Wednesday, November 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ថ្ងៃខួបអាពាហ៍ ពិពាហ៍ ៤ឆ្នាំ សរសើរ​ស្វាមីផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យនាង

ឱក សុគន្ធកញ្ញា ៖ថ្ងៃខួបអាពាហ៍ ពិពាហ៍ ៤ឆ្នាំ សរសើរ​ស្វាមីផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យនាង

ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍មានមោទនភាពដែលនាងបាន​ក្លាយទៅជា​ភរិ​យា​​លោកអ៊ឹង សុខ​លី ជាអគ្គនាយទូរទស្សន៍ហង្សមាស និងជាប្អូនថៅកែផលិតកម្មហង្ស​មាស​លោកឧកញ៉ាអ៊ឹង ឆៃងួន ។សុគន្ធ​កញ្ញា បានចេញសារនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់នាង​គម្រប់៤ឆ្នាំ នៅថ្ងៃទី១៦ ឧសភា ថាជាពេលវេលាដ៍​លឿន​សម្រាប់រូបនាងហើយ​នាង​បានអរ​គុណ​ស្វាមីដែលស័្មគ្រចិត្តចូលមកក្នុងជីវិតនាង ព្រមលំបាករួមគ្នា ដោយ​នាងចាត់​ទុកលោក​សុខលី ជាឪពុក បងប្រុស ជាមិត្ត ជាដៃគូប្រឹក្សាជីវិត ហើយនាងថាប្ដីបានធ្វើអ្វីៗ​គ្រប់​បែប​យ៉ាង​​ទាំងអស់ ដើម្បីរូបនាងនិងកូនប្រុស ឲ្យមានស្នាមញញឹមគ្រប់ពេល​វេលាជាមួយគ្នា​។ចំ​​ណែក​លោក​សុខលី វិញបានតបសារទៅប្រពន្ធយ៉ាងខ្លីថាធ្មេញបើកៗគឺ៤ឆ្នាំបាត់ រីករយ​ថ្ងៃ​ខួប​អា​ពាហ៍ ពិពាហ៍គម្រប់៤ឆ្នាំ …។

 គេកត់សម្គាល់ថាសម្រាប់ខួបអាពាហ៍ ពិពាហ៍ របស់ឱក សុគន្ធកញ្ញា នៅឆ្នាំនេះខុសពី​ឆ្នាំមុនៗ​ដែលនាងបាន​ញាំអាហារជួបជុំគ្រួសារ និងមានតារាជិតដិតទៅជូនពរ​នាងដល់ផ្ទះ​តែ​ម្ដង តែឆ្នាំនេះមិនមានតំណើរកម្សាន្ដ​នៅ​ក្រៅស្រុក ឬជប់លៀងខ្នាតតូចដូចឆ្នាំមុនៗនោះទេ​។យ៉ាង​ណាមូលហេតុដែលសុគន្ធកញ្ញា មិនទាន់ធ្វើពិធី​សប្បា​យៗ​​សម្រាប់ថ្ងៃខួបមង្គល​ការ​របស់ខ្លួន​នា​ពេលនេះអាចមកពីនាងមានការរវល់លើការ​ត្រៀមច្រៀងសម្ដែង​បិទ​ព្រឹត្តិការណ៍​ស៊ីហ្គេមកាលពីពេលថ្មីៗនេះ ខណៈដែលស្វាមីនាងមមាញឹកគ្រប់គ្រង​ទូរទស្សន៍។ប៉ុន្ដែតាម​ព័ត​មាន​ថាសុគន្ធកញ្ញា នឹង​នាំប្ដី​និងកូនប្រុសទៅដើរលេងនៅបរទេសនៅថ្ងៃបន្ទាប់ ព្រោះថា​ពេល​នេះ​ការ​ច្រៀងសម្ដែង​Concerts​ ធំៗរបស់នាងនៅតាមខេត្តក៍ចាប់ផ្ដើមស្បើយដែរហើយ ហេតុនេះជាទម្លាប់ក្រោយ​ហត់​នឿយពី​ការងារ​នាងនិងស្វាមីតែងតែឆ្លៀតទៅសម្រាកលំហែកា​យ៉ានៅបរទេសរយៈ​ពេល​ខ្លី​​នៅថ្ងៃពិសេសរបស់ពួកគេ​ដើម្បីរឹត​ចំណងស្នេហា​ឲ្យកាន់តែរឹងមាំ​ថែមទៀត។

 គេចាំបានថានៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់ឱក សុគន្ធកញ្ញា គម្រប់៣ឆ្នាំកាល​ពីឆ្នាំ​២០​២២ សារដែលនាងទទួល​បានពីតារារួមអាជីព និង​Fan ច្រើនបំផុតនោះគឺពួកគេចង់ឲ្យ​នាង​យកកូនថែមមួយទៀត ព្រោះតែគេដឹងថាកញ្ញា ចង់បានកូនស្រី ប៉ុន្ដែបំណងរបស់មិត្តភក្ដិ​មិន​ទាន់ទទួលបានលទ្ធផលនោះទេ ព្រោះ១ឆ្នាំកន្លងផុតទៅនេះនាង​នៅតែអត់ទាន់ពពោះ​នៅ​ឡើយ​​​។អ្វីដែលគូរឲ្យកត់សម្គាល់នោះនៅមុនថ្ងៃខួបអាពាហ៍ ពិពាហ៍ ឆ្នាំទី៤ មកដល់នេះ​សុគន្ធ​កញ្ញា ត្រូវបានតារារួមអាជីពជាច្រើនបានហៅនាងថាជា”ជំទាវ”ៗ និងហៅស្វាមីនាង​លោក​សុខ​​លី ថាជា​”ឧកញ៉ា”ៗ ទៀតផង បើទោះជាគេមិនទាន់បានឃើញព្រះរាជកិ្រត្យតែងតាំង​ស្វា​មី​សុគន្ធកញ្ញា ជាផ្លូវការការត្រូវ​បានបញ្ចេញជាសាធារណៈ ហើយខ្លះថានោះគ្រាន់តែជាការ​ហៅ​​តៗគ្នារបស់តារារួមអាជីព ដើម្បីលើកតំកើងដល់​កញ្ញា ដែលត្រូវបានគេចាត់ទុក​ថាជា​តារា​ដ៍មានឥទ្ធិពលបំផុតនៅហង្សមាសក្ដី ។ប៉ុន្ដែសុគន្ធកញ្ញា បានអះអាង​ហើយថាស្វាមីបាន​ប្រ​គល់​​អ្វីៗគ្រប់បែបយ៉ាងឲ្យនាងអស់ទៅហើយក្រោយចាប់ដៃគ្នា៤ឆ្នាំមកនេះ ដែលការលើក​ឡើង​​បែបនេះគឺហាក់ស្របគ្នាទៅនិងអ្នកគាំទ្រតារា​ចម្រៀងរូបនេះថានាងជោគ​ជ័យ​ទាំងអាជីព​សិល្បៈ និង​ចម្រៀ​ង​​ព្រមគ្នានោះដែរ។

 ថ្វីត្បិតតែឱក សុគន្ធកញ្ញា ត្រូវបានគេចាត់ទុកថានាងជាតារាដ៍មានអំណាច ក្រោយ​​​​ក្លាយជាប្អូនថ្លៃលោកថៅកែ​ហង្សមាសក្ដី តែគេគត់សម្គាល់ថាបន្ទាប់ពីនាង​មានប្ដី៤ឆ្នាំ​នេះ​អា​ជីព​​ចម្រៀងកញ្ញា មិនសូវមានសន្ទុះខ្លាំងក្លាដូច​មុន​ឡើយ ពោលគឺនៅទ្រឹង តែនាង​មាន​ភាព​លេចធ្លោរក្នុងការងារស្ពតពាណិជ្ជកម្មច្រើនជាង។រឿងដែល​សុគន្ធ​កញ្ញា ពិបាកវិល​ទៅ​រក​ភាព​ខ្លាំងក្លាដូចមុននោះគឺពេលនេះដៃគូសំខាន់របស់នាងលោកព្រាប សុវត្ថិ និងខែម ប៊ុន​ថៃ ធ្លាក់ទៅកណ្ដាប់ដៃ​​Galaxy អស់ទៅហើយ ហេតុនេះកញ្ញា ពិបាករកដៃគូដ៍សាកសមក្រៅពីវិល​ទៅរកដៃគូ​ចាស់​លោកឆន សុវណ្ណារាជ ជាថ្មីម្ដងទៀត។

 គូរបញ្ជាក់ថាក្រោយលោកខែម ប៊ុនថៃ ដើរចេញពីហង្សមាសនោះឱក សុគន្ធកញ្ញា ក៍គ្មានដំណឹងគ្រោងថត​ភាព​យន្ដដែរ ក្រោយអាកខានថតរឿង”ខ្ញុំមានញាណលើស​”ដែលជំ​នួសដោយសុខ ស្រីនាង ។អ្នកជំនាញ​សិល្បៈធ្លាប់​លើកឡើងថាថៅកែហង្សមាស​នឹង​មិន​បណ្ដោយ​ឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត ពិសេស​ក្រោយនាងក្លាយ​ទៅជា​សមាជិក​របស់​ក្រុមគ្រួសារផលិតកម្មធំនេះ ប៉ុន្ដែទស្សនិកជនទេដែលជាអ្នក​កំណត់​វាសនាអាជីព​របស់​នាង​ហើយបើកញ្ញា គ្មានអ្វីថ្មី ប្លែកទេ នោះ”រលកក្រោយ នឹងច្រានរលកមុន”ជាមិនខាន ។ជាក់​ស្ដែង​ដូចជាពេលនេះ​នាង​តន់ ច័ន្ទសីម៉ា កំពុងតែអុកទឡុកទីផ្សារចម្រៀងរហូតធ្វើឲ្យតារារៀម​ច្បង​ពិបាកទប់ទល់ទៀតផង ៕

RELATED ARTICLES