Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះក្មេងទំនើង៣នាក់ បង្ហោះម៉ូតូ

វ៉ៃខ្នោះក្មេងទំនើង៣នាក់ បង្ហោះម៉ូតូ

បាត់ដំបង ៖ ក្រុមក្មេងទំនើង ចំនួន៣នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ តាមដង ផ្លូវសាធារណៈ ដោយបង្ហោះដៃម្ខាង ចំណែកដៃម្ខាងទៀតកាន់ទូរស័ព្ទ និយាយយ៉ាងរំភើយ និងត្រូវបានអ្នក ដំណើរថតជាប់សកម្មភាព បង្ហោះផ្អើលបណ្តាញសង្គមទីបំផុតត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវបង្ក្រាប នាំខ្លួនក្មេងទំនើងទាំង៣នាក់ យកមកសាកសួរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្មេងទំនើង៣នាក់ ដែលបង្ហោះម៉ូតូ ធ្វើឱ្យមានការរិះគន់ពីមហា ជនពេញ ក្នុងបណ្តាញសង្គម ពេលនេះត្រូវសមត្ថកិច្ចនគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកសង្កែ ចុះធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា និងឈានដល់ការនាំខ្លួនក្មេង ទំនើងទាំង៣នាក់ កាលពីនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

ក្មេងទំនើងបង្ហោះម៉ូតូ ទាំង៣នាក់ មានលំនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ហើយពួកគេបានធ្វើ សកម្មបង្ហោះ ម៉ូតូតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងត្រូវបានអ្នកដំណើរតាមផ្លូវប្រទះ ឃើញ ថតវីដេអូឃ្លីប បង្ហោះចែកចាយពេញបណ្តាញសង្គម ហ្វេសប៊ុក ធ្វើឱ្យមហាជនមានការរិះគន់យ៉ាងខ្លាំង។

ក្រោយឃើញព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការបាលខេត្តបាត់ដំបង បានដាក់ បទបញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក សហការជាមួយក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នង ការដ្ឋាន ស្រាវជ្រាវរកក្រុមក្មេងនេះជាបន្ទាន់ រហូត មកដល់រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ទើបសមត្ថកិច្ច ជំនាញ កំណត់បានមុខសញ្ញា និងឈានដល់ការនាំខ្លួនក្មេងទំនើងទាំង៣នាក់ មកធ្វើការសាកសួរ។ក្រោយពីធ្វើការសាកសួរ ពួកគេសុទ្ធតែបានទទួលស្គាល់នូវកំហុស ចំពោះសកម្មភាពដែលសង្គមមិនឱ្យតម្លៃ ហើយបានប្តេជ្ញាថាឈប់ប្រព្រឹត្តិនូវសកម្មភាពបែបនេះបន្តទៀត និងសូមយុវជនដទៃទៀត កុំយកគំរូតាមសកម្ម ភាពមិនល្អរបស់ពួកគេ៕

RELATED ARTICLES