Wednesday, September 17, 2025
Homeសន្ដិសុខសង្គមកែឈ្មោះអត្តសញ្ញាណប័ណ្ណ ប៉ូលិសស៊ីដាច់ ២ពាន់ ដុល្លារ

កែឈ្មោះអត្តសញ្ញាណប័ណ្ណ ប៉ូលិសស៊ីដាច់ ២ពាន់ ដុល្លារ

ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ១រូប ត្រូវបាន ស្ត្រីម្នាក់ អះអាងថា បានយកប្រាក់ពីខ្លួន ចំនួន២ពាន់ដុល្លារ ដើម្បីជាថ្នូរនឹងការរត់ការកែឈ្មោះនៅក្នុងអត្តសញ្ញា ណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត ប៉ុន្តែរយៈពេលជាង ១ឆ្នាំមក ហើយ នៅតែពុំបានសម្រេច ទើបខ្លួនកើតទុក្ខមិនសុខចិត្ត ទាមទារប្រាក់របស់ខ្លួនមកវិញ។

ស្ត្រីដែលអះអាងថា បានផ្តល់ប្រាក់ជាង ២ពាន់ដុល្លារ ឱ្យគេរត់ការកែឈ្មោះ មិនបានសម្រេច នោះ មានឈ្មោះជុំ ចន្តា អាយុ២៥ឆ្នាំ មានលំនៅ ភូមិកណ្តាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកមន្ត្រីនគរបាលដែលទទួល រងការចោទប្រកាន់ មានឈ្មោះរឿន សីហា ជាមន្ត្រីនគរបាលនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្ម មានលំនៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

យោងតាមលិខិតជូនដំណឹងរបស់ស្ត្រីឈ្មោះជុំ ចន្តា ដែលបានចែកចាយពេញក្នុងបណ្តាញសង្គម បានរៀប រាប់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នាងខ្ញុំ (ជុំ ចន្តា) បានទៅជួបលោក (រឿន សីហា) នៅនាយកដ្ឋានលិ ខិតឆ្លងដែន ដែលជាកន្លែងធ្វើការរបស់លោក ដោយឱ្យលោកយកអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវ ភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើតរបស់នាងខ្ញុំ ដើម្បីជួយកែតម្រូវត្រង់ឈ្មោះរបស់នាងខ្ញុំ មកត្រឹមត្រូវវិញ ហើយលោកក៏បានអះអាងថា អាចជួយរត់ការធ្វើជូននាងខ្ញុំបាន ដោយលោកទាមទារឱ្យ នាងខ្ញុំបង់ប្រាក់ ចំនួន ២០០០ដុល្លារអាមេរិក ជាមុន ដើម្បីធ្វើការងារនេះ ហើយលោកសន្យាថា រយៈពេល ២ខែ នឹងធ្វើឱ្យបានរួចរាល់ជូននាងខ្ញុំ។

ដោយមានការទុកចិត្តទៅលើលោករឿន សីហា ទើបនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ខ្ញុំបានបាញ់ទឹកប្រាក់ តាម រយៈវឹង (Wing) ចំនួន ២០០០ដុល្លារអាមេរិក ដើម្បីលោកយកទៅរត់ការធ្វើការងារនេះ។ ផ្ទុយមកវិញ ក្នុងរយៈ ពេល២ខែ បន្ទាប់ពីលោកទទួលប្រាក់ពីនាងខ្ញុំគ្រប់ចំនួន រួចមក លោកពុំបានរត់ការធ្វើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត ដូចការអះអាងរបស់លោកឡើយហើយ លោកបានគេចវេះ មិនទទួលខុសត្រូវនោះទេ ដោយបានលើកពី១ខែ ទៅ១ខែទៀត រហូតមកទល់ពេលនេះ គឺមួយឆ្នាំទៅ ហើយ។ ក្រោយមក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ លោកបានប្រាប់នាងខ្ញុំថា ឯកសារមានបញ្ហា ត្រូវការរៀបចំឯកសារអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រ កំណើតបញ្ជាក់សាថ្មីម្តងទៀត ដោយទាមទារឱ្យនាងខ្ញុំប្រគល់ទឹកប្រាក់ ចំនួន ៣៥០ដុល្លារអាមេរិកបន្ថែម ដើម្បីឱ្យលោកធ្វើការងារនេះបន្ត។

បន្ទាប់មក នាងខ្ញុំបានបាញ់ទឹកប្រាក់តាមរយៈវីង (Wing) ចំនួន៣៥០ដុល្លារអាមេរិក ឱ្យលោកថែមទៀត។ ប៉ុន្តែ អ្វីដែលទទួលបាន គឺលោកនៅតែធ្វើឯកសារខ្ញុំមិនបានដដែល ហើយនាងខ្ញុំក៏បាន ដកឯកសារពី លោក មកវិញ ផងដែរ នៅពេលនោះ លោកក៏បានសន្យាជាមួយនាងខ្ញុំថា លោកនឹងប្រគល់ទឹកប្រាក់គ្រប់ចំនួន ឱ្យនាង ខ្ញុំវិញ ទាំងអស់ រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំបានទាក់ទងទៅលោក ដើម្បីឱ្យលោកប្រគល់ទឹកប្រាក់ចំនួន ២៣៥០ ដុល្លារអាមេរិក មកឱ្យនាងខ្ញុំវិញ តែលោកបែរជាមិនអើពើបន្តិចសោះឡើយ។ ម៉្យាងវិញទៀត បើទោះបីជាខ្ញុំ ព្យាយាមទាក់ទងទៅលោក ដើម្បីចូលមកដោះស្រាយ ចំពោះទឹកប្រាក់នេះ គឺលោកតែងតែមានលេស ដោះ សាគ្រប់ពេល ហើយនៅពេលដែលនាងខ្ញុំឆាត (Chat) ទៅ ក៏លោកលែងចូលមើលដែរ។ ទង្វើរបស់លោក គឺបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ខ្ញុំយ៉ាងខ្លាំង ពិសេសទង្វើបែបនេះ គឺជាការតែបំបាត់ ប្រាក់របស់ខ្ញុំយ៉ាងជាក់ស្តែង ដែលនេះជាបទល្មើសព្រហ្មទណ្ឌផងដែរ។

យ៉ាងណា ស្ត្រីឈ្មោះជុំ ចន្តា ទាមទារឱ្យលោករឿន សីហា ធ្វើការចូលមកទូទាត់ទឹកប្រាក់ចំនួន ២៣៥០ដុល្លារអា មេរិក មកវិញ កុំបីខកខានឡើយ។ បើពុំដូច្នេះទេ នឹងធ្វើការប្តឹងទៅគ្រប់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសប្តឹងទៅ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន នៃព្រះ រាជាណាចក្រកម្ពុជា។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោករឿន សីហា បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES