ភ្នំពេញ ៖ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទ បញ្ចប់ ក្រៅពីមានការកោតស្ញប់ស្ញែងនូវភាពអស្ចារ្យនៃការរៀបចំ ជាពិសេសពិធីបើក និងពិធីបិទ ធ្វើឲ្យកម្ពុជា ត្រូវបានប្រទេសក្នុងតំបន់និងពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងនោះ ក៏មានការចាប់អារម្មណ៍ទៅលើ សម្រស់ ដ៏លេចធ្លោនៃនារីខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នោះផងដែរ ជាពិសេសនារីខ្មែរម្នាក់ ត្រូវបានចាប់អារម្មណ៍ខ្លាំង ពីប្រតិភូ និងកីឡាករ មកពីបណ្តាប្រទេសអាស៊ាន ពិសេសបំផុតគឺមានការចាប់អារម្មណ៍ពីយុវជន ជាក្រុមកីឡា បាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ដែលជាជើងឯកស៊ីហ្គេម លើកទី៣២ នៅពេលដែលនារីដ៏ស្រស់ស្អាតនោះ បានបង្ហាញវត្តមានក្នុងពិធីបំពាក់មេដាយ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០ ២៣ នាពហុកីឡដ្ឋានជាតិ អូឡាំពិក។

សូមបញ្ជាក់ថា នៅរាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីបំពាក់មេដាយជូនកីឡាករបាល់ទាត់ជម្រើសជាតិ ក្រោមអាយុ២២ឆ្នាំ (ឥណ្ឌូនេស៊ី ជាជើងឯក បានមេដាយមាស ថៃ លេខ២ បានមេដាយប្រាក់ និងវៀតណាម លេខ៣ បានមេដាយសំរឹទ្ធ) នោះ ទាំងប្រតិភូកីឡា និងក្រុមកីឡាករ ក្រៅពីចាប់អារម្មណ៍នឹងមេដាយ និងតុក្កតា ក៏បានចាប់អារម្មណ៍នឹងរូបសម្រស់ដ៏ស្រស់សោភា របស់នារីខ្មែរ បីរូប ដែលជាអ្នកកាន់មេដាយ និងតុក្កតា ជា ពិសេសទៅលើនារីម្នាក់ ដែលជាអ្នកកាន់មេដាយ ហុចជូនគណ:អធិបតីបំពាក់ជូនកីឡាករនោះតែម្តង ដែលនាង កញ្ញាម្នាក់នោះ ត្រូវបានជនរួមជាតិ ក៏ដូចជាជនបរទេសនានា លើកសរសើរថា មានរូបសម្បត្តិស្រស់ស្អាតផូរផង់ ស័ក្តិសមជានារីខ្មែរ ហើយត្រូវបានក្រុមយុវជន និងកីឡាករឥណ្ឌូនេស៊ី រួមទាំងបណ្តាញព័ត៌មាននានា ចាប់អា រម្មណ៍ជាងគេ ដោយត្រូវបានគេយកទៅបង្ហោះនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក អ៊ីនស្តាក្រាម និង TikTok សរសើរពីសម្រស់នាងគ្រប់គ្នា។

នារីខ្មែរដែលមានរូបសម្រស់លេចធ្លោក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នោះ មានឈ្មោះ រ៉េត ម៉ាលីតា អាយុជាង ២០ឆ្នាំ។

នាងកញ្ញា រ៉េត ម៉ាលីតា ត្រូវបានជនរួមជាតិខ្មែរ និងជនជាតិបរទេស សរសើរថា មានសម្រស់ស្រស់ស្អាតពីធម្ម ជាតិ គ្មានការកែកុនអ្វីឡើយ ដែលធ្វើឲ្យនាងមានភាពលេចធ្លោជាងគេ ក្នុងចំណោមនារីខ្មែរដែលមាសម្រស់ ស្អាតទាំងអស់ ដែលបានបង្ហាញមុខក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាពិសេការបង្ហាញវត្ត មានរបស់នាង ក្នុងពិធីបំពាក់មេដាយជូនកីឡាករបាល់ទាត់ នៅថ្ងៃចុងក្រោយនៃស៊ីហ្គេម កាលពីរាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោយការប្រកួតដ៏ស្វិតស្វាញនិងក្តៅគគុក និងកើត មានហិង្សាផង រវាងក្រុមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី និងថៃ ដែលលទ្ធផល ឥណ្ឌូនេស៊ី ឈ្នះថៃ ៥-២ ទទួល បានមេដាយមាស និងជាជើងឯកស៊ីហ្គេម ម្តងទៀត (លើកទី៣) បន្ទាប់ពីរង់ចាំអស់ពេល៣២ឆ្នាំ៕ ខៀវទុំ




