Thursday, November 21, 2024
Homeតារាខ្មែរសុខ ពិសី ៖ថាអត់ប្ដីមិនប្រកាច់ទេ!

សុខ ពិសី ៖ថាអត់ប្ដីមិនប្រកាច់ទេ!

តារាវ័យ៣៣ឆ្នាំ ស្រីស្អាតសុខ ពិសី បានឆ្លើយតបទៅFan របស់នាងដែលចង់​ដឹងថា”​តើពេលណាទើបពិសី យក​ប្ដី?”នោះដោយអ្នកចម្រៀងសាន់ដេរូបនេះថារឿង​យកប្ដីមិន​សំ​ខាន់។ពិសី ថែមទាំងនិយាយទាំងគូឲ្យ​ក្នក់ក្នាញ់​ថានាងមិនជ្រួលជ្រើមគិតគូរឿងយកប្ដីនេះទេ ហើយមានអ្នកសួររឿងនេះច្រើនមកហើយ​គឺដដែល​ៗហ្នឹង។តារា​សាច់ដូចបណ្ដូលចេករូបនេះថែមទាំងថាទោះជានាងគ្មានប្ដីក៍មិនបានប្រកាច់ដែរ ព្រោះវាអត់​សំខាន់​សម្រាប់​នាង​ឡើយ។

 ក្រោយមានការតាំងចិត្តបែបនេះរបស់សុខ ពិសី មាន​Fan ខ្លះទៀតរុញទូក​បណ្ដោយ​ទឹក​ថា”ចាំមើលអត់ប្ដីមិនសំ​ខាន់​មែន ឬអត់? ចឹងIdol នៅម្នាក់ឯងរហូតមែន?”។

 ថ្វីត្បិតតែអ្នកសួរសំណួរទៅសុខ ពិសី ហាក់មានចម្ងល់ច្រើនរឿងនាងមិនព្រមរៀបការ​ប្ដីដូច​មិត្តរួមអាជីពក្ដី ប៉ុន្ដែ​គេជឿរថាភាគច្រើនអ្នកនៅក្នុងវង្វង់សិល្បៈសុទ្ធ​តែបានដឹងច្បាស់​ថា​ពិសី មិនមែនបេះដូងនៅទំនេរនោះទេ ពោល​គឺ​នាងមានម្ចាស់ចិត្តជាច្រើនឆ្នាំមកហើយ គ្រាន់​តែ​​នាង​​ព្យាយាមលាក់នឹងជ្រើសផ្លូវសាងស្នេហាដោយ​មិនបើក​ចំហ​ប៉ុណ្ណោះ ព្រោះខ្លាច​រំខាន​ដល់អាជីពចម្រៀងនាង។ការលើកឡើងបែបនេះដោយសារតែពិសី បានប៉ៈ​រឿង​ស្នេហាជា​មួយ​ថៅកែសាន់ដេលោកឡាយ សុខចំរើន ជាង១០ឆ្នាំ ហេតុនេះនៅពេលដែលគេ​សួរថា​តើ​ពេលណា​នាងយកប្ដី ធ្វើឲ្យនាងពិបាករកចម្លើយ ហើយពេលខ្លះថែមទាំងចង់​ធុញទ្រាន់​ទៀត​ផង ព្រោះចាត់ទុកថាជាសំ​ណួរ​ដដែលៗ។យ៉ាងណាគេដឹង​ថាម្ចាស់សំណួរក៍​ចង់​សាកចិត្តពិសី ដែរថានាងហ៊ានសារភាពថាមានម្ចាស់​បេះ​ដូងហើយ ឬអត់ តែទីបំផុតគឺចម្លើយនាង​នៅតែ​មិន​ព្រមលាតត្រដាងរឿងស្នេហាជាមួយថៅកែសាន់ដេត​ទៅ​ទៀតដែលការតាំងចិត្តបែប​នេះ​ប្រាកដ​​ណាស់ថាវានឹងធ្វើឲ្យចំណងស្នេហានាងបាត់បង់​ភាពផ្អែមល្ហែមស្ទើតែ​ទាំង​ស្រុង ព្រោះ​មិនអាចបណ្ដើរឬកៀកកើយគ្នាជាចំហ ដូចគូស្នេហ៍តារាដ៍ទៃទៀតទេ ខណៈដែលរឿង​រៀប​ការ​វិញកាន់តែស្ងាត់សូន្យឈឹងតែម្ដង។

 អ្នកជំនាញសិល្បៈបានលើកឡើងថាសុខ ពិសី អាចដឹងខ្លួនច្បាស់ថា បើ​នាង​ព្រម​បង្ហាញមុខគូស្នេហ៍ និងនិ​យាយ​​ពីគម្រោងរៀបការប្ដីជាសាធារណៈទៅតាមអ្វីដែលFan ចង់​បាន​នោះប្រាកដ​ជានាងពិបាករក្សារតំណែង​ជាតារាស្រីលំដាប់នាំមុខគេ​នៅសាន់ដេជាបន្ដ​ទៀត​ជាមិនខាន  ព្រោះកុំថាឡើយថាតារាចម្រៀងនិង​សម្ដែង​ធម្មតាៗ​អត់សូវល្បីខ្លាំង​ដែល​រៀបការប្ដីមានកូនហើយពួកគេប្រឈមបាត់បង់ទីផ្សារសិល្បៈនោះ ប៉ុន្ដែទស្សនិក​ជនមើល​ឃើញថាសូម្បីតែឱក សុគន្ធកញ្ញា ដែលជាប្អូនថ្លៃថៅកែហង្សមាសដ៍មានឥទ្ធិពលជាងគេនៅ​ផលិត​កម្មធំនេះបន្ទាប់​ពី​នាង​មានស្វាមីនិងកូន១មក ពេលនេះទីផ្សារចម្រៀងនាងខុស​ពី​កាល​នៅលីវទៅហើយ ។មានចំណុចសំខាន់១ទៀតគេអាចសន្និដ្ឋានបានថាសម្រាប់ពិសី នាងអាច​មានភាព​ច្បាស់​​លាស់​ជាមួយគូស្នេហ៍​ជាម្ចាស់សាន់ដេហើយចិត្ត១ថ្លើម១ ដែលគ្មាន​បារម្ភនឹង​ខ្លាចចំណង​ស្នេហា​មានការប្រែប្រួលទើបរឿងរៀបការ ឬយកប្ដីតាមអ្នកគាំទ្រ​នាងដាក់សំណួរ​នោះពេល​នេះ​មិនមែនជាពេលវេលាអំណោយផលសម្រាប់​នាងឆ្លើយ​ពាក្យពិតទៅFan ទាំង​នោះឡើយ។

  សុខ ពិសី នៅតែត្រូវបានគេចាត់ទុកថាជាតារាលេងសម្រស់​ម្នាក់ក្នុងទីផ្សារចម្រៀង​យុវ​វ័យ បើទោះជាកន្លង​មកធ្លាប់មានការសង្ស័យថានាងបានកែកុនផ្នែកខ្លះនៃសម្រស់ក្ដី តែប៉ុន្មាន​ឆ្នាំចុងក្រោយនេះស្ងាត់រឿង​នាងចង់​កែសម្ផស្សដូចមុនទៀត។ប្រភពបានឲ្យដឹងថាការអះអាងរបស់ពិសី ថាបើគ្មានប្ដីក៍មិនអាចធ្វើឲ្យនាងស្លាប់ ឬ​ស្មើនិងពាក្យថានាង​មិនដែលក្វល់​ក្វាយឬ​គិតគូពីប្ដីសីនេះ ប្រាកដជាធ្វើឲ្យបុរសធ្លាប់លង់ស្នេហ៍សម្រស់​នាងពី​ចម្ងាយនោះនៅតែ​មាន​សង្ឃឹមថារូបនាងមិនទាន់ក្លាយទៅជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្រុសណាម្នាក់ឡើយ បើទោះ​ជា​បច្ចុ​ប្បន្ន​ឥទ្ធិពលនាងនៅសាន់ដេត្រូវបានគេគោរពស្ទើតែ​ដូចជាម្ចាស់ផលិតកម្មខាងលើនេះ​ទៅ​ហើយក៍​ដោយ​។

តារាដែលជិតស្និតសុខ ពិសី បានបង្ហើបថាការលើកឡើងពីរឿងមិនអើពើរយក​ប្ដី​ឆាប់​ៗរបស់ពិសី ច្បាស់ណាស់​ថា​​កូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ដែលតាម​ស្នេហានាងជាច្រើន​ឆ្នាំ​មកហើយនោះនៅតែចិញ្ចឹមចិត្តចង់​ស្ទួចបេះ​ដូងនាងតទៅទៀតជាមិនខាន បើទោះជាភាគ​រយ​ខ្ពស់​សឹងតែមិនអាចទៅរួច ព្រោះស្រីស្អាតមានបុរសម្នាក់​ដែល​គេ​ជឿរថាជាថៅកែសាន់ដេ កំពុងតែធ្វើឲ្យបេះដូងនាងមានកំដៅជាច្រើនឆ្នាំទៅហើយក្ដី៕

RELATED ARTICLES