Thursday, December 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានកុងទីន័រចុះស្ពាន បុកខ្ទេចសាលាខ្សោយ សតិបញ្ញា

ឡានកុងទីន័រចុះស្ពាន បុកខ្ទេចសាលាខ្សោយ សតិបញ្ញា

កណ្តាល ៖ រថយន្តសណ្តោងកុងទីន័រធុនធំ១គ្រឿង បានបើកបរចុះពីលើស្ពានមិត្តកម្ពុជា-ចិន ហៅស្ពានព្រែក សំរោង ដោយខ្វះការ ប្រុងប្រយ័ត្ន ក៏ជ្រុលទៅឱ្យបុកសាលាខ្សោយសតិបញ្ញាក្រុងតាខ្មៅ បណ្តាលឱ្យបាក់ខ្ទេច អស់ចំនួន១បន្ទប់ និងប៉ះពាល់អគារទាំងមូលមួយខ្នង ព្រមទាំងបង្កឱ្យខូចខាតរថយន្តតូច១គ្រឿង និងម៉ូតូ១គ្រឿង បណ្តាលឱ្យអ្នកជិះម៉ូតូម្នាក់រងរបួសទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំ ណុចរង្វង់មូលព្រែក សំរោង ត្រើយខាងលិច លើផ្លូវលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតា ខ្មៅ។

យោងតាមរបាយការណ៍របស់នគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ករណីនេះបណ្តាលមកពីអ្នកបើកបររថ យន្តកុងទីន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7662 និងកន្ទុយសណ្តោងរ៉ឺម៉ក ពណ៌ លឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-6165 បើកបរចុះពីលើស្ពាន មាន ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្នុងហេតុការណ៍ខាងលើ បានបង្កឱ្យខូចខាតម៉ូតូ១គ្រឿង រថយន្តចំនួន២គ្រឿង របងសាលាប្រវែង ប្រហែល ២០ម៉ែត្រ បាក់សាលា១ខ្នង ទំហំ ៨ម៉ែត្រ គុណ៩ម៉ែត្រ បាក់បង្គោលភ្លើងថ្ម១ដើម បាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម និងរនាំងការពាររបង៤ផ្ទាំង។

ជុំវិញបញ្ហានេះ លោកចាន់ សារិន ប្រធានអង្គការជំនួយ នៃក្តីសង្ឃឹមសំរាប់សហគម និងជានាយកវិទ្យាល័យអប់រំ ពិសេសក្រុងតាខ្មៅ បានសំណូមពរដល់អ្នកបើកបរទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន គិតគូរពីសុវត្ថិភាពអ្នកដទៃ បើបើកបរកុំពិសារគ្រឿងស្រវឹង។

លោកបានស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ពិសេសស្នើរសុំដល់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយកសាងអគារមួយខ្នងផ្សេងទៀត ដែលស្ថិតក្នុងគម្រោងមានស្រេច ព្រោះអគារ ដែលបុកនេះ ដ្បិតខូចខាតមួយបន្ទប់មែនពិត ប៉ុន្តែយោង តាមការវាយតម្លៃរបស់នាយកដ្ឋានសំណង់ បានហាម មិនឱ្យប្រើប្រាស់អគារនេះទៀតទេ ត្រូវវាយចោលទាំងអស់ ព្រោះវាបានប៉ះពាល់ធ្ងន់ធ្ងរបារម្ភពីសុវត្ថិភាពកុមារ អូទីហ្សឹម៕

RELATED ARTICLES