Wednesday, September 17, 2025
Homeសន្ដិសុខសង្គមចាប់ឡានពេទ្យ២គ្រឿង ដឹកសពជំរិតទារលុយ

ចាប់ឡានពេទ្យ២គ្រឿង ដឹកសពជំរិតទារលុយ

ភ្នំពេញ ៖ រថយន្តចំនួនពីរគ្រឿង ជាប្រភេទរថយន្តសង្គ្រោះបន្ទាន់ ដោយគ្មានច្បាប់អនុញ្ញាត ដែលតែងធ្វើសកម្ម ភាពផ្គើនទៅនឹងសេក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដោយដឹកសពជំរិតទារលុយ ត្រូវបានមន្ត្រីជំនាញសហ ការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដោយមានការសម្របសម្រួលពីតំណាង ស្ថាប័នអយ្យការ បានចុះបង្ក្រាប ដកហូត កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចឃ្លាំង១កន្លែង ស្ថិតក្នុងភូមិចម្ការ ឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយ មានការសម្របសម្រួលនីតិវិធី ពីលោកទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកលឹម ចាន់រីណា ក្រឡាបញ្ជី។

រថយន្តសង្គ្រោះអត់ច្បាប់ ទាំង២គ្រឿង ដែលត្រូវបានដកហូត ទី១-រថយន្តម៉ាកស្តារិច ពាក់ស្លាកលេខ ព្រៃវែង 2A-7774 និងទី២-រថយន្តម៉ាកស្តារិច ពាក់ស្លាកលេខ ព្រះស៊ីហនុ 2B 4444។

គួរបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុបសេះមាស ស្ថិតក្នុងសង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធំ និងម៉ូតូហុងដាគុប បណ្តាល ឱ្យនារីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់មកមានរថយន្តមន្ទីពេទ្យឯកជន ដោយមិនមានបិទស្លាក ឡូហ្គោសម្គាល់គ្លីនិកអ្វីទាំងអស់ បានដឹកសពជនរងគ្រោះ យកទៅស្រុកកំណើត ឯស្រុកគិរីវង់ ខេត្តតាកែវ ដោយសាច់ញាតិជនរងគ្រោះ បានអះអាងថា ពេលដឹកសពទៅដល់ អ្នកបើករថយន្តសង្គ្រាះនោះ បានជំរិតទារ ប្រាក់ ចំនួន៤៥០ដុល្លារ ពីសាច់ញាតិសព។

បើតាមការអះអាងពីអ្នកបើកបររថយន្តដឹកសព បានឱ្យដឹងថា តម្លៃសេវាដឹកសពជនរងគ្រោះទៅដល់ស្រុក កំណើត តម្លៃ ២៥០ដុល្លារ ចំណែក២០០ដុល្លារទៀត គឺតម្លៃថ្នាំចាក់សាកសព ដោយមិនដូចសាច់ញាតិជន រងគ្រោះបានចោទប្រកាន់មកលើខាងររថយន្តដឹកសពនោះទេ។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានមន្ត្រីជំនាញ នាំយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យជាបណ្ណោះ អាសន្ន៕

RELATED ARTICLES