ខេត្តសៀមរាប ៖ ឃាតករដៃឆៅដែល បានកាប់សម្លាប់ម្តិភក្តិរួមការងារ បណ្តាលឱ្យ បុរស២នាក់ស្លាប់ក្នុងថ្លុកឈាម និងស្ត្រីម្នាក់ រងរបួសធ្ងន់ កាលពីវេលាទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលមួយ កន្លែង ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប និងត្រូវសមត្ថកិច្ច ចាប់ខ្លួនបានកាលពីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១៧ នៅក្នុងភូមិសាស្ត្រស្រុកជីក្រែង នោះ បានប្រកែកថា នៅអំឡុងពេលធ្វើសកម្មភាព កាប់សម្លាប់ជនរងគ្រោះនោះ រូបគេមិនដាក់ ថ្នាំសណ្តំជនរងគ្រោះជាមុនដូចការអះអាងរបស់ ស្ត្រីរងគ្រោះដែលបានរួចរស់ជីវិតនោះទេ ហើយ គេបានប្រើកាំបិតកាប់ជនរងគ្រោះទាំង៣នាក់ ពុំមែនពូថៅនោះទេ។
កាលពីថ្ងៃតី០៥ ខែមករា ឆ្នាំ២០១៧ ខណៈដែលសមត្ថកិច្ចបានបើកសន្និសីទកាសែត បង្ហាញមុខជនសង្ស័យជាឃាតករ ដែលបាន កាប់សម្លាប់មនុស្សយ៉ាងព្រៃផ្សៃនោះ ជនជា ឃាតករដៃឆៅឈ្មោះជា សុខជៀន បានសារភាពទាំងទឹកមុខមាំ ហាក់មិនតក់ស្លុតថា នៅ មុនពេលកើតហេតុ រូបគេបានស្គាល់ក្រុមជនរងគ្រោះតាមហ្វេសប៊ុក រួចក៏ទំនាក់ទំនងគ្នាតាម ឆាតដោយជនរងគ្រោះហៅឱ្យរូបគេមកធ្វើការ ក្នុងក្រុមហ៊ុនលក់អាហារបំប៉ន ពហិភ ជាមួយ។ ពេលនោះគេបានសួរថា តើពេលចូលធ្វើការងារហ្នឹងមានត្រូវបង់លុយដែរឬអត់? ក្រុម- ជនរងគ្រោះបានប្រាប់ថា មិនតម្រូវឱ្យបង់លុយ ទេ ហើយប្រាក់ខែបាន ចាប់ពី៧៥ដុល្លារ ទៅ ១០០ដុល្លារ ក្នុងមួយសប្តាហ៍ ឬក៏៥០០ដុល្លារ ទៅ១៥០០ដុល្លារក្នុងមួយខែ។ លុះដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦ រូបគេ បានទៅដល់កន្លែង ធ្វើការ ហើយជនរងគ្រាះបានប្រាប់ឱ្យរូបគេបង់ ប្រាក់៣៣០០០រៀល លុះស្អែកឡើង ក៏ទៅ ជួបប្រជុំ និងបាននិយាយពីរឿងបង់លុយបង់ កាក់ ទើបរូបគេបានសួរថា ដើមឡើយហេតុអ្វី ថាមិនបង់លុយ ស្រាប់តែពេលនេះខ្ញុំខំស្កាត់មក ពីឆ្ងាយ មកពីកំពង់ឆ្នាំង ដល់សៀមរាប បែរជា ថា ឱ្យខ្ញុំបង់លុយទៅវិញ? ពេលនោះ ជនរង- គ្រោះ បានព្យាយាមលួងលោមរូបគេថា មិន អីទេ និងចេះតែបង្ខំឱ្យរូបគេរកប្រាក់ចំនួន១៣ ៥០ដុល្លារ ពីនារីជាគូដណ្តឹងរបស់គេម្នាក់ ឈ្មោះ ជឿន ឡាក់ នៅខេត្តកំពង់ធំ ដើម្បីយកមក បង់ឱ្យពួកគេ ដោយជនរងគ្រោះចេះតែបង្ខំថា ទៅរកលុយពីគូដណ្តឹងមក ហើយនាងច្បាស់ជាង រកឱ្យ ប្រសិនបើនាងស្រលាញ់គេមែននោះ។ ចំណុចទាំងនេះហើយដែលធ្វើឱ្យរូបគេមានគំនុំ ចងកំហឹង រហូតដល់រៀបគម្រោងកាប់សម្លាប់ ជនរងគ្រោះតែម្តង។
ជនជាឃាតករ បានបន្តសារភាពថា នៅ ពេលធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរូបគេ មានតែម្នាក់ឯងគត់ និងមានកាំបិតចំនួន១ដើម ហើយក៏មិនបានដាក់ថ្នាំសណ្តំអ្វីឱ្យក្រុមជនរងគ្រោះផឹកដូចនារីរងគ្រោះអះអាងនោះដែរ តែ ពេលនោះជនរងគ្រោះទំនងជាស្រវឹងស្រា ហើយ រូបគេបានធ្វើសកម្មភាពចូលទៅកាប់ប្រហារ នៅពេលដែលជនរងគ្រោះកំពុងដេកលង់លក់។ ចំណែកស្ត្រីរងគ្រោះដែលនៅរស់រានមានជីវិត នោះ រូបគេក៏មានបំណងសម្លាប់ដែរ តែសំណាង ល្អនាងមិនស្លាប់។ លុះធ្វើសកម្មភាពរួចហើយ រូបគេបានចាក់សោទ្វារបន្ទប់ពីខាងក្រៅ រួចក៏ រត់គេចខ្លួន តែទីបំផុត នៅតែត្រូវសមត្ថកិច្ច តាមចាប់បាន។
គួរបញ្ជាក់ថា ជនសង្ស័យជាឃាតករដៃឆៅ ឈ្មោះជា សុខជៀន អាយុ២៣ឆ្នាំ ជា បុគ្គលិកក្រុមហ៊ុនអាហារបំប៉ន ពហិភ មានស្រុក- កំណើតនៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពី ល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅក្នុង ភូមិសាស្ត្រ ស្រុកជីក្រែង បន្ទាប់ពីជនដៃដល់ រូបនេះ បានធ្វើសកម្មភាពកាប់សម្លាប់មិត្តភក្តិ ចំនួន៣នាក់ កាលពីវេលាទៀបភ្លឺថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលមួយ កន្លែង ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប។
តាមប្រភពពីសមត្ថកិច្ចខេត្តសៀមរាប បានដឹងថា ប្រតិបត្តិការតាមចាប់ជនដៃដល់ជា ឃាតកររូបនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀម- រាប និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួង មហាផ្ទៃ ព្រមទាំងកម្លាំងពាក់ព័ន្ធ ក៏ដូចជា ប្រជាពលរដ្ឋល្អ ដែលបានរាយការណ៍ពីតម្រុយ មុខសញ្ញា និងទីតាំងលាក់ខ្លួន បន្ទាប់ពីបាន ស្គាល់អត្តសញ្ញាណរបស់ជនសង្ស័យ តាមរយៈ នារីរងគ្រោះដែលបានរួចរស់ជីវិតពីអំពើឃាតកម្មនោះ។
ទីបំផុត សមត្ថកិច្ចក៏ឈានដល់ការចាប់ ឃាត់ខ្លួនជនដៃដល់ជាឃាតករបាននៅក្នុងភូមិ សាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប ខណៈជន សង្ស័យកំពុងជិះរថយន្តតាក់ស៊ីធ្វើដំណើរតាម ផ្លូវជាតិលេខ៦ បំណងគេចខ្លួនឆ្ពោះទៅស្រុក កំណើតឯខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីចាប់ខ្លួន នាំមកសាកសួររួចមក នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ សមត្ថ- កិច្ចបាននាំខ្លួនជនសង្ស័យជាឃាតករមកបង្ហាញ កន្លែងដែលជននេះបានយកកាំបិតដែលជាវត្ថុ- តាងនៃអំពើឃាតកម្មនោះ មកបោះចោល បន្ទាប់ពីឃាតករដៃឆៅនេះបានធ្វើសកម្មភាព កាប់សម្លាប់ជនងគ្រោះរួចមក នៅគល់ស្ពាន ព្រៃប្រស់ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។
