ភ្នំពេញ៖ពេជ្រ សោភា បានអះអាងថាគិតត្រឹមឆ្នាំ២