ភ្នំពេញ ៖ នារីជនជាតិវៀតណាមម្នាក់ ដែលបានមកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា បានប្រកាសរកប៉ា ស្ព័រ (លិខិតឆ្លងដែន) របស់នាង ដោយនាងបញ្ជាក់ថា ត្រូវបានចោរលួចបាត់ កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ក្នុងពេលនាងទស្សនាការប្រកួតបាល់ទះក្នុងសាល។

នារីវៀតណាម រូបនោះ ឈ្មោះ ង្វៀន មិញហឿង (Nguyễn Minh Hương) អាយុជាង២០ឆ្នាំ បញ្ជាក់ថាលិខិតឆ្លង ដែន កាបូប និងទូរស័ព្ទដៃរបស់នាង ត្រូវបានចោរលួច នៅពហុកីឡដ្ឋានជាតិ អូឡាំពិក បន្ទាប់ពីការប្រកួតបាល់ ទះ បានបញ្ចប់ នៅម៉ោងប្រហែល ៦និង៣០នាទីល្ងាច ថ្ងៃទិ១១ ខែឧសភា ឆ្នាំ២០២៣ ដោយចោរបានលូចបើកកា បូបនាងពីក្រោយ ដោយនាងមិនបានចាប់អារម្មណ៍។

នារីវៀតណាម ខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់នាង ឈ្មោះ «Nguyễn Hương» នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ថា «សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំរីករាយនឹងស៊ីហ្គេម តែរហូតមកដល់ថ្ងៃនេះ លិខិតឆ្លងដែន កាបូប និងទូរស័ព្ទដៃ ត្រូវបានចោរលួចនៅពហុកីឡដ្ឋានជាតិ អូឡាំពិក បន្ទាប់ពីការប្រកួតបាល់ទះ បានបញ្ចប់ (ម៉ោងប្រហែល ៦:៣០ល្ងាច) មានអ្នកបើកកាបូបខ្ញុំពីក្រោយ ដែលខ្ញុំមិនបានកត់សម្គាល់។ ឥឡូវនេះខ្ញុំគ្រាន់តែ ចង់យកលិខិតឆ្លងដែន ត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញ។ បើមានអ្នកស្ម័គ្រចិត្តនៅស្តាតអូឡាំពិក ឬអ្នកណាឃើញ លិខិតឆ្លងដែនរបស់ខ្ញុំនៅជុំវិញនោះ សូមប្រាប់ខ្ញុំផង។ ខ្ញុំពិតជាកោតសរសើរដោយស្មោះ។ នេះជារូបថត លិខិត ឆ្លងដែនរបស់ខ្ញុំ។ អរគុណសម្រាប់ការអាន»៕