Sunday, December 22, 2024
Homeព័ត៌មានជាតិដុត​ភ្នក់​ភ្លើង ខ្យល់​បក់​ប៉ើង​ឆេះផ្សារ​ក្រវាអស់​៦០តូប

ដុត​ភ្នក់​ភ្លើង ខ្យល់​បក់​ប៉ើង​ឆេះផ្សារ​ក្រវាអស់​៦០តូប

ខេត្តកំពង់ធំ ៖ គ្រោះអគ្គិភ័យមួយ បាន កើតមានឡើងយ៉ាងសន្ធោសន្ធៅ និងបានឆេះ បំផ្លាញ​តូប​លក់​ដូរក្នុងផ្សារអស់ចំនួន៦០តូប មូលហេតុដោយសារតែការដុតភ្នក់ចោល លុះ ខ្យល់បក់​ប៉ើងរងើកភ្លើងទៅប៉ះនឹងតូបលក់ដូរ បង្កឱ្យមានការឆាបឆេះឡើងតែម្តង។

អគ្គិភ័យនេះ បានកើតមានឡើង កាលពី វេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈាន ចូលថ្ងៃទី​០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្សារក្រវា មានទីតាំងស្ថិតក្នុងភូមិក្រវា ឃុំក្រវា ស្រុក​បារាយណ៍។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មានមនុស្សបានដុត ភ្នក់​ភ្លើងចោលនៅក្បែរតូបអាជីវករក្នុងផ្សារ និងមិនបានពន្លត់ឱ្យបានត្រឹមត្រូវមុនចាកចេញ ទៅ​ផ្ទះ។ លុះពេលយប់ស្ងាត់ខ្យល់បក់ប៉ើងរងើក ចេញពីភ្នក់ភ្លើងទៅប៉ះនឹងតូបលក់ដូរ ទើបបង្ក ឱ្យ​ក្លាយទៅជាអគ្គិភ័យឆាបឆេះរាលដាលយ៉ាង សន្ធោសន្ធៅទាំងពាក់កណ្តាលអធ្រាត្រតែម្តង។ នៅ​ពេលកើតមានអគ្គិភ័យភ្លាមៗប្រជាពលរដ្ឋ ដែលប្រទះឃើញហេតុការណ៍បាននាំគ្នាជួយ ពន្លត់​ដែរ តែដោយសារមិនមានទឹកគ្រប់គ្រាន់ ទើបបណ្តាលឱ្យភ្លើងបន្តឆេះរាលដាលដល់តូប ជាប់ៗ​នោះ កាន់តែច្រើនឡើង។

ប្រភពដដែលបន្តថា ដោយសារតែឃើញ ស្ថានភាពកាន់តែធ្ងន់ធ្ងរ ទើបប្រជាពលរដ្ឋប្រញាប់ រាយ​ការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយទាក់ទងប៉ូលិសពន្លត់អគ្គិភ័យមកជួយ បាញ់ទឹកពន្លត់ ប៉ុន្តែដោយសារតែទីតាំងផ្សារ ស្ថិតនៅឆ្ងាយពីស្នងការដ្ឋានខេត្តកំពង់ធំ (ចម្ងាយ ប្រមាណ៤៥គីឡូម៉ែត្រ) ហេតុនេះ ទម្រាំរថយន្ត ពន្លត់អគ្គិភ័យមកដល់ ភ្លើងបានឆេះបំផ្លាញតូប ផ្សារក្រវាស្ថិតនៅជួបខាងមុខ អស់ប្រមាណ ៦០តូបទាំងស្រុង។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យ ដឹងថា គ្រោះអគ្គិភ័យខាងលើនេះ បានឆេះ បំផ្លាញតូប​ផ្សារក្រវាអស់ប្រមាណ៦០តូប ដែល តូបទាំងនោះ សង់ពីឈើប្រក់ស័ង្កសី និងជា តូបលក់​ទំនិញប្រភេទឥវ៉ាន់ចាប់ហួយ កាត់ដេរ លក់ផ្លែឈើ លក់បាយ និងហាងកាហ្វេ។ យ៉ាង ណា​សមត្ថកិច្ច បានបញ្ចោញរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង មកជួយបាញ់ទឹកពន្លត់ ដោយក្នុង នោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តចំនួន២គ្រឿង និង១គ្រឿងទៀត របស់​អធិការដ្ឋាននគរបាលស្រុកបារាយណ៍ និង ប្រើប្រាស់ទឹកអស់ចំនួន៥ស៊ីទែន ទើបអាច គ្រប់គ្រង​ស្ថានការណ៍បាន និងធ្វើឱ្យភ្លើងបាន រលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៤និង ៣០​នាទី​ទៀបភ្លឺថ្ងៃដដែល ដោយមិនបង្កឱ្យ មនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះទេ គ្រាន់តែ​បង្កការខូចខាតទ្រព្យសម្បត្តិ និងទំនិញ ក្នុងតូបលក់ដូរទាំង៦០តូបប៉ុណ្ណោះ។

យ៉ាងណាក្តី រហូតមកដល់ពេលនេះ សមត្ថ- កិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅមិនទាន់អាច បូក​សរុបពីទំហំនៃការខូចខាត ដែលបង្កឡើង ដោយសារតែគ្រោះអគ្គិភ័យខាងលើនេះ បាន នៅ​ឡើយ​ទេ គ្រាន់តែដឹងថា មូលហេតុ បណ្តាល មកពីការដុតភ្នក់ភ្លើងចោល៕

RELATED ARTICLES