Monday, December 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសស្រឡាញ់ប្រុស ប្រុសស្នេហ៍រត់ចោល ចងកស្លាប់

ប្រុសស្រឡាញ់ប្រុស ប្រុសស្នេហ៍រត់ចោល ចងកស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់ ជាមនុស្សស្រលាញ់ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) បានទាក់ទងស្នេហ៍ជាមួយ យុវជនម្នាក់ អស់ពេលជាច្រើនខែមកហើយ លុះចំណងស្នេហ៍ធ្លាប់ផ្អែមល្ហែម ប្រែជាល្វីងជូរចត់ បន្ទាប់ពី ប្រុសស្នេហ៍សុំបែកចែកផ្លូវ រួចវេចបង្វេចរត់ចោលបាត់ ក៏ឈឺចិត្តស្អិតទ្រូង គិតខ្លី ចងកបញ្ចប់ជីវិតនៅក្នុង បន្ទប់ជួលតែម្តង។

ករណីយុវជនខកស្នេហ៍ ចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៤៥ នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួលលេខ 2B ជាន់ទី២ ផ្លូវបេតុង ក្រុមទី៣ បុរីលនស៊ីធី ស្ថិតក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

យុវជនគិតខ្លីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះហេង ឆេងហួរ អាយុ២៥ឆ្នាំ មុខរបរលក់ដូរ នៅផ្សារធូលន ស្ថិតនៅក្បែរកន្លែងកើតហេតុ និងស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ គឺជាមនុស្សមានចរិតម្ញ៉ិកម្ញ៉ក់ លួចយកតែអាវក្នុង រ៉ូប របស់ម្តាយ មកស្លៀកពាក់ ហើយកន្លងមក យុវជនរូបនេះ ធ្លាប់មានស្នេហា (ស្រឡាញ់ភេទដូចគ្នា) ជាមួយយុវជនម្នាក់ ដែល មានស្រុកកំណើតនៅឯក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ចំណងស្នេហារបស់ពួកគេទាំង២នាក់ មើលទៅខ្លាំងជាង មនុស្សស្រឡាញ់ភេទផ្ទុយគ្នាទៅទៀត ផ្អែមរកអ្វីប្រៀបមិនបាន គឺស្រឡាញ់គ្នារហូតបាត់មុខសឹងមិនបានហើយ ពួកគេបានទាក់ទងស្នេហា អស់រយៈពេលច្រើនខែមកហើយ។

ប្រភពដដែល បន្តថា ស្រាប់តែថ្មីៗនេះ ស្នេហារបស់យុវជនទាំង២នាក់ ប្រែពីផ្អែមល្ហែម មកជាល្វីងជូរចត់ឈាន ដល់ទីបញ្ចប់  ដោយសារតែភាគីម្ខាង បានរត់ចោលបាត់ ដើម្បីទៅរកអនាគតថ្មី អស់រយៈពេលជាង១ខែមកហើយ ធ្វើឱ្យយុវជនរងគ្រោះ កើតទុក្ខទោម្នេញ នៅមិនសុខ និងធ្លាប់ព្យាយាមតាមអង្វរលួងលោមសុំឲ្យប្រុសស្នេហ៍វិល វិញដែរ តែមិនបានលទ្ធផល។ ស្រាប់តែនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានទូរស័ព្ទអង្វរសុំ ប្រុសស្នេហ៍វិលវិញ តែប្រុសស្នេហ៍បដិសេធ ជាហេតុធ្វើឱ្យយុវជនរងគ្រោះ ឈឺចិត្តស្អិតទ្រូង ដេកទួញយំម្នាក់ឯង រហូតដល់រសៀលថ្ងៃដដែល អ្នកជិតខាងប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនតែម្តង។

តាមប្រភពពីឪពុកម្តាយយុវជនខាងលើ បានឱ្យដឹងថា កូនគាត់ម្នាក់នេះ (ក្នុងចំណោមកូន ៥នាក់) មានចរិតខុស គេ (ជាមនុស្សប្រុសស្រលាញ់ប្រុស)។ មុនពេលកើតហេតុ កូនប្រុសគាត់បានចេញទៅហូបបាយថ្ងៃត្រង់នៅ បន្ទប់ជួល លុះហូបបាយរួច មិនឃើញកូនត្រឡប់ទៅតូបលក់ដូរវិញ ទើបគាត់បានទៅតាមហៅ ស្រាប់តែប្រទះ ឃើញកូនចងកសម្លាប់ខ្លួន គាត់ក៏ស្រាយទម្លាក់ ជួយសង្គ្រោះ តែហួសពេលទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានចុះទៅពិនិត្យនិង ធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES