ខេត្តព្រះសីហនុ ៖ បុរសជាជនបរទេសម្នាក់ កំពុងអង្គុយផឹកស្រាក្រឡុកនៅលើកៅអីផ្តៅ ឆ្នេរសមុទ្រសុខៗ ស្រាប់តែប្រកាច់ដាច់ផ្ងារទៅ ក្រោយ បណ្តាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាង អាណោចអាធ័ម កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចឆ្នេរ អូរឈើទាល ក្នុងបន្ទាយប៉េអឹមចាស់ ទល់មុខ ហាងបាក់ឃីតបារ ស្ថិតក្នុងក្រុម១៤ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជនរងគ្រោះនោះ មានឈ្មោះ DAVID COOK អាយុ៧១ឆ្នាំ (ឆ្នាំកំណើត 19-10- 1946) សញ្ជាតិអង់គ្លេស មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ 542945063 ផុត សុពលភាព ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ទិដ្ឋការលេខ TI 12010060 ផុតសុពលភាព ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។ ជនរងគ្រោះ បានចូលមកស្នាក់នៅក្នុងផ្ទះសំណាក់យីហោ អពទ២ បន្ទាប់លេខ ៥៦៣ កាលពីរសៀល ថ្ងៃ ទី០៥ ខែមករា ឆ្នាំ២០១៧។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន ចេញពីបន្ទប់ស្នាក់នៅ និងបានដើរទៅកម្សាន្ត នៅឆ្នេរសមុទ្រ រួចក៏ចូលទៅអង្គុយផឹកស្រា ក្រឡុកនៅទីតាំងកើតហេតុខាងលើ លុះក្រោយ ពីផឹកស្រាបៀរ១កែវ និងផឹកស្រាក្រឡុក១កែវ រួចមក ជនរងគ្រោះក៏ចាប់ផ្តើមកើតមានអាការៈ ដង្ហក់បញ្ឈរភ្នែក រួចក៏ប្រកាច់ប៉ះជើងផ្ងារក្រោយ ស្លាប់ភ្លាមៗមួយរំពេចតែម្តង។ ភ្លាមៗនោះ មិត្តភក្តិរបស់ជនរងគ្រោះបាននាំគ្នាជួយសែង ជនរងគ្រោះដាក់ទៅលើពូកក្បែរកន្លែងកើតហេតុ រួចជួយធ្វើចលនាសង្គ្រោះបឋមដែរ តែ អកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ ដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យ សព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយ- សារតែកើតជំងឺគាំងបេះដូង។
សពជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ កាន់តម្កល់ទុកនៅមន្ទីរពេទ្យបង្អែកចម្ការចេក ដើម្បីរង់ចាំស្ថានទូតចុះមកពិនិត្យនិងចាត់ចែងបន្ត៕