Wednesday, November 20, 2024
Homeតារាខ្មែរសុគន្ធ និសា ៖បើបរាជ័យលើកទី៣, តើអាចរក្សារចំ​ណង​ស្នេហាបានដែរទេ ?

សុគន្ធ និសា ៖បើបរាជ័យលើកទី៣, តើអាចរក្សារចំ​ណង​ស្នេហាបានដែរទេ ?

ភ្នំពេញ៖តារាវ័យ៤០ឆ្នាំ អ្នកនាងប៊ុន សុគន្ធា ហៅសុគន្ធ និសា រៀបការប្ដីជាង៥ឆ្នាំមកហើយ តែ​បរាជ័យ​ក្នុង​ការ​ពពោះយកកូនដំបូងដល់ទៅ២ឆ្នាំជាប់ៗគ្នាគឺឆ្នាំ២០២១ និង២០២២ ដែលធ្វើឲ្យ​ក្រុមគ្រួសារទាំងសងខាងដែល​ចង់បានកូនង៉ាបីប្រលែងលេងនោះរងការខកចិត្តជាបន្ដទៀត។ប្រសិនបើនៅឆ្នាំ២០២៣ នេះសុគន្ធ និសា នៅតែ​មិនអាចយកកូនតាមគម្រោងការបាន​តទៅ​ទៀត នោះច្បាស់ណាស់ថាចំណងស្នេហានាងនឹងមិនសូវ​មានភាព​កក់ក្ដៅក្នុងគ្រួសារនោះទេ ហើយសំណួរដែលគេចង់ដឹងថាតើនាងអាចរក្សារស្នេហាបានយូរអង្វែងបានដែរឬអត់ ប្រសិន​បើ​មិនមានលទ្ធភាពបង្កើតកូនឲ្យស្វាមីបានបែបនេះ?

 យ៉ាងណាតាមការអះអាងរបស់សុគន្ធ និសា កន្លងមកនាងថាចង់បានកូន​ទៅតាមផែន​​ការណ៍ច្បាស់លាស់មិន​មែនអត់លទ្ធភាពក្នុងការពពោះនោះទេ ហេតុនេះមានការសង្ស័យ​ថា​ការគ្មានកូនង៉ារបស់នាងនាពេលកន្លងមក​នោះក៍អាចទាក់ទងដល់អាជីពសិល្បៈរបស់នាងដែរពោលគឺនាងអាចឆក់ឱកាសនេះប្រមូលលុយសិល្បៈសិន និងមិនចង់​ត្រូវបាន​គេផាត់ចេញ​ពី​តារាស្រីលំដាប់ជូរមុខរបស់ហង្សមាសទើបចេះតែ​មិនដាច់ចិត្តយកកូនទី១​ដល់​ទៅជិត៦ឆ្នាំមកនេះ។ចំពោះរឿងស្នេហារបស់និសា ថាអាចនឹងរក្សារបានភាពគង់វង្សច្រើនឆ្នាំ​តទៅ​ទៀត ឬប្រ​ឈម​ផុយស្រួលប្រសិនបើនៅឆ្នាំទី៣នេះនាងនៅតែ​គ្មានកូនតទៅទៀតនោះគេ​អាច​ក្រឡេក​មើល​ទៅលើតារា​ចម្រៀងមាស សុខសោភា ដែលនាងចាប់ដៃលោកអ៊ឹត រ៉ាដា ដល់​ទៅ​១៦​ឆ្នាំ ហើយនៅតែគ្មានកូន១គ្រាប់ តែចំ​ណង​ស្នេហានាងនិងប្ដីគ្មានភាពប្រេះស្រាំនោះទេ ហេតុនេះ​គេជឿរថានិសា ក៍ដូចគ្នាព្រោះស្វាមីរបស់នាងបាន​យល់​ច្បាស់ពីអាជីព​សិល្បៈ​របស់​នាងរហូត​ការច្រៀងសម្ដែងរបស់នាងទាំងនៅក្នុងក្រុងនិងខេត្តលោកមិន​ដែល​ទៅតាមភរិយាដូចប្ដីតារាផ្សេងៗទៀតឡើយ ហេតុនេះទំនុកចិត្តរវាងនិសា និងស្វាមីមានខ្ពស់ដូចគ្នាទើបការ​ប្រ​ឈម​ហានិភ័យនៃចំណងស្នេហាប្រែប្រួល ព្រោះអត់កូនគឺមានភាគរយទាបបំផុត បើទោះ​ជា​តាំង​ពីនិសា រៀប​ការប្ដីរួចមិត្តភក្ដិនៅជុំវិញខ្លួននាងម្នាក់​ៗសុទ្ធតែជូនពរឲ្យនាងឆាប់បានកូនក្ដី ​តែ​ពេលនេះជិត​៦ឆ្នាំនិសា នៅតែអត់​ក៍ដោយ ប៉ុន្ដែស្វាមីនាងមិនដែលប្រតិកម្មម្ដងណាឡើយគឺ​មានតែ​បន្ដ​គាំ​ទ្រឲ្យ​នាង​លេងសិល្បៈតាមចិត្តចង់​តទៅ​ទៀត។

 សុគន្ធ និសា បានបង្ហាញសកម្មភាពសិល្បៈកាន់តែមមាញឹកនៅឆ្នាំ២០២៣ នេះតាម​រយៈការទទួលបាន​តំណែង​ថ្មីជាគណៈកម្មាការ Cambodian Idol Junior រដូវកាលទី២ បន្ទាប់​ពីថៅកែហង្សមាសបានឲ្យតំណែងគ្រូបង្វឹកThe Voice kids Cambodia រដូវកាលទី៣ មកនាង​វិញ។ដោយសារតែអាជីពចម្រៀងក៍នាងនៅតែមានទីផ្សារនិង​ឱ​កាស​ចេញមុខតាមឆាកតន្រ្ដីធំៗ ព្រមទាំងទទួលបាន​តំណែងធំដល់ទៅ២ ផ្សេងគ្នានោះទើបគ្មានដំណឹងនិសា ចង់ចាក​ចេញ​ពី​ហង្ស​មាសជាលើក​ទី​២ឡើយ ក្រោយមានព័តមានថាផលិតកម្មរាម បានចាប់អារម្មណ៍​យក​នាង​ទៅជំនួសមាស សុខសោ​​​ភា ខណៈដែលGalaxy កំពុងតែស្វែងរកដៃគូថ្មីឲ្យទៅព្រាប សុ​វត្ថិ នោះ។ដោយឡែកដំ​ណឹង​​នាងថាចង់ទៅរស់នៅអាមេរិកតាមស្វាមីនាង​ដែលមានផ្ទះ​នៅរដ្ឋ​Boston នោះក៍បានស្ងប់​ស្ងាត់​​​ទៅវិញដែរ ព្រោះថាអំឡុងពេលនេះអាជីពសិល្បៈនាង​នៅតែ​មាន​​ទីផ្សារគេជឿរថានាង​មិនបោះបង់ការងារដែលនាង​ស្រ​លាញ់នេះកណ្ដាលទីឡើយ។

សូមរំលឹកថាសុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពី​អាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដោយនាងបានផាត់ចោលសំណើរសុំស្នេហាពីបុរស​ក្នុង​ស្រុកទាំងឡាយក្នុងនោះមានមន្រ្ដីធំៗ​មួយចំនួនផង​ពោលគឺមិនចាប់អារម្មណ៍​តំណែងជំ​ទាវ​​នោះទេ។និសា ធ្លាប់បង្ហើបថា​ពេល​​នាង​មាន​កូន​ក៍មិន​ពឹងលើប្រាក់ចំណូលពីស្វាមីតែម្នាក់​ឯងទាំងស្រុងដែរ ពោលគឺត្រូវតែ​មានមុខរបរ​ផ្ទាល់ខ្លួនក្រៅពីសិល្បៈដែល​អាចរក​ប្រាក់​បាន​ជា​ប្រចាំ។ប៉ុន្ដែការដែលនិសា មាន​កូនឬអត់នៅឆ្នាំ២០២៣ នេះនៅតែមានភាពស្រពិច​ស្រពិល​នៅ​ឡើយ ព្រោះកាលពីចុងឆ្នាំ២០២២ នាងចេញចូលមន្ទីសម្ភពជាញឹកញាប់ចុងក្រោយ​នៅតែ​អត់ដដែល ទើបធ្វើ​ឲ្យFan នាងខ្លះ​លើកឡើងថាមូលហេតុដែលនិសា នៅតែស្ទាក់ស្ទើ​រឿង​យក​​កូនទី១នេះគឺអាចមានកត្តាធំ​បំ​ផុត​នោះនាងបារម្ភខ្លាចមានកូនទៅ មិនអាចរក្សារលំនឹង​ក្នុង​អាជីពចម្រៀងបាន​តទៅទៀត​នោះ​តែម្ដង។ប៉ុន្ដែនិសា ឈានចូលវ័យក៍ច្រើន​បន្ដិចទៅ​ហើយ និងពេលនេះនាងក៍មាន​ជីវភាព​ធូធារ ព្រមទាំងមានស្វាមីជានាយកផ្នែក​ប្រតិបត្តិ​របស់​ក្រុម​​ហ៊ុនមែនញូសឡាយថែម​ទៀត​នោះ ច្បាស់ណាស់ថាការយកកូនពេលនេះជាពេលវេលា​ដ៍​សមស្របសម្រាប់រូបនាងដើម្បី​រក្សារ​ស្នេហាឲ្យមានសុវត្ថិភាពផង និងជៀសវាងការពិបាក​ចិត្តដូចមាស សុខសោ​ភា ដែលកំពុងតែ​ប្រ​ឈម​រឿគ្មានកូន ព្រោះតែស្ដាយការងារសិល្បៈ ហើយ​បានជ្រើសវិធីពន្យាច្រើនឆ្នាំពេក៕

RELATED ARTICLES