បន្ទាយមានជ័យ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏រករឿងគំរាមសម្លាប់ប្រពន្ធខ្លួនឯង រួចក៏ទាញ ដែកបំពង់ទីបវាយ សំពងប្រពន្ធចំនួន៥បំពង់ទីបបណ្តាលឱ្យរយះក្បាលរងរបួសយ៉ាងធ្ងន់ លុះស្ត្រីជាប្រពន្ធស្រ វាបានពូថៅមកគ្រវាសការពារខ្លួន បណ្តាលឱ្យចំក្បាលប្តី បែករយះក្បាលរងរបួសយ៉ាងដំណំដូចគ្នា ទីបំផុតក៏ត្រូវ សមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះបុរសជាប្តីកំណាច យកទៅចាត់ការតាមច្បាប់។
ករណីហិង្សាក្នុងគ្រួសារ ប្តីសំពងក្បាលប្រពន្ធ៥បំពង់ទីបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក។

ជនដៃដល់ជាប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្រី រំដួល អាយុ៣៩ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជា ប្រពន្ធ មានឈ្មោះឌុល តុលា អាយុ៣៥ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កឈ្មោះស្រី រំដួល មកពីផឹកស្រាស្រវឹង រួចក៏ បានសុំម្តាយក្មេកឈ្មោះ ឡាំ លៀន អាយុ៦៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ទៅធ្វើពលករនៅប្រទេសថៃ ពេលនោះ ម្តាយក្មេកក៏តបថា “ទៅក៏ទៅៗតែម៉ែគ្មានប្រាក់ឱ្យធ្វើ សាហ៊ុយទៅទេ ព្រោះម៉ែឈឺ”។ បន្ទាប់មកជនបង្កក៏យកកា បូបដើរចេញទៅបាត់ លុះមួយសន្ទុះក្រោយមក ស្រាប់តែជនបង្ក បានដើរត្រឡប់ មកវិញ ហើយសុំហូបបាយ និងសុំដេកសិនចាំម៉ោង៣ទៀបភ្លឺចាំក្រោកទៅ។

ប្រភពដដែលបន្តថា លុះពេលកំពុងតែដេក ជនបង្កនោះបានទៅខ្សឹបដាក់ត្រចៀកប្រពន្ធដែល កំពុងដេកនៅ ក្រោមផ្ទះថា “បើមិនបាន សម្លាប់នាងឯងឱ្យស្លាប់ទេ អញក៏មិនចុះចេញពីផ្ទះនេះដែរ”។ ក្រោយមកក៏មានការ ឈ្លោះប្រកែកគ្នាកើតឡើង ហើយជនបង្កជាប្តីបានរត់ទៅ យកដែកទីបជ្រុង វាយសំដៅទៅលើប្រពន្ធប្រហែល ចំនួន៥ដែកទីបត្រូវក្បាលបណ្តាលឱ្យបែកហូរឈាមដេរអស់ចំនួន៦ថ្នេរ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធក៏ ស្រវាចាប់បានពូថៅយកមកគ្រវាសការពារខ្លួន បណ្តាលឱ្យត្រូវប្តីចំនួន២ពូថៅ គឺត្រូវចំក្បាលចំនួន០១ពូថៅ បែកក្បាល និងត្រូវចំខ្នង ចំនួន១ពូថៅ។

សមត្ថកិច្ចបញ្ផាក់ថា ជនបង្កឈ្មោះស្រី រំដួល នេះតែងតែផឹកស្រាស្រវឹងជាប្រចាំ (ជាមនុស្សញៀនស្រា) និងតែង តែធ្វើសកម្មភាព គំរាមសម្លាប់គ្រួសារដូចជា ឪពុកក្មេក ម្តាយក្មេក ប្រពន្ធ និងកូន ហើយរូបគេថែមទាំង និយាយ ថាបើមិនបានសម្លាប់អ្នកណាម្នាក់ក្នុងគ្រួសារនេះទេ រូបគេមិនចុះចេញពីផ្ទះនោះឡើយ។ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនបង្កខាងលើ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ផូនទៅចាត់ការបន្តតាមនីតិវិធី៕