គួររំលឹកថា កាលពីវេលាម៉ោង៤និង១០ នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតមានឡើង នៅចំណុចបន្ទប់ជួលមួយ កន្លែង ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយមនុស្សប្រុសស្រី៣ នាក់ ត្រូវបានជនជាឃាតករដៃឆៅកាប់ដាច់ក ស្លាប់បុរស២នាក់ ក្នុងថ្លុកឈាម គួរឱ្យរន្ធត់។ ចំណែកស្ត្រីម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ត្រង់ផ្ទៃ មុខនិងក ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
បុរសរងគ្រោះទាំង២នាក់ ដែលត្រូវបាន ឃាតករកាប់ដាច់កស្លាប់ក្នុងថ្លុកឈាមនោះ ទី១- ឈ្មោះឃុយ សុឃឹន អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអាហារបំប៉នរបស់ថៃ ពហិភ មានស្រុកកំណើតនៅភូមិស្រែស្រូវ ឃុំល្បើក ស្រុកឈូក ខេត្តកំពត និងទី២-ឈ្មោះវេត រដ្ឋា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអាហារ- បំប៉នរបស់ថៃ ពហិភ មានស្រុកកំណើតនៅ ភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ ចំណែកស្ត្រីរងគ្រោះដែល ទទួលរងរបួសធ្ងន់ មានឈ្មោះឡេង ស្រីពៅ អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអាហារ បំប៉នរបស់ថៃ ពហិភ មានស្រុកកំណើតនៅ ភូមិការ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្ត តាកែវ។ ជនរងគ្រោះទាំង៣នាក់ សព្វថ្ងៃ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិ-សង្កាត់កើតហេតុ ខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះប៉ូច ធិន ភេទស្រី អាយុ ៥២ឆ្នាំ មានលំនៅក្នុងក្រុមទី៦ ភូមិ-សង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីរងគ្រោះឈ្មោះឡេង ស្រីពៅ បានរៀបរាប់ប្រាប់ថា ជនដៃដល់ជាឃាតករ មានឈ្មោះជា សុជៀន អាយុ២៣ឆ្នាំ ធ្វើការ ជាមួយគ្នា។ មុននឹងធ្វើសកម្មភាពកាប់សម្លាប់ ពួកនាងទាំង៣នាក់ ជនដៃដល់ជាឃាតករបាន ដាក់ថ្នាំសណ្តំនៅក្នុងទឹក ឱ្យពួកនាងទាំង៣នាក់ ផឹករហូតសន្លប់ ទើបជនសង្ស័យបានចាប់អារក និងកាប់សម្លាប់ពួកនាងទាំង៣នាក់តែម្តង។ ចំណែកនាង មូលហេតុដែលនៅអាចមានជីវិត រស់ ដោយសារតែនាងធ្វើពុតជាស្លាប់ បន្ទាប់ពី ជនសង្ស័យបានកាប់នាងឱ្យរងរបួស។
ទោះជាយ៉ាងណា ករណីឃាតកម្មដ៏សាហាវ ខាងលើនេះ ទីបំផុត ឈាមស្រែកស្បែកហៅ ទោះបីឃាតករដៃឆៅព្យាយាមរត់គេចខ្លួន យ៉ាងណាក៏សមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន បាន យកមកផ្តន្ទាទោសតាមច្បាប់៕