Friday, March 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបកន្លែងស្តុកឈើខុសច្បាប់ ២ទីតាំង រឹបអូសឈើ ១០ម៉ែត្រគូប

បង្ក្រាបកន្លែងស្តុកឈើខុសច្បាប់ ២ទីតាំង រឹបអូសឈើ ១០ម៉ែត្រគូប

ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ រួមមានកម្លាំងមន្ត្រីឧទ្យាននុរក្សស្នាក់ការកំពង់សង្កែ សហការ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ និងផ្នែកសឹករងឆែប បានចុះបង្ក្រាបការធ្វើសន្និធិឈើខុសច្បាប់ ចំនួន២ទីតាំង ដោយធ្វើការរឹបអូសឈើ បានជិត១០ម៉ែត្រគូប។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ បានឱ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះដល់ចំណុចណាំសាម ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បានប្រទះឈើញឈើសន្និធិខុសច្បាប់ ប្រភេទឈើត្បែង មួយកន្លែង ចំនួន៧ម៉ែត្រគូប ស្មើ ១៦៨កន្ទុយ ក្រោយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកណាំសាម ប្រហែល១០០ម៉ែត្រ។ បន្ទាប់មក កម្លាំងចម្រុះ បានដើរល្បាតដល់ចំណុចព្រីងចាស់ បានប្រទះឃើញឈើប្រភេទផ្ចឹក ចំនួន២,៤ម៉ែត្រគូប ស្មើនិង ៨៦កន្ទុយ ទៀត។

បច្ចុប្បន្នឈើខុសច្បាប់ទាំង២ទីតាំងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ប្រើប្រាស់គោយន្តកន្ត្រៃ ចំនួន៤ គ្រឿង ដឹកយកមករក្សាទុកនៅស្នាក់ការអូកាប៉ុក និងស្នាក់ការភ្នំសង្កែ។

ពាក់ព័ន្ធនឹងការបង្ក្រាបឈើខុសច្បាប់ ទាំង២ទីតាំងខាងលើនេះ មន្ត្រីមួយរូប ឲ្យដឹងថា គឺដោយសារប្រជាពល រដ្ឋរកស៊ីដងជ័រទឹក ជាអ្នកប្រាប់ ហើយប្រជាពលរដ្ឋ និយាយថា ក្នុងមួយសប្តាហ៍ៗ ឈើដឹកចេញតាមរថយន្ត ដឹកដំឡូង ប្រមាណ៥គ្រឿង។ ចំពោះឈើដែលរក្សាទុកក្រោយប៉ុស្តិ៍នគរបាលព្រំដែនគោក ណាំសាម ប្រហែល ១០០ម៉ែត្រនេះ លោកមេប៉ុស្តិ៍ណាំសាម និយាយថា ឈើទាំងនេះ ទុកធ្វើផ្ទះជូនកងកម្លាំង៕

RELATED ARTICLES