Monday, December 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ី ឡើងច្រៀង វ៉ៃគ្នាផ្អើលហាង ឃាត់ខ្លួន៣

ផឹកស៊ី ឡើងច្រៀង វ៉ៃគ្នាផ្អើលហាង ឃាត់ខ្លួន៣

ភ្នំពេញ ៖ បុរស ២ក្រុម បាននាំគ្នាចូលទៅផឹកស៊ីក្នុងហាងមួយកន្លែង ដោយអង្គុយតុក្បែរគ្នា លុះក្រោយពីស្រវឹង រៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្តី ពីរឿងឡើងច្រៀងលើឆាក រហូតកើតជាអំពើហិង្សា ផ្អើលពេញហាងនិង ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាង ៣នាក់ នាំយកទៅសាកសួរ និងដោះស្រាយគ្នា។ករណីអំពើហិង្សាក្នុងហាងផឹកស៊ីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចហាងផឹកស៊ី ប៊េសហ្វ្រេន តាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនកើតហេតុ ភាគីទាំង ២ក្រុម បាននាំគ្នាចូលមកផឹកស៊ី នៅក្នុងហាងកើត ហេតុខាងលើ ដោយម្ខាងមានគ្នាប្រុសៗ ចំនួន៣នាក់ ក្នុងនោះមានបុរសម្នាក់ដែលជាកម្លាំង សមត្ថកិច្ចកា រិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននរគបាល រាជធានីភ្នំពេញ និងភាគីម្ខាងទៀត មានគ្នាជិត១០នាក់ (មានស្រី មានប្រុស)។

ប្រភពដដែល បន្តថា ភាគីទាំងពីរខាងលើនេះ បានអង្គុយផឹកស៊ីនៅតុជិតគ្នា និងឡើងទៅច្រៀងនៅលើឆាក ម្នាក់ម្តងៗ យ៉ាងសប្បាយរីករាយជាធម្មតា។ លុះដល់វេលាកើតហេតុ ភាគីទាំងពីរ ស្រវឹងរៀងៗខ្លួន ក៏មានការ ទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច រហូតកើតទៅជាអំពើហិង្សាវាយតប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ កម្លាំង សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើអន្តរាគមន៍ភ្លាមៗ។

តាមសម្តីបុរសម្នាក់ ជាសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានរៀបរាប់ថា មុនកើតហេតុ គាត់មានគ្នា ចំនួន៣នាក់ បានចូលមកផឹកស៊ី ជជែកគ្នាលេងនៅក្នុងហាងកើត ហេតុខាងលើ ដោយអង្គុយតុជិតតុរបស់ភាគីម្ខាងទៀត ដែលមានគ្នាប្រុសស្រី ជិត១០នាក់។ បន្ទាប់ពីផឹកស្រាបៀរ អស់ជិតមួយកេស ពួកគាត់ក៏គិតលុយ រួចឈប់ផឹក បំបែកគ្នាទៅផ្ទះរៀងៗខ្លួន ហើយគ្នីគ្នារបស់គាត់២នាក់នោះ បានចេញទៅមុនគាត់បាត់ នៅតែគាត់ម្នាក់ឯង កំពុងតែយកម៉ូតូ បម្រុងជិះចេញទៅតាមក្រោយ។ ខណៈពេល ដែលគាត់ឡើងជិះម៉ូតូ ស្រាប់តែភាគីដែលអង្គុយផឹកតុជិតរបស់គាត់នោះ នាំគ្នាមកព្រួតវាយគាត់តែម្តង។ បន្ទាប់ពីព្រួតវាយគាត់ហើយ ភាគីទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់អស់ខ្លះទៅ។

ចំណែកភាគីម្ខាងទៀត បានឱ្យដឹងថា មុនកើតហេតុ ពួកគាត់មានប្រុស មានស្រី ជិត១០នាក់ បានមកផឹកស៊ី នៅក្នុងហាងកើតហេតុ ជាលក្ខណៈគ្រួសារ ស្របពេលនោះដែរ ក៏មានភាគីម្ខាងទៀត មានគ្នាប្រុសៗ ៣នាក់ អង្គុយផឹកជិតតុរបស់ពួកគាត់ដែរ។ អំឡុងពេលកំពុងផឹកស៊ីនោះ ក៏មានបុរសម្នាក់ ក្នុងចំណោម ៣នាក់បាន ឡើងច្រៀងនៅខាងលើឆាក។ បន្ទាប់ពីច្រៀងចប់ បុរសនោះបានចុះមកតុរបស់គេវិញ ហើយប្អូនប្រុសរបស់ គាត់ម្នាក់ បានសុំឡើងច្រៀងមួយបទដែរ។

ប្រភពដដែល បន្តថា ខណៈពេលនោះ ស្រាប់តែមានបុរសម្នាក់ ក្នុងចំណោម៣នាក់នោះ បាននិយាយឮៗថា “ពួកអ្ហែងច្រៀងឱ្យស្រួល ប្រយ័ត្នអញឱ្យប៉េអឹមចាប់!”។ ស្របពេលនោះ ក្នុងចំណោមពួកគាត់ ក៏មានម្នាក់ជា កម្លាំងកងរាជអាវុធហត្ថដែរ ប៉ុន្តែពួកគាត់មិនបាននិយាយអ្វីតបទៅវិញនោះទេ។ បន្ទាប់ពីច្រៀងចប់ ប្អូនប្រុស របស់គាត់ បានដើរចេញទៅនោមនៅខាងមុខហាង ស្រាប់បុរសទាំង៣នាក់នោះ នាំគ្នាចេញទៅ តាមវាយប្អូន ប្រុសរបស់គាត់ និងបានដកកាំភ្លើងគំរាមទៀតផង ទើបពួកគាត់នាំគ្នាចេញទៅជួយមើល និងឃាត់ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងការិយាព្រហ្មទណ្ឌកម្រិតស្រាល បានចុះមកធ្វើអន្តរាគមន៍ និងឆែកមើលកាមេរ៉ាសុវត្ថិភាព រកមើលអ្នកពាក់ព័ន្ធក្នុងការប្រើប្រាស់អំពើហិង្សា រួចក៏បាននាំខ្លួនភាគីទាំងសង ខាង ដែលជាបុរស ចំនួន៣នាក់ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននរគបាលរាជ ធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES