Wednesday, November 20, 2024
Homeព័ត៌មានជាតិទាហាន​ហាត់លោត​ឆត្រយោង​ខុស​បច្ចេកទេស ធ្លាប់​ស្លាប់​ម្នាក់

ទាហាន​ហាត់លោត​ឆត្រយោង​ខុស​បច្ចេកទេស ធ្លាប់​ស្លាប់​ម្នាក់

ខេត្តកំពង់ស្ពឺ ៖ សិក្ខាកាមជំនាញលោត ឆត្រយោងរបស់អង្គភាពកងឆត្រយោងពិសេស ៩១១ម្នាក់ ក្នុង​ចំណោម៥នាក់ បានហាត់សម លោតឆត្រយោងចុះពីឧទ្ធម្ភាចក្រចុះមកដី តែ អកុសល ដោយសារតែឆត្រ​មិនរលាស់ ទើប បណ្តាលឱ្យធ្លាក់ចុះមកដល់ដីស្លាប់ភ្លាមៗមួយ រំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង។

តាមប្រភពពីប្រជាពលរដ្ឋ ដែលបានឈរ មើលការលោតឆត្ររបស់ក្រុមសិក្ខាកាមរបស់ អង្គភាពកងឆត្រយោង​ពិសេស៩១១ពីចម្ងាយ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ សិក្ខាកាមចំនួន៥នាក់ បាននាំគ្នាដើរ​ឡើង​ទៅ លើឧទ្ធម្ភាចក្រយ៉ាងស្វាហាប់ ដើម្បីហាត់សម លោតឆត្រពីលើឧទ្ធម្ភាចក្រចុះមកក្រោម។ លុះ ក្រោយ​ពីឧទ្ធម្ភាចក្រហោះឡើងខ្ពស់ត្រដែត នៅលើអាកាស ទើបក្រុមសិក្ខាកាមទាំង៥នាក់ បានលោតចុះពីឧទ្ធម្ភាចក្រ​ជាបន្តបន្ទាប់ និង ឃើញឆត្ររបស់សិក្ខាកាមទាំងអស់បានរលាស់ ចេញត្រដាងនៅលើអាកាស ប៉ុន្តែលើកលែង ឆត្ររបស់សិក្ខាកាមម្នាក់ មិនបានរលាស់ចេញ នោះទេ មិនដឹងជាខុសបច្ចេកទេសយ៉ាងម៉េច ស្រាប់តែបណ្តាល​ឱ្យសិក្ខាកាមរូបនោះ បានធ្លាក់ ចុះពីលើអាកាសយ៉ាងលឿនស្លេវ រួចក៏បោកទៅ នឹងដីស្លាប់ភ្លាមៗមួយរំពេច គួរ​ឱ្យ​អាណោច អាធ័មបំផុត។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹង ថា ពិតជាមានករណីសិក្ខាកាមលោតឆត្រខុស បច្ចេកទេស ធ្លាក់ស្លាប់​ម្នាក់​មែន ប៉ុន្តែសាមី អង្គភាព មិនអនុញ្ញាតឱ្យថតរូប ឬធ្វើរបាយការណ៍ ជូនថ្នាក់លើនោះឡើយ ពោលគឺបាន​ដឹកសព- ជនរងគ្រោះចេញពីទីលានហាត់សមលោតឆត្រ យ៉ាងប្រញាប់ប្រញាល់បំផុត។

ជុំវិញករណីខាងលើនេះ “នគរធំ“ មិនអាច ទាក់ទងសុំការបំភ្លឺអង្គភាពកងឆត្រយោងពិសេស ៩១១បាននៅ​ឡើយ​ទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់។

ប្រជាពលរដ្ឋដែលឈរមើលហេតុការណ៍ ខាងលើ បានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងរន្ធត់បំផុតចំពោះ​ករណីខាងលើនេះ និងបាន លើកឡើងថា ករណីនេះ មិនដឹងថាជាកំហុស បច្ចេកទេសរបស់គ្រូបង្វឹកដែលមិន​បានត្រួតពិនិត្យបច្ចេកទេសឆត្ររបស់សិក្ខាកាម ឱ្យបាន ត្រឹមត្រូវ ឬក៏ជាកំហុសបច្ចេកទេសរបស់សិក្ខាកាមខ្លួន​ឯងនោះទេ៕

RELATED ARTICLES