Thursday, November 21, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ឡើង”ជំទាវ”?

ឱក សុគន្ធកញ្ញា ៖ឡើង”ជំទាវ”?

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ត្រូវបានតារាជើងចាស់និងជើងថ្មីមួយចំនួនបានហៅនាងថា​ជា”ជំទាវ”​និងហៅស្វាមី​នាងលោកអ៊ឹង សុខលី ថាជា”ឧកញ៉ា” នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ ឬពិធី​សំ​ពះគ្រូធំរបស់ហង្ស​មាស​កាល​ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។ប៉ុន្ដែគោរម្យងារទាំងស្វាមី​របស់​​​លោក អ៊ឹង សុខលី និងសុគន្ធកញ្ញា នោះកន្លង​មកគេមិនដែលឃើញមានការផ្សព្វផ្សាយ​ជាសាធារណៈថាលោកសុខលី ឡើងជាឧកញ៉ានោះទេ ហេតុនេះអ្នក​ខ្លះសង្ស័យថាការ​ហៅ​សុគន្ធកញ្ញា និងប្ដីនាងបែបនេះអាចជាមើលទៅតាមសភាព​ជាក់ស្ដែងដែលអំណាចនិង​ឥទ្ធិ​ពល​​របស់ពួកគេនៅហង្សមាសសាកសមនិងរហ័ស្សនាមនោះ​តែម្ដងទើបតារាៗហៅ​ឈ្មោះអ្នក​ទាំងពីរបែប​នេះ។គេឃើញតារាសម្ដែងជើងចាស់លោកលី សុខជន់ ឪពុករបស់លី ច័ន្ទសីហា ក៍បានសរសេរសារនៅលើ​ហ្វេសបុករបស់លោកដោយហៅលោកអ៊ឹង សុខលី ថាជាឧកញ៉ា និងឱក សុគន្ធកញ្ញា ថាជាជំទាវផងដែរ​នៅ​ពេលដែលលោកបានថត​រូបជុំគ្នាជាមួយអ្នកទាំងពីរ​នៅថ្ងៃជប់លៀងនោះ។ចំណែកក្រុមតារាចម្រៀងរួមអាជីព​ខ្លះបានសម្ដែងការសាទរចំពោះសុគន្ធកញ្ញា នៅពេលដែលគេហៅនាងថាជាជំទាវៗ នោះដោយពួកគេចាត់ទុក​អ្នក​ចម្រៀងរូប​នេះ​​ថាពិតជាជោគជ័យទាំងទាំងអាជីពសិល្បៈនិងជីវិតស្នេហាព្រមគ្នាមែន ។

 ថ្វីត្បិតតែឱក សុគន្ធកញ្ញា ត្រូវបានគេហៅថាជំទាវៗបែបនេះមែន ប៉ុន្ដែនៅលើ​ហ្វេស​បុក​​នាងនិងលោកអ៊ឹង សុខ​លី មិនមានការបង្ហាញថាប្អូនថៅកែហង្សមាសនិងជា​អគ្គនាយក​ទូរ​ទស្សន៍ហង្សមាសរូបនេះបង្ហោះការទទួល​បានគោរម្យងារជាឧកញ៉ាឡើយ។ប៉ុន្ដែបើផ្អែកលើទ្រព្យធនរបស់លោកសុខលី វិញគេជឿរថាលោកមិនមានបញ្ហា​នោះទេក្នុងការលះ​បង់ធនធាន​ផ្ទាល់​ខ្លួនចំនួនកន្លះលានដុល្លារជួយជាតិដើម្បីទទួលបាន​គោរម្យងារជាឧកញ៉ា​នោះ​ព្រោះ​ថា​បង​ប្រុសលោកដែលជាម្ចាស់ក្រុមហ៊ុនហង្សមាសលោកឧកញ៉ាអឹង ឆៃងួន បានឡើងជាឧក​ញ៉ា​ជាច្រើនឆ្នាំមកហើយ ខណៈដែលអតីតតារាហង្សមាសដែលធ្លាប់ធ្វើការនៅ​ក្រោមការគ្រប់​គ្រង​របស់លោក​សុខ​លី គឺលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក៍ក្លាយទៅជាឧកញ៉ាព្រម​គ្នា​រួច​​ដែរ​កាលពីឆ្នាំ២០២២ ។

 គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា នឹងប្រារពខួបកំណើតអាពាហ៍ ពិពាហ៍ របស់នាង​គម្រប់​៤ឆ្នាំនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះដែលជារៀងរាប់ឆ្នាំនាងតែងតែដើរកម្សាន្ដជា​មួយ​ស្វាមីនិងកូនប្រុសនៅក្រៅស្រុក ឬញាំអាហារ​ជុំគ្នា​ជាលក្ខណៈ​គ្រួសារ ហើយមានតារាល្បីៗ​របស់​ហង្ស​មាសទៅអបអរសាទរនាងដល់ផ្ទះតែម្ដង។គេចាំបាន​ថាកាលសុគន្ធកញ្ញា ធ្វើពិធី​ខួបអា​​ពាហ៍ ពិពាហ៍ គម្រប់អាយុ៣ឆ្នាំកាលពីឆ្នាំ២០២២ នោះតារាចម្រៀងដែលជិតដិត​និង​Fan នាង​បានជួនពរឲ្យតារាវ័យ៣៦ឆ្នាំ រូបនេះឆាប់បានកូនម្នាក់ទៀតហើយគេដឹងថា​នាងចង់​បាន​កូន​ស្រី តែ​រយៈពេល១ឆ្នាំមកនេះនាងនៅតែមិនទាន់​ពពោះយកកូនថែមឡើយ។​ចំពោះ​អ្នក​​ចម្រៀ​ង​​រួមអាជីពនិងFan របស់​សុគន្ធកញ្ញា ជម្រុញឲ្យនាងយកកូន១ទៀតបែបនេះដោយ​សារតែ​ពួក​គេមើលឃើញថាស្វាមីនាង​លោក​សុខលី ក្រោយភរិយាបង្កើតកូនប្រុសឲ្យ១នោះ​លោក​រឹតតែ​ស្រ​លាញ់សុគន្ធកញ្ញា លើសគ្រាផ្ដើមស្នេហ៍ដំបូងហេតុ​នេះ​គេជឿរថាបើសិន​ជា​កញ្ញា ចង់ចង​ជើង​ស្វាមីហើយឲ្យលោកសុខលី ស្រលាញ់នាងស្ទើលេបនោះគឺ​ការយកកូន​ថែម១ទៀត​នោះ​ច្បាស់ជានាងប្រៀបបានជាព្រះនាងជាមិនខាន ខណៈដែលពេលនេះនៅ​ចំពោះមុខមិត្ត​ភក្ដិ​ឬនៅ​លើបណ្ដាញសង្គមប្ដីសុគន្ធកញ្ញា បានហៅនាងថាជា”ឧត្តមភរិយា” ឬ”មាតាដៃ១០០ “។តាមរយៈការដែល​ស្វាមី​លើកលើកមុខភរិយា​បែបនេះគេថាទោះជាពេល​នេះ​សុគន្ធកញ្ញា មិនទាន់បានតំណែងជំទាវមែនទែន​ក៍ងារ​នេះ​មិននៅឆ្ងាយពីដៃនាងដែរ ហើយ​គេជឿរថា​បច្ចុ​ប្បន្ននាងមានក្ដីសុខពេញលេញទៅ​ហើយព្រោះប្ដីបានផ្ដល់អ្វីៗ​គ្រប់​យ៉ាង​ឲ្យនាងក្នុងនោះលោកស្រលាញ់នាងនិងក្រុមគ្រួសារដោយស្មោះត្រង់។

 មុនត្រូវបានតារាប្រុសស្រីហៅឱក សុគន្ធកញ្ញា ថាជាជំទាវៗនោះមានតារានិងអតីត​តារា​មួយ​ចំនួន​ទទួលបានតំ​ណែងនេះទៅហើយក្នុងនោះមានដូចជាអ្នកនាងស្រីតូច ចំណាន ,ពេជ្រ ច័ន្ទបរមី ,ឱក បូរី ,ចន ច័ន្ទលក្ខិណា ,ផាន់ ម៉ូនីកា ,អ៊ឹម សុគន្ធា ,នៅ សុនិតា និងស៊ឹម សូលីកា ជាដើម។មជ្ឈដ្ឋានមហាជនរងចាំមើលថាតើនៅ​ថ្ងៃខួបអាពាហ៍ ពិពាហ៍ ឆ្នាំទី៤ នេះ​សុគន្ធកញ្ញា នឹងអាចប្រកែករួចទៀតទេ ពេលមិត្តភក្ដិ​ជម្រុញ​​ឲ្យ​យក​កូនថែមជាថ្មី?

RELATED ARTICLES