Thursday, November 21, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ប្រឹងបណ្ដុះប្អូនស្រីឲ្យលេងសិល្បៈ ខណៈ​សុខភាពនាងនៅតែខ្សោយ

ពេជ្រ សូលីកា ៖ប្រឹងបណ្ដុះប្អូនស្រីឲ្យលេងសិល្បៈ ខណៈ​សុខភាពនាងនៅតែខ្សោយ

មុននេះអ្នកមេម៉ាយពេជ្រ សូលីកា បានសុំអង្វរកុំឲ្យមហាជនវាយប្រហានាង​ក្រោយពី​នាងមិនអាច​រក្សារ​ចំណង​ស្នេហាបានជាមួយអតីតគូដណ្ដឹងលោកគឹម ហាន និងរឿងគេថា​ថុល សុភិ​ទិ មិនបានឈ្នះពាន Cambodian Idol រដូវកាលទី៤ ព្រោះតែនាងដោយស្រីពេជ្រ ថា​ពេលនេះនាងមានភារកិច្ចសំខាន់ធំ២គឺត្រូវរក​លុយចិញ្ចឹមកូន​ផង​ប្អូន​ផង ។ការថ្លែងបែបនេះ​របស់​សូលីកា ក្រោយពីម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលការ​ប្រកា​ស​កាលពីថ្ងៃ​ទី២៥ ខែសីហា ឆ្នាំ២០២១ ផ្ដន្ទាទោសដាក់ព័ន្ធនាគាររយៈពេលដល់ទៅ១២ឆ្នាំ  ទាក់ទងករណីឃាត​កម្មលើដៃគូ​ស្នេហា​ភេទដូចគ្នា ហើយនៅខែកក្កដា ឆ្នាំ២០២២ ស្រីពេជ្រ ក៍ចែកផ្លូវជាមួយអតីត​គូដណ្ដឹងនាងលោកគឹម ហាន ទៀត ទើបនាំឲ្យវិបត្តិផ្លូវចិត្ត​ត្រូវធ្លាក់​បន្ទុក​មកលើរូបនាងតែ​ម្នាក់​។

ប៉ុន្ដែសូលីកា ដែលមានសុខភាពខ្សោយនោះ​នៅ​តែបន្ដចេញច្រៀងសម្ដែងតាមបណ្ដារ​ឆាក​តន្រ្ដីទាំង​ឡាយជា​ធម្មតា តែនាង​ហត់នឿយខ្លាំងពេករហូតដល់​សន្លប់​បាត់ស្មារតីត្រូវ​បាន​សង្រ្គោះ​បន្ទាន់ទៀតផង​នៅថ្ងៃ​បើកព្រឹ​ត្តិ​ការណ៍ស៊ីហ្គេមនាពេលកន្លងមក។​យ៉ាងណា​អ្វីដែល​គេ​​ចាប់អារម្មណ៍សូលីកា កំពុងតែបណ្ដុះប្អូន​ស្រីវ័យជំទង់​របស់នាងម្នាក់ដែលមាន​ត្រេមុខស្រ​ដៀងនាង​ឈ្មោះMeying ដោយធ្វើជាអ្នករាំអមនាងតាមឆាកតន្រ្ដីមួយចំនួន។តែគរនៅ​មិនទាន់​ដឹង​ពីមូលហេតុអ្វីបានជា​ស្រីពេជ្រ មិនឲ្យប្អូនស្រីនាង ធ្វើជាតារាចម្រៀងដូចរូបនាងដែរនោះទេ ប៉ុន្ដែតាមក្រុមរាំចល័តរបស់សូលីកា ថាមក​ពីMeying នៅក្មេងពេកហើយសម្លេងស្រាលទើប​តារា​កូន១រូបនេះឲ្យ​នាងស៊ាំជាមួយឆាកជាបណ្ដើរៗសិនតាម​រយៈការធ្វើជាអ្នករាំរបស់​នាងតែ​ម្ដង​។អ្នករាំរូបនេះក៍បានបង្ហើប​ថាសូលី​កា ឬស្រីពេជ្រ សប្បាយរីករាយ​តែនៅ​លើឆាក​តន្រ្ដីប៉ុ​ណ្ណោះ តែនៅក្រៅឆាកវិញនាងស្រងូតស្រងាត់​ដូចជាមនុ​ស្ស​​​មានវិបត្តិហើយពួកគេសរសើរ​នាង​ដែលអាចច្រៀងសម្ដែងតាមកម្មវិធីទាំងឡាយបានដោយ​មិនរឿងយក​ស្មុគ​ស្មាញផ្ទាល់ខ្លួនទៅឡូកឡំឡើយ។

  ថ្វីត្បិតតែពេជ្រ សូលីកា ធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងមែន តែនាងនៅតែ​ហ៊ឺហាព្រោះ​រស់​នៅលើខុន​ដូយ៉ាង​ប្រណិត និងជិះរថយន្ដថ្លៃៗ ប្រើអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន ដែលតារាខ្លះ​មិន​អាចធ្វើដូចនាងបាន។ចំណែកអតីត​ប្ដីនាងលលោកគឹម ហាន វិញនៅតែទៅយកកូន​ប្រុស​របស់​​លោក​ពី​ស្រីពេជ្រ នៅពេលដែលលោកចង់ ព្រោះ​ពេលបែកគ្នានោះពួកគេមាន​ល័ក្ខ​ជា​មួយគ្នា ដែល​ខុសពីនាងភិន សុដាលីស ក្រោយចែកផ្លូវលោកប៉ែន ចំរ៉ុង គឺនាងមិនអនុញ្ញាត្តិ​ឲ្យពិធីករ​រូប​នោះ​បានជួបមុខកូនស្រីនាងផ្ទាល់ជាដាច់ខាត។

 តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា ត្រូវបានគេចាត់ទុកថានាងពូកែ​ថែ​សម្រ​ស់ ពោលគឺទោះជា​មាន​ស្វាមីនិងកូន១ទៅហើយក្ដី តែមិនសូវបែកសាច់ ឬឡើងគីឡូខ្លាំង​នោះ​ទេ ទើបធ្វើឲ្យនាងនៅតែមានទីផ្សារសិល្បៈ ខណៈដែលថៅកែហង្សមាសក៍នៅផ្ដល់​តំណែង​ភាព​​យន្ដឲ្យនាងជាបន្ដបន្ទាប់ បើទោះជាក្រោយមានប្ដីនិង​កូន​នាងមិនសូវ​លេចធ្លោដូចកាល​នៅលីវក្ដី។អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះស្រីពេជ្រ មិនទុកបេះដូងឲ្យនៅទំនេរទេ ក្រោយ​បែក​លោកគឹម ហាន ជិត១ឆ្នាំនេះនាងមានម្ចាស់ចិត្តថ្មីទៅហើយដែលបុរសជាកូនកាត់​ចិនម្នាក់​ហើយពួក​គេធ្លាប់ដើរកម្សាន្ដជាមួយគ្នាទៀតផង តែអ្នកទាំងពីរមិនហ៊ានបង្ហាញភាពផ្អែម​ល្ហែម​ស្នេហ៍ជាចំហ នោះទេ គ្រាន់​តែធ្លាប់បង្អួតតាមIG ។ប្រភពបានឲ្យដឹងថាសូលីកា និងបុរស​នោះស្ថិតក្នុងតំណាក់កាលមើល​ចិត្តថ្លើមគ្នានៅ​ឡើយ​​​ទើបគ្មានដំណឹងរឿងពួកគេចង់ភ្ជាប់ពាក្យ ឬចូលរោងការនោះទេ។ការលេចសញ្ញាស្នេហ៍ថ្មីនេះធ្វើ​ឲ្យរឿង​ដែលគេសង្ស័យថាស្រីពេជ្រ និងសុភិទិ មានទំនាក់ទំនងគ្នាលើសពីមិត្តរួមអាជីពធម្មតានោះ ប្រែជាស្ងប់ស្ងាត់​ទៅវិញ​បន្ដិច​ម្ដងៗ ស្របពេលដែលកូនលោកផ្កាយ២ រូបនោះក៍បញ្ចេញកំពូលស្នេហ៍ជានារីមេម៉ាយស្រស់ ឆើត​ឆាយ ម្នាក់ដែរគឺអ្នកលក់Onlineនាងម៉ានីន ។

 គូរកត់សម្គាល់ថាក្រៅពីនាងពេជ្រ សូលីកា តារាដែលធ្លាក់ខ្លួនមេម៉ាយ តែនៅមានទី​ផ្សារ​​សិ​ល្បៈ​មានដូចជានាង​កែវ​ និសា ,សុខ សោម៉ាវត្តី  និងសុខ ស្រីនាង ជាដើម ខណៈ​ដែល​ប៉ាច គីមមួយ  និងពេជ្រ សោភា វិញពេលនេះ​ពួកគេរកបានគូស្នេហ៍ថ្មីជាប្រុសក្មេង​ដូចគ្នា​តែ​ម្ដង។សម្រាប់អ្នកមេម៉ាយកូន១ ស្រួយដូចដូងដុតនាងសូលីកា វិញ​មានជម្រើសស្នេហ៍ច្រើន​ហេតុ​នេះប្រសិនបើនាងចង់បានតំណែងជំទាវវិញនោះគឺមិនពិបាកឡើយ តែគេជឿរស្រី​ពេជ្រ នឹងចង់សាងស្នេហ៍ថ្មីជាចំហដូចអំឡុងពេលដែលនាងភ្ជាប់ស្នេហ៍ជាមួយលោកហាន ហើយ​នាងនឹង​មិន​ដើរ​គន្លងចាស់ធ្វើជាជំទាវលាក់មុខម្ដងទៀតឡើយ៕

RELATED ARTICLES