Wednesday, November 20, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖និងគូស្នេហ៍ចាយលុយដូចសេដ្ឋី

ទេព បូព្រឹក្ស ៖និងគូស្នេហ៍ចាយលុយដូចសេដ្ឋី

ភ្នំពេញ៖ទេព បូព្រឹក្ស និងគូស្នេហ៍នាងលោកងួន ចាន់ដេវីត បានបង្ហាញភាពហ៊ឺហា ដល់កំពូល​តាម​រយៈ​ការទិញ​អ៊ឺវ៉ាន់ម៉ាកប្រេន ប្រេន នៅប្រទេសបារាំង ក្នុងតំណើរកម្សាន្ដរបស់​ពួកគេទៅ​ប៉ែកអ៊ឺរ៉ុប រយៈពេលជាង២​សប្ដាហ៍​នោះ។បើតាមរូបភាពដែលអ្នករួមតំណើរជាមួយបូព្រឹក្ស បាន​បញ្ចេញនោះបង្ហាញថាគ្រាន់តែ​ចូលហាងសម្លៀក​បំពាក់យីហោLV មួយនោះគូស្នេហ៍​តារា​១​គូនេះបានចំណាយលុយដល់ទៅរាប់សិបម៉ឺនដុល្លារ​ទៅលើការទិញ​សម្លៀកបំពាក់ និងកា​បូប ម៉ាក​​ល្បីៗនៅបារាំងមួយនេះហើយរូបវីដេអូនោះក៍ត្រូវ​បានគេឃើញថាពួកគេប្រមូល​ទិញ​ខោ​អាវសឹងតែអស់ពីស្ដុកនៅហាង ​ហើយបុគ្គលិកហាងដែលគិតលុយឲ្យអ្នក​ទាំងពីរដល់ទៅ៦​នាក់​ឯណ្ណោះ​ឈតម្រង់ជូរគ្នា ខណៈដែលបូព្រឹក្ស និងដេវីត ត្រូវបានអ្នកគ្រប់គ្រងហាង​ចាត់ទុក​ជាភ្ញៀវVIP ហើយ​ថែម​ទាំង​ខ័ណ្ឌមិនឲ្យភ្ញៀវផ្សេងចូលលាយឡំជាមួយពួកគេ ព្រមទាំង​មាន​អាហារសម្រន់​ទទួលអ្នកទាំងពីរ​ទៀតផង។រូបភាពនៅលើបណ្ដាញសង្គមTik Tok ទាំងនោះក៍​បានបង្ហាញថាដេវីត ប្រើកាត​ធនា​​គារ​ទូរទាត់លុយ និងពេល​ខ្លះចាយលុយយូរ៉ូ ទាំងខ្ទាស់ៗ​តែ​ម្ដង ដែលសកម្មភាពបែបនេះ​កន្លង​មក​មិនទាន់មានគូស្នេហ៍តារា​ណាអាច​ធ្វើ​បានដូចអ្នក​ទាំង​ពីរ​នោះទេ។ប៉ុន្ដែនេះមិន​មែន​ជាលលើកដំបូងឡើយ ព្រោះមុនពេលបូព្រឹក្ស សម្រាលកូន​នាង​ទៅ​បរទេសទិញអ៊ឺវ៉ាន់​ថ្លៃៗ​រួម​ទាំងនាឡិការដៃម៉ាកRolex តម្លៃរាប់ម៉ឺនដុល្លារជូនដេវីត ផង​ដែរ​។

សំណួរដែលមហាជនចង់ដឹងថាតើបូព្រឹក្ស និងគូស្នេហ៍បានលុយមកពីប្រភពណាខ្លះ​បានជាពួកគេ​ចា​យ​​​​លុយ​ពេញ​ៗដៃ មិនចាញ់សេដ្ឋីបែបនេះ?

បើតាមអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីល្បីឈ្មោះម្នាក់ដែលកន្លងមកតែងហៅទេព បូព្រឹក្ស និងងួន ចាន់​ដេវីត ច្រៀង​សម្ដែងជាញឹកញាប់នោះបានបង្ហើបប្រាប់អ្នកយក​ព័តមានយើង​កាល​ពីថ្ងៃ​ទី​១៧ ឧសភា ថាតាំងពីបូព្រឹក្ស មានផ្ទៃ​ពោះមកលោកមិនដែលបានហៅច្រៀងទេ ប៉ុន្ដែ​តម្លៃ​ខ្លួន​ចាន់ដេវីត នៅឆ្នាំ២០២៣ នេះច្រៀង១កម្មវិធីស៊ីថ្លៃ៦ពាន់​ដុល្លារ តែតម្លៃនេះដេវីត អាច​យោគ​​​យល់ឬចុះខ្លះចំពោះអ្នកស្គាល់និងរាប់អានលោកយូមកហើយ ហេតុនេះ​លោក​​ជឿរ​ថា​ក្នុង១ដូវក្ដៅនេះស្វាមីបូព្រឹក្ស រូបនេះអាចរកបានប្រាក់ចំណូលជា​ច្រើន​ម៉ឺនដុល្លារ។អ្នកដឹក​នាំ​សិ​ល្បៈល្បីឈ្មោះរូបនេះបន្ថែមថាបើពួកគេមានលុយចាយពេញៗដៃទិញអ៊ឺវ៉ាន់ម៉ាកប្រេន ប្រេ​ន នោះគ្មានអ្វី​ចម្លែក​ទេ ព្រោះប្រឹងរកលុយ១ឆ្នាំទៅដើរលេងចាយម្ដង មិនមែនទៅរាល់​ថ្ងៃឯ​ណា ហើយដេវីត ក៍មានប្រាក់ចំណូល​ពីស្ពតពាណិជ្ជកម្មមួយចំនួនទៀតដែរ។

 នៅលើបណ្ដាញសង្គមក៍មានអ្នកខ្លះធ្វើបទបង្ហាញពីតម្លៃសម្លៀកបំពាក់របស់ស្វាមីទេពបូព្រឹក្ស ផងដែរ ដែល​តាម​ការលេងខ្លួនរបស់ដេវីត នោះពិតជាពិបាករកតារាណាមក​ប្រៀប​ធៀប​​​បានមែន ព្រោះអាវធំខាងក្រៅមួយ​ដែលគេពាក់មានខ្លះថ្លៃ​ដល់ទៅជាង៥ពាន់ដុល្លារ​ឯ​ណ្ណោះ​ ហេតុនេះ១តួខ្លួនរួមមានទាំងតម្លៃនាឡិកា​ដៃនិងខ្សែក​ផងមានន័យថាដេវីត ចាយមិន​ក្រោម​៥ម៉ឺន​ដុល្លារនោះទេ ។ដោយឡែកសម្រាប់បូព្រឹក្ស វិញក៍ជាអ្នកលេងអ៊ឺវ៉ាន់​ម៉ាកប្រេន ប្រេន ដូច​គូស្នេហ៍នាងដែរ តែពេលខ្លះមិនថ្លៃកប់ពពកខ្លាំងដូចស្វាមី​នាងនោះទេ។​តារា​កូន១​រូបនេះ​បាន​ប្រាប់​អ្នកយកព័តមានយើងមុនឡើងយន្ដហោះដឹកដៃគូស្នេហ៍​ទៅបារាំង​ថានាង​ទៅ​អ៊ឺរ៉ុប​លើក​នេះ​មានរយៈ​ពេលជាងកន្លះខែទើបវិលវិញ ហើយក្រៅពីបារាំងក៍បង្ហួស​ទៅប្រទេស​ជិតខាង​នោះ​មានទាំងក្រិកផងដែរ។

 ទេព បូព្រឹក្ស បានចាប់ដៃងួន ចាន់ដេវីត រយៈពេលជាង៧ឆ្នាំមកហើយ នឹងមានព័ត​មាន​​ថា​ពួកគេចង់ដឹក​ដៃគ្នា​ចូលរោងការកាលពីឆ្នាំ២០១៩ ដោយបានហោះទៅថតPre-Wedding ដល់កោះម៉ាល់ឌីវ ទៀតផង។ប៉ុន្ដែក្រោយ​មកគម្រោងរៀបអាពាហ៍ ពិពាហ៍ នោះ​បែជាស្ញប់ស្ងាត់ទៅវិញហើយនៅថ្ងៃទី១៦ កុម្ភៈ បូព្រឹក្ស ហៅស្រីនិច្ច បាន​សម្រាលកូនប្រុស​១ដាក់ឈ្មោះថាទេព បញ្ចាវរាប ហៅAlbert ។បូព្រឹក្ស ថានាងមិនអាចនិយាយរឿងរៀបការ​ថា​ពេលណានឹងរៀបចំបានទេ ព្រោះនាងថាមានរឿងខ្លះអាចនិយាយបាន ចំណែកខ្លះទៀត​មិន​អាចប្រាប់បាន​ឡើយ​។ក្រៅពីបង្ហាញភាពហ៊ឺហាស្លៀក​សម្លៀកបំពាក់ថ្លៃៗដល់កំពូល​នោះ​គូ​ស្នេហ៍ទេព បូព្រឹក្ស-ងួន ចាន់ដេវីត ក៍ធ្លាប់ជិះរថយន្ដម៉ាកថ្លៃៗផងដែរដូចជាRolls Royce ,Lamborghini និងបច្ចុប្បន្នជិះEscalade ។ប្រភពបានឲ្យដឹង​ថាទោះជាដេវីត ពេលនេះឡើងថ្លៃ​ខ្លួន​ខ្ពស់ជាងតារាចម្រៀងខ្លះនៅលំដាប់Grade A មែន ប៉ុន្ដែថ្លៃខ្លួនលោក​នៅ​ក្រោមអ្នកចម្រៀង​រ៉េប​ដូចគ្នាលោកម៉ាន់ វណ្ណដា នៅឡើយ តែមានចម្ងល់ថាហេតុអីលោកវណ្ណដា មិនសូវ​លេង​​ខ្លួនហាយសូដូដេវីត ?

RELATED ARTICLES