សៀមរាប ៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្តធ្ងន់ បានព្យាយាមបញ្ចប់ជីវិតខ្លួនឯងម្តងជាពីរដង ដោយលេបថ្នាំ និង អារកដៃ តែត្រូវបងប្អូនសាច់ញាតិប្រទះឃើញ ជួយសង្គ្រោះទាន់ ស្រាប់តែចុងក្រោយ សម្រេចចិត្តលោតទឹក កសិណអង្គរ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។ករណីអត្តឃាត លោតទឹកសម្លាប់ខ្លួននេះបានកើត ឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចគូទឹកអង្គរ ស្ថិតនៅភូមិក្រវាន់សង្កាត់នគរ ធំ ក្រុងសៀមរាប។បុរសដែលបញ្ចប់ជីវិតខ្លួនឯងនោះ មានឈ្មោះសៅ ម៉ិច ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរ នៅផ្ទះ មានលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមការបំភ្លឺរបស់ឈ្មោះវីរៈ ឫទ្ធី ភេទប្រុស អាយុ៣០ឆ្មាំ មានលំនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀម រាប បានឱ្យដឹងថា កាលពីឆ្នាំ២០១២ រូបខ្លួនបានស្គាល់គ្នាជាមួយជនរងគ្រោះ តាមរយៈការរៀននៅសាលា វិទ្យាល័យអង្គរ ជាមួយគ្នា។ ក្រោយរៀនចប់ ខ្លួនក៏មិនបានជួបជនរងគ្រោះនោះទេ ទាក់ទងតាមតែហ្វេសប៊ុក ប៉ុណ្ណោះ។ ជាក់ស្តែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ខ្លួនកំពុងតែនៅកន្លែងហាត់ប្រាណនៅម្តុំវត្តបូណ៌ វេលា ម៉ោង១រសៀល ជនរងគ្រោះបានឆាតណាត់ជួបគ្នានៅមាត់កសិណអង្គរ ទើបគាត់ក៏ជិះមកទីតាំងណាត់ជួប។ ពេលមកដល់ ក៏ឃើញជនរងគ្រោះអង្គុយម្នាក់ឯង ដោះអាវក្រៅទុកនៅលើថ្មមាត់កសិណ ហើយខ្លួនក៏សួរថា “ម៉េចបានដោះអាវទុក?” តែជនរងគ្រោះមិននិយាយអ្វីសោះ ក៏លើកអាវពាក់វិញ ពេលនោះ ខ្លួនបានឃើញក ដៃខាងស្តាំ និងកដៃខាងឆ្វេងរបស់ជនរងគ្រោះ មានស្នាមអារដៃ ខ្លួនក៏សួរ ទៀតថា “ហេតុអ្វីបានអាដៃ ដល់ ថ្នាក់ហ្នឹង?” ជនរងគ្រោះតបវិញតែមួយម៉ាត់ប៉ុណ្ណោះថា “ខ្ញុំអារដៃខ្លួនឯង” ទើបខ្លួនណែនាំឱ្យជនរងគ្រោះព្យា យាមស្តាប់ធម៌អប់រំចិត្ត រឿងកន្លងហួសទៅហើយឱ្យផុតទៅចុះ កុំឱ្យគិតតទៀត តែជនរងគ្រោះឆ្លើយថាខ្លួន គេចង់ទៅនៅជាមួយឈ្មោះថោង សាមឌី រួចក៏ប្រាស់ខ្លួនដេកនៅលើថ្មតែម្តង។

ឈ្មោះវីរៈ ឫទ្ធី បានបំភ្លឺទៀតថា បានមួយសន្ទុះ ខ្លួនបានកេះសួរជនរងគ្រោះ ហើយនិយាយ “ម៉េចឯងធ្វើអ៊ីចឹង អង្គុយឱ្យស្រួលទៅ ហើយបានញ៉ាំអីឬនៅ?” គេក៏តបថា មិនទាន់ទេ ហើយថាចង់ហូបបាយសាច់ជ្រូក។ ឮបែប នេះ ខ្លួនក៏តបវិញថា នៅនេះគ្មានបាយសាច់ជ្រូកទេ មានតែបាយឆា និយាយរួច ខ្លួនក៏ជិះម៉ូតូចេញ ទៅតែម្នាក់ ឯង បំណងដើររកទិញបាយឆា មកឱ្យជនរងគ្រោះហូប។ លុះពេលត្រឡប់មកវិញ មិនឃើញជន រងគ្រោះ មិន ដឹងបាត់ទៅណា ឃើញមាននៅសល់តែស្បែកជើងប៉ាត់តា ពណ៌ស ១គូ ទូរស័ព្ទដៃ ១គ្រឿង កាបូបស្ពាយពណ៌ ខ្មៅចំនួន១ និងអាវ ក្រៅដៃវែង រួមជាមួយនិងកង់ មួយគ្រឿងប៉ុណ្ណោះ។ ក្រោយពីរង់ចាំយូរពេក ពុំឃើញជនរង គ្រោះត្រឡប់មកវិញ គាត់ក៏រាយការណ៍ទៅអាជ្ញាធរអប្សរា ដែលនៅក្បែរនោះឱ្យជួយរាយ ការណ៍ ទាក់ទងទៅ សមត្ថកិច្ច បានមួយសន្ទុះ ស្រាប់តែឃើញមានសមត្ថកិច្ចមកដល់ ហើយបន្តនាំគ្នាដើររកជនរងគ្រោះ រហូត ដល់ វេលាម៉ោង៧យប់ សមត្ថកិច្ចក៏រាវរកសពជនរងគ្រោះឃើញ និងបានស្រង់សពជនរងគ្រោះចេញពីក្នុងទឹកតែម្តង។

ដោយឡែក តាមការបំភ្លឺពីបងថ្លៃជនរងគ្រោះ ឈ្មោះរ៉ម ខនថារ៉េត ភេទស្រី អាយុ៤០ឆ្នាំ បានឱ្យដឹងថា ប្អូនថ្លៃគាត់ ពុំដែលមានបញ្ហាអ្វីទេ ប៉ុន្តែប្រហែលជាមួយអាទិត្យមុន ក្នុងខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានសរសេររៀប រាប់តាមហ្វេសប៊ុក ថា “គេយំនឹកដល់ឈ្មោះសាមឌី ដែលត្រូវជាពួកម៉ាករបស់គេ។ ដោយសារឃើញប្អូនថ្លៃ មាន សភាពបែបនេះ គាត់ជាបងថ្លៃ និងបងប្អូនទាំងអស់គ្នា បានហៅជនរងគ្រោះ មកសួរ និងណែនាំ លើកទឹកចិត្ត ព្រោះមើលឃើញពីសំណេររបស់ជនរងគ្រោះ ហាក់មានទំនោរគិតខ្លី។ ស្រាប់តែនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានលេបថ្នាំ បំណងសម្លាប់ខ្លួននៅផ្ទះ តែពួកខ្លួន និងបងប្អូន ចូលទៅទាន់ ហើយបាននាំទៅ ពេទ្យ បង្អែកខេត្តសៀមរាប។ ពេលចេញពីមន្ទីរពេទ្យ គាត់ជាបងថ្លៃ បាននាំជនរងគ្រោះមកផ្ទះ ហើយនាំគ្នាដេកយាម ទាំងអស់គ្នា។ លុះរំលងបាន១ថ្ងៃ ក្រោយចេញពីពេទ្យ ជនរងគ្រោះបានអារដៃខ្លួនឯងក្នុងបន្ទប់ដេកទៀត ទើបបង ប្អូនព្យាយាមនិយាយលួងលោម តែជនរងគ្រោះមិនស្តាប់អ្វីទាំងអស់។ ស្រាប់តែថ្ងៃកើតហេតុ ជនរងគ្រោះបាន ទាញកង់ជិះចេញក្រៅផ្ទះ ពេលនោះ គាត់បានហាមដែរ តែជនរងគ្រោះមិនស្តាប់ ដោយប្រាប់ថាចង់លំហែអារម្ម ណ៍មួយភ្លែត ស្រាប់តែក្រោយមក ទទួលដំណឹងថា ប្អូនបាត់ខ្លួននៅកសិណអង្គរ ទើបធ្វើឱ្យផ្អើលឆោ ឡោដល់ ក្រុមគ្រួសារ និងសមត្ថកិច្ចចុះរាវរក រហូតប្រទះឃើញសពជនរងគ្រោះនៅក្នុង ទឹកកសិណអង្គរនោះ មែន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិត ជាស្លាប់ដោយសារលង់ទឹកប្រាកដមែន (ធ្វើអត្តឃាត) មូលហេតុដោយសារមានវិបត្តិផ្លូវចិត្ត។សពជនងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី និងបូជានៅឈាបនដ្ឋានវត្ត ដំណាក់៕
