Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស្រវឹង ទាញកាំបិតអារកខ្លួនឯង

ផឹកស្រវឹង ទាញកាំបិតអារកខ្លួនឯង

កណ្តាល ៖ បុរសជាកម្មករដេប៉ូស្រាបៀរម្នាក់ ក្រោយពីជួបជុំមិត្តភក្តិរួមការងារផឹកស្រាបៀរ អស់ ២កំប៉ុង ស្រាប់ តែបែកគំនិតទាញកូនកាំបិតមកអារកខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង១៣នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ក្នុងឃ្លាំង ដេប៉ូស្រាបៀរ មួយកន្លែង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

បុរសដែលអារកសម្លាប់ខ្លួនឯង មានឈ្មោះស៊ា សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ  មុខរបរកម្មករលើកអីវ៉ាន់ ធ្វើការ និងស្នាក់នៅទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ។

តាមការបំភ្លឺពីឈ្មោះទុយ វណ្ណ: ភេទប្រុស ជាអ្នកធ្វើការជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ បានចូលមកធ្វើការនៅឃ្លាំងស្រាបៀរខាងលើ រយៈពេល២ឆ្នាំមកហើយ ដោយស្នាកនៅរោងយាម។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបាន មកពីយក អីវ៉ាន់ឱ្យគេ ហើយក៏ចូលកន្លែងស្នាក់នៅ បន្ទាប់មកក៏មានកម្មករប្រហែល៧នាក់ បាននាំគ្នាទិញស្រាបៀរ ១កេស ហូបចុកនៅក្នុងឃ្លាំង ហើយជនរងគ្រោះក៏បានចូលរួមផឹកស្រាបៀរ អស់ចំនួន២កំប៉ុងផងដែរ រួចហើយក៏ដើរទៅ ដេកនៅអង្រឹង និងអង្គុយក្នុងរោងយាម។ បន្ទាប់មក នៅវេលាម៉ោង៩យប់ ថ្ងៃដដែល ក្រុមកម្មករ បានបែកផ្លូវគ្នា ទៅរកកន្លែងសម្រាករៀងៗខ្លួន ដោយឃ្លាំងរោងចក្រ ត្រូវចាក់សោចោល។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ១១យប់ ថ្ងៃដដែល គាត់ឮសូរសំឡេងដូចមានមនុស្សក្អួត ទើបនឹក ឆ្ងល់ ក៏ចេញមកមើលនៅកន្លែងរោងជនរងគ្រោះសម្រាក ក៏ឃើញភ្លើងបិទ ហើយទ្វារដាក់គន្លឹះខាងក្នុង ក៏បាន ស្រែកហៅឈ្មោះគុយ គុជ ឱ្យមកជួយមើល។ ពេលនោះក៏ចូលតាមចន្លោះរបង ទៅក្នុង ដើម្បីបើកគន្លឹះ រួចបើក ភ្លើងមើល ឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងថ្លុកឈាម។ បន្ទាប់មកក៏បាននាំរាយការណ៍ប្រាប់ កម្លាំងនគរបាល ប៉ុស្តិ៍កំពង់សំណាញ់ ដើម្បីឱ្យជួយទាក់ទងហៅឡានពេទ្យផង ហើយពេលទៅដល់កន្លែងកើតហេតុឃើញជន រងគ្រោះបានដាច់បំពង់ខ្យល់ ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពដេកនៅលើ ឥដ្ឋកន្សែងក្រហម ដោយដាច់បំពងខ្យល់ ស្លៀកខោអាវ នៅជិតសព មានកាំបិតប៉័ងតោ ចំនួន៣ មានទូរស័ព្ទដៃ ១គ្រឿង ម៉ូតូ ១គ្រឿង និងកូនកាំបិតចិតបន្លែ ដែលជន រងគ្រោះធ្វើសកម្មភាពអារក នៅចម្ងាយ ២,៥ម៉ែត្រ។ ដោយ ឡែក ស្លាកស្នាមនៅលើសព មានស្នាមដាច់កំពង់ក ប្រវែង៨សង់ទីម៉ែត្រ គុណនឹង ៣សង់ទីម៉ែត្រ ជម្រៅដល់ ឆ្អឹងកងក ដៃខាងឆ្វេង មានស្នាមរបួសត្រង់កដៃផ្នែកខាងក្រៅ មានស្នាមចំនួន៣កន្លែង។ ពិនិត្យទឹកនោម មាន សារធាតុញៀន។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារអារក (អត្តឃាតកម្ម) មូលហេតុដោយសារឥទ្ធិពលគ្រឿងញៀន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES