Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសចាប់ឱបថើប ប៉ងរំលោភ ផ្អើលថាប្រមាត់ ប្រមង់ចាប់ក្មេង

ប្រុសចាប់ឱបថើប ប៉ងរំលោភ ផ្អើលថាប្រមាត់ ប្រមង់ចាប់ក្មេង

តាកែវ ៖ ក្រោយពីមានពាក្យចចាមអារ៉ាមថា មានករណីជនមិនស្គាល់អត្តសញ្ញាណ ចាប់ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ នៅចម្ការស្វាយ រួចមក កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ និងសាកសួរក្មេងស្រីរងគ្រោះ យ៉ាងល្អិតល្អន់ ទើបអាចសន្និដ្ឋានបានថា ករណីនេះ គឺជាករណីប៉ុនប៉ងរំលោភ មិនមែនជាករណីប្រមាត់ប្រមង់ចាប់ ក្មេងនោះ ទេ។

ករណីប៉ុនប៉ងរំលោភក្មេងស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចចម្ការស្វាយ ខាងកើតផ្ទះ ចម្ងាយ៥០ម៉ែត្រ ពីផ្ទះក្មេងស្រីរងគ្រោះ ស្ថិតនៅឃុំព្រៃអំពក ស្រុកគិរីវង់។

យោងតាមប្រភពអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០ ២៣ ថា ករណីប្រជាពលរដ្ឋផ្តល់ព័ត៌មានថា មានជនមិនស្គាល់អត្តសញ្ញាណចាប់ក្មេងស្រីអាយុ១១ឆ្នាំ នៅ ចំណុច ចម្ការស្វាយ ខាងកើតក្រោយផ្ទះជនរងគ្រោះ ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអំរ៉ែ ឃុំព្រៃអំពក ស្រុកគិរីវង់ នោះ បើតាមការស្រាវជ្រាវ ចំពោះពាក្យចចាមអារ៉ាមខាងលើនេះ ក្រោយពីធ្វើការសាកសួរ និងពិនិត្យនៅ កន្លែង កើត ហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា មិនមែនករណីចាប់ក្មេងស្រីនោះទេ តែនេះគឺជាករណីប៉ុន ប៉ងរំលោភ សេព សន្ថវៈ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ កំពុងរើសផ្លែស្វាយ ស្រាប់តែពេលនោះ ជនសង្ស័យ បានមកដល់ រួចសុំផ្លែស្វាយពីក្មេងស្រីរងគ្រោះ ចំនួន២ផ្លែ ហើយក៏ចាប់ឱបថើប រួចនិយាយថា “ចាំពូឱ្យលុយ ២ម៉ឺន” ប៉ុន្តែជនរងគ្រាះភ័យ ក៏រត់មកផ្ទះ និងបានស្រែកឱ្យ គេជួយ ធ្វើឱ្យជនសង្ស័យ រត់គេចទៅព្រៃ ខាងជើង បាត់ទៅ។

ដោយឡែក ចំពោះករណីរថយន្តមិនស្គាល់ម៉ាក ដែលចតទុកនៅក្នុងបរិវេណសាលាបឋមសិក្សាវត្តព្រះធាតុ នោះ គឺមិនមានពាក់ព័ន្ធទៅនឹងករណីនេះទេ ព្រោះរថយន្តនៅឆ្ងាយពីកន្លែងកើតហេតុ ប្រមាណជាង៥០០ម៉ែត្រ ហើយ ផ្លូវដើរចូល ក៏តូចចង្អៀតទៀត ថែមទាំងមានព្រៃសងខាងច្រើនទៀតផង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ឃាត់ខ្លួននាំយកមក ផ្តន្ទាទោសតាម ច្បាប់៕

RELATED ARTICLES