិច្ច សម្រាលកូនតាំងពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយនាង​ថា​រឿង​ខ្លះអាចនិយាយប្រាប់បាន រឿងខ្លះ​ទៀតមិនអាចបានឡើយ ដែលការវាចាបែប​នេះគេ​សង្ស័យថាអ្នកទាំងពីរអាចចុះអេស៊ីវិល ឬធ្វើពិធី​សែន​ព្រេន​ណាមួយជាមួយគ្នា ដែលមានចាស់​ទុំទាំងសងខាងដឹងឭអស់ទៅហើយទើបយកកូន ខណៈដែលកាលពីឆ្នាំ​២០១៩ បូព្រឹក្ស និង​ដេវីត ក៍ធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវ និងលេចឭដំណឹងថាពួកគេ​ចង់រៀបការជាមួយគ្នាទៀតផង តែក្រោយមកកម្មវិធីពិសេសនោះក៍បានស្ងប់ស្ងាត់​ទៅវិញ។​តាម​ព័តមានថា​បូព្រឹក្ស និងដេវីត ក្រៅពីដើរលេងសប្បាយម៉ាអស់ដៃនោះពួកគេទៅក្រៅ​ស្រុក​លើកនេះក៍មានផែនការណ៍ធំ​មួយ​ទៀតនោះគឺទិញអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន ស្ពាយមកវិញ​ពោល​គឺដូចសព្វដងដែរ។

 ក្រៅពីទេព បូព្រឹក្ស តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា ,ខាត់ សុឃីម ,សុន ស្រីពេជ្រ ,ឡោម លក្ខិ​ណា ,នៅ សុនិតា ,ពេជ្រ សូលីកា ,ឌុច លីដា,ផាត់ ផាន់​ណា និងកែវ ពេជ្រពិសី ជាដើម៕

RELATED ARTICLES