ភ្នំពេញ៖រូបភាពវីដេអូស្រីស្អាតស៊ីន យូប៊ីន ត្រូវបានគេចែកចាយ(Share)នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះគឺនាងបានបណ្ដោយប្រុសរូបសង្ហារលោកខាត់ វ៉ៃហាំង ថើបបឺតមាត់នាងយ៉ាងវក់វីតែម្ដង ខណៈដែលFan នៅចំពោះមុខនាងគឺបានត្រឹមដកកចំហរមាត់។នេះជាលើកទី១ហើយដែលយូប៊ីន ត្រូវលោកវ៉ៃហាំង ចាប់គ្រញិចមិនឲ្យរើរបម្រះរួចហើយមានមនុស្សជាច្រើននៅជុំវិញខ្លួនពួកគេទាំងពីរបានស្រែកជម្រុញឲ្យវ៉ៃហាំង បង្ហាញក្ដីស្រលាញ់ចំពោះនាងនៅចំពោះមុខអ្នកគាំទ្រ។ប៉ុន្ដែសម្រាប់ការថតភាពយន្ដដែលយូប៊ីន ត្រូវលោកវ៉ៃហាំង អោបថើបនាងនោះមានជាច្រើនឈុត និងប្លង់រាប់មិនអស់ឡើយគឺមានរាប់សិបរឿងទៅហើយ ព្រោះផលិតករភាគច្រើនបើជ្រើសស្រីស្អាតរូបនេះធ្វើជាតួឯក នោះមានន័យថាតួឯកប្រុសភាគច្រើនគឺគេដឹងថាជាលោកហាំង តែម្ដង។ប្រភពខ្លះថាទាំងយូប៊ីន និងវ៉ៃហាំង មិនចង់សម្ដែងបែកដៃគូគ្នានោះទេហើយរឿងខ្លះបើមិនដាក់ពួកគេឲ្យលេងជាដៃគូទេនោះគឺអ្នកទាំងពីរអត់ព្រមថតតែម្ដង។ប៉ុន្ដែយូប៊ីន ធ្លាប់វាចាថាអ្នកដឹកនាំក៍ដូចជាផលិតករភាគច្រើនចូលចិត្តដាក់នាងនិងលោកវ៉ៃហាំង លេងជុំគ្នានោះគឺមកពីនាងនិងដៃគូយល់ចិត្តគ្នាច្បាស់ តែការពិតទាំងនាងនិងលោកហាំង គឺជាតារាភាពយន្ដដូចគ្នា ហេតុនេះចង់ថតជាមួយតារារូបណាក៍បានដែរ។
ជុំវិញការដែលស្រីស្អាតស៊ីន យូប៊ីន បណ្ដោយឲ្យខាត់ វ៉ៃហាំង អោបថើបមិនចង់ដកច្រមុះ និងបបូមាត់ចេញនេះច្បាស់ណាស់ថាលោកឧកញ៉ាម្នាក់ដែលជាកូនអ្នកឧកញ៉ាល្បីឈ្មោះធ្លាប់តាមស្នេហានាងយូប៊ីន ជាច្រើនឆ្នាំមកហើយនោះច្បាស់ជាមិនសប្បាយចិត្តឡើយពេលដែលឃើញរូបភាពពួកគេទាំងពីរផ្អែមល្ហែមគ្នាដូចប្ដីប្រពន្ធបែបនេះ។អ្នកខ្លះថាយូប៊ីន មានចេតនាចង់ឲ្យរូបភាពនាងនិងវ៉ៃហាំង នោះចេញមកដើម្បីទប់ស្កាត់ឧកញ៉ារូបនោះតាមរំខាននាងទៀត បើទោះជារឿងស្នេហាយូប៊ីន-វ៉ៃហាំង មានអ្នកជឿរជាក់ថាពួកគេស្រលាញ់គ្នាមែនទែន តិចជាងអ្នកយល់ថាពួកគេគ្រាន់តែសម្ដែងដើម្បីចង់ឲ្យមានការចាប់អារម្មណ៍ក្ដី។ប្រភពបានឲ្យដឹថាយូប៊ីន ក្រៅពីមានឧកញ៉ារកស៊ីផ្នែកសណ្ឋាគារ និងលក់សាំងតាមប្រម៉ាញ់បេះដូងជាច្រើនឆ្នាំនោះស្រីស្រស់រូបនេះក៍មានជម្រើសស្នេហ៍ច្រើនណាស់គឺមានទាំងបុរសក្នុងនិងក្រៅស្រុកតាមស្នេហានាងយ៉ាងស្អិតតែម្ដង ដោយមិនក្វល់ពីលោកវ៉ៃហាំង ឡើយ។តែយូប៊ីន (ស្រីដែន)នាងមិនដែលបណ្ដើរបុរសណាម្នាក់ជាចំហក្រៅពីលោកវ៉ៃហាំង នោះទេ ហេតុនេះទើបមានខ្លះជឿរជាក់ថាស្រីស្រស់ប្រុសសង្ហារគឺជាគូស្នេហ៍គ្នាពិតទៀតផង បើទោះជាតាំងពីអ្នកទាំងពីរស្អិតល្មូតគ្នាជាច្រើនឆ្នាំមិនដែលមានដំណឹងថាពួកគេភ្ជាប់ពាក្យ ឬមានគម្រោងដឹកដៃគ្នាចូលរោងការម្ដងណាក្ដី។
ស៊ីន យូប៊ីន អតីតFreshie លេខ១កាលពីឆ្នាំ២០១៣ ដែលនាងជាតារាសម្ដែងនិងពិធីការិនីអាចនិយាយបាន៤ភាសារផ្សេងគ្នាគឺ៤ផ្សេងគ្នាគឺខ្មែរ,អង់គ្លេស ,ថៃ និងឡាវ។តារាដែលមានរូបរាងនិងត្រេមុខស្រដៀងកូនកាត់ថៃរូបនេះក៍ជាអ្នកចូលចិត្តប្រើអ៊ឺវ៉ាន់ម៉ាកប្រេនប្រេនផងដែរ និងបច្ចុប្បន្ននាងជិះរថយន្ដទំនើបម៉ាកPorsche តម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ។ក្រៅពីធ្វើជាMC និងតារាសម្ដែងនោះនាងយូប៊ីន ក៍បន្ថែមជំនាញថ្មីមួយទៀតនោះគឺជាតារាចម្រៀងអាជីពម្នាក់ផងដែរ ព្រោះនាងមានទឹកសមសម្លេងគូសម តែពេលនេះក្ដីស្រម៉ៃរបស់នាងមិនទាន់ក្លាយទៅជាការពិតនោះទេ ព្រោះយូៗម្ដងគេឃើញនាងឡើងច្រៀងត្រឹមជាតារាកិត្តិយសប៉ុណ្ណោះ អត់ទាន់មានបទផ្ទាល់ខ្លួន។
ទស្សនិកជនរងចាំមើលថាក្រោយស៊ីន យូប៊ីន ប្រគល់ទាំងបបូមាត់ដ៍ក្រហមឆ្អិនឆ្អៅនិងថ្ពាល់សែនរលោងម៉ដខៃរបស់នាងទៅឲ្យលោកវ៉ៃហាំង ស្រងក្លិនជាប់មាត់និងច្រមុះ នោះស្រីស្អាតរូបនេះអាចនឹងបង្ហាញភាពច្បាស់លាស់ជាមួយប្រុសរូបសង្ហាររូបនេះដែរឬទេ ព្រោះថាក្នុងជំនួបជាមួយអ្នកសារព័តមានកន្លងមកទាំងយូប៊ីន និងវ៉ៃហាំង មិនដែលនិយាយឲ្យពិតប្រាកដពីស្នេហារបស់ពួកគេឡើយ ពិសេសគឺរឿងរៀបការតែម្ដង។Fan តារាទាំងពីរថាយូប៊ីន-វ៉ៃហាំង ពិតជាសាកសមគ្នាខ្លាំងណាស់គឺដូចគ្នាទៅនិងគូស្នេហ៍ប៉ាច គីមមួយ-សយ រតនៈ ដែរ ហេតុនេះបើស្រីដែន មើលរំលងតំណែងជំទាវដែលឧកញ៉ា”ហ”ម្នាក់ដាក់អន្ទាក់បេះដូងនាងជាច្រើនឆ្នាំមកហើយនោះ ច្បាស់ណាស់ថាតារាទាំងពីរអាចនឹងដើរដល់ផ្លូវទ័លច្រកដូចពេជ្រ សោភា-ឆឹម សក្កដា ដែរជាមិនខាន ពោលគឺទាំងក្នុងនិងក្រៅសិល្បៈភាគច្រើនយល់ថាអ្នកទាំងពីរសាងស្នេហា”ក្លែងក្លាយ”តែចុងក្រោយពួកគេបែជាហ៊ានភ្ជាប់ពាក្យជាចំហជាមួយគ្នាទៅវិញ បើទោះជារំសាយមង្គលការនៅឆ្នាំ២០២៣ នេះក្ដី។សម្រាប់យូប៊ីន វិញនាងពិបាកបដិសេធប្រសិនបើលោកវ៉ៃហាំង សុំនាងភ្ជាប់ពាក្យឬរៀបការក្រោយលោកហ៊ានចាប់ថើបមាត់នាងធ្វើឲ្យយូប៊ីន មិនអាចរំដោះខ្លួនចេញពីកណ្ដាប់ដៃលោកនាគ្រាប្រថុចញ៉ុចនោះបានឡើយ៕