Tuesday, June 3, 2025
Homeសង្គម និងជីវិតដេននី ក្វាន់ កែមុខលើកទី២០ រំដោះគ្រោះស៊យ គេបោក អភ័ព្វស្នេហ៍

ដេននី ក្វាន់ កែមុខលើកទី២០ រំដោះគ្រោះស៊យ គេបោក អភ័ព្វស្នេហ៍

បាងកក (ប្រទេសថៃ)  ៖ តារាស្រីរូបស្រស់ ដេននី ក្វាន់ បន្ទាប់ពីសម្រាលកូនស្រីបានជាង ៩ខែ បានសម្រេច ចិត្តកែសម្រស់ផ្ទៃមុខជាថ្មី នៅមន្ទីរពេទ្យម៉ាស្ទើរ ភីស (Master Piece Hospital)  ក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលអ្នកនាងអះអាងថា ជាលើកទី២០ ហើយដែលអ្នកនាងកែសម្រស់ តែការកែមុខថ្មីលើកនេះ អ្នកនាងបញ្ជាក់ ថា ដើម្បីរំដោះគ្រោះស៊យ ព្រោះមុខចាស់ ត្រូវគេបោកប្រាស់ និងអភ័ព្វស្នេហ៍ពេក ដូច្នេះអ្នកនាងកែមុខថ្មីម្តង ក្រែងលែងមានអ្នកបោក។

អ្នកនាងដេននី ក្វាន់ បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣ ថា «ចង់ស្អាតដោយសារកែសម្ផស្ស ត្រូវមាន ៣យ៉ាង ៖ លុយ ពេលវេលា ត្រូវតែទ្រាំជាមួយនឹងការឈឺ ចាប់ក្រោយពេលវះកាត់។

ដូចនាងខ្ញុំផ្ទាល់ បានឆ្លងកាត់ជាមួយការវះកាត់ មិនក្រោម ២០ដងទេ ចំណាយលុយ ក៏អស់ច្រើន ខាតពេលវេលា ក៏ច្រើន តែធ្វើម៉េចបើយើងចង់ស្អាត។ នេះហើយមនុស្សស្រី មិនថាស្រីខ្ញុំឬស្រីគេ នរណាក៏ចង់ស្អាតដែរគ្រាន់តែ អ្នកខ្លះគាត់ចង់កែ គ្មានលុយក្នុងការកែ ហើយអ្នកខ្លះទៀត មានលុយកែ តែគាត់ខ្លាច គាត់មិនហ៊ាន គាត់ខ្លាចឈឺ និងខ្លាចផលប៉ះពាល់ទៅថ្ងៃក្រោយ  គិតទៅមនុស្សស្រីយើងពិបាកណាស់»។

 គួរបញ្ជាក់ថា ដេននី ក្វាន់ ជាតារាស្រីដែលមានរូបស្រស់ស្អាត សាច់សខ្ចី តែអ្នកនាងនៅតែមិនស្កប់ស្កល់នឹង សម្រស់របស់ខ្លួនឯង ដោយបន្តធ្វើការកែកុនបន្ថែមជាបន្តបន្ទាប់ ដូចដែលអ្នកនាងបានបញ្ជាក់ខាងលើថា អ្នក នាងបានឆ្លងកាត់ការកែសម្រស់នេះ មិនតិចជាង២០ដងទេ ។ ក្រៅពីមានសម្រស់ស្អាត សិចស៊ី អ្នកនាងត្រូវបាន គេមើលឃើញថា បានប្រើប្រាស់ជីវិតបែបស៊ីវិល័យ ហាយសូ និងមានទ្រព្យសម្បត្តិមិនចាញ់សេដ្ឋិនី ឬឧកញ៉ា នោះទេ ដោយក្រៅពីមានមុខជំនួញជាច្រើន ថ្មីៗនេះ អ្នកនាងបានសាងសង់ម៉ូតែលមួយ នៅឯខេត្តព្រះវិហារ ដែលមានផ្ទះវីឡាដ៏ធំស្កឹមស្កៃ ធ្វើពីឈើប្រណីត និងផ្ទះស្នាក់ជាច្រើនទៀត។ ប៉ុន្តែចំពោះជីវិតឯកជន ស្នេហាវិញ ហាក់មិនសូវសមប្រកប ដោយអ្នកនាងបានឆ្លងកាត់ការបែកបាក់ស្នេហាជាច្រើនលើកមកហើយ សព្វថ្ងៃអ្នកនាង មានកូនស្រី ២នាក់ ដែលកូនស្រីច្បងឈ្មោះល្អហួស កំពុងមានវ័យជំទង់ រូបសម្រស់ស្អាតដូចម្តាយ កំពុងត្រៀម ប្រកួត Miss preteen international Cambodia និងកូនស្រីទី២ ទើបតែមានអាយុ ជាង៩ខែ។

 ទស្សនិកជន អ្នកគាំទ្រតារាស្រីរូបនេះ កំពុងរង់ចាំមើលថា ក្រោយពេលកែមុខលើកទី២០ នេះ ស្រីស្អាតរូបនេះ នឹងកាន់តែស្អាតបែបណា? ខណ:មុនពេលកែ នាងស្អាតស្រាប់ទៅហើយនោះ គឺប្រហែលជាស្អាតប្លែកមើល លែងស្គាល់មិនខាន៕ ខៀវទុំ

RELATED ARTICLES