ភ្នំពេញ៖តារាល្បី៤ដួងលំដាប់ជូរមុខរបស់ថៃនៅប៉ុស្ដិ៍លេខ7HD លោកMIKE , JINN ,កញ្ញាUSAMANEE WAITAYANON (KWAN) និងTHISA បានចុះពីលើយន្ដហោះមកដល់កម្ពុជានៅវេលាម៉ោង៩,៣០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ និងបានចូលរួមកម្មវិធី”Meet &Greet” នៅសណ្ឋាគារSofitel Phnom Penh Phokeethra អាគារ Grand Ball Room នៅរសៀលនេះចាប់ពីម៉ោង២ដល់៤រសៀល។កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមដោយគណៈអធិបតីលោកឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ,DR.SUPACHAI VERAPUCHONG អគ្គនាយកទូរទស្សន៍ប៉ុស្ដិ៍លេខ៥, Mr.PONGRITH CHANTRAPORN Co Founder & Ceo Vcan Group OF Companies ,លោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងភ្ញៀវកិត្តយសជាច្រើននាក់ទៀត។



លោកឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានសម្ដែងការស្វាគមន៍ចំពោះតារាថៃទាំង៤ដួងដែលបានមកជួបFan កម្ពុជាជាទីស្រលាញ់របស់ពួកគេដោយផ្ទាល់នាពេលនេះ។ដោយឡែក DR.SUPACHAI VERAPUCHONG អគ្គនាយកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានមានប្រសាសន៍យ៉ាងរីករាយចំពោះការបង្កើតកម្មវិធីខាងលើនេះឡើងដើម្បីឲ្យតារាល្បីៗរបស់ប៉ុស្ដិ៍លេខ7HD របស់ថៃមកជួបអ្នកគាំទ្រនៅកម្ពុជានិងបានថតរូបអនុស្សាវរីយ៍ជាមួយគ្នា។លោកអគ្គនាយកក៍បានផ្ដល់អនុសាសន៍ល្អៗចែកជូនដល់គណៈអធិបតីនិងភ្ញៀវកិត្តិយសទាំងអស់ដែលចូលរួមផងដែរ។



លោកMIKE បានបង្ហាញអារម្មណ៍សប្បាយចិត្តដែលបានមកដល់កម្ពុជាហើយឃើញស្នាមញញឹមរបស់អ្នកគាំទ្របង្ហាញនូវក្ដីស្រលាញ់ដល់លោក។ចំណែកលោកJINN វិញក៍បានដឹងថាលោកមានFan នៅកម្ពុជាច្រើនក្រោយពួកគាត់បានទស្សនារឿងភាគល្បីៗរបស់ប៉ុស្ដិ៍លេខ7HD បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ របស់ខ្មែរ។រីឯស្រីស្អាតTHISA វិញនាងក៍បានបញ្ចេញអារម្មណ៍រំភើបដែលមានអ្នកគាំទ្រនាងច្រើននៅកម្ពុជា។ចំណែកកញ្ញាKWAN វិញនាងប្រៀបបានដូចជាតារារៀមច្បងបើប្រៀបធៀបតារាទាំង៣ខាងលើព្រោះបានមកកម្ពុជាច្រើនលើកច្រើនសារមកហើយ។តារាទាំង៤ខាងលើក៍អាចនិយាយភាសារខ្មែរផងដែរដូចជាពាក្យថា”បងស្រលាញ់អូន”,”ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា”និងចេះអានជាភាសារខ្មែតាមចំណងជើងរឿងនីមួយៗទៀតផង។

នៅចុងបញ្ចប់នៃវិធីតារាលំដាប់ជូរមុខរបស់ថៃទាំង៤ដួងបានថតរូបជុំគ្នាជាមួយគណៈអធិបតី, ក្រុមAgency និងថតជាមួយFan រាប់រយនាក់ដែលធ្វើឲ្យផ្អើលGrand Ball Room របស់សូហ្វីតែល តែម្ដងដោយមានខ្លះបានចាប់ថើបIdol របស់ខ្លួនតែម្ដង។

សូមបញ្ជាក់ថាស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បាននាំយកនូវភាពយន្ដល្បីៗរប៉ុស្ដិ៍លេខ7HD របស់ថៃមកដាក់បញ្ចាំងជាបន្ដបន្ទាប់ដូចជារឿង”ព្រះនាង”,ជោគវានាតារាទាំង៥”, នឹងត្រៀមដាក់បញ្ចាំងម្ដងទៀតរឿង”សប្បទានបេះដូង” និងភាពយន្ដថ្មីៗជាច្រើនទៀតដែលសម្ដែងដោយកញ្ញាTHISA និងតារាដែលកុងត្រាជាមួយប៉ុស្ដិ៍ខាងលើទាំងអស់។តារាទាំង៤ដួងក៍បានចែករំលែកបទពិសោធន៍ក្នុងអាជីពភាពយន្ដរបស់ពួកគេដែរថាជោគជ័យផ្ដោតលើការធ្វើការជាក្រុម(Team Work )ជារឿងសំខាន់ឆ្ពោះទៅដល់គោលដៅ។

គេសង្កេតឃើញថាFan ដែលគាំទ្រតារាល្បីៗទាំង៤ដួងរបស់ប្រទេសថៃបានទៅដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញតាំងពីព្រឹកថ្ងៃទី២២ ឧសភា ហើយនៅរសៀលថ្ងៃដដែលនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ពួកគេរាប់រយនាក់បានទៅថតរូបផ្ទាល់និងបង្ហាញភាពស្និតស្នាលគ្នាយ៉ាងខ្លាំងជាមួយតារាល្បីៗខាងលើ។កំពូលតារាសម្ដែងទាំង៤បានសន្យាថានឹងមានស្នាដៃថ្មីៗជាច្រើនទៀតដែលប៉ុស្ដិ៍លេខ7HD របស់ថៃនឹងផលិតហើយយកមកបញ្ចាំងជូនទស្សនិកជនកម្ពុជានៅប៉ុស្ដិ៍លេខ៥ នាពេលខាងមុខនេះ៕


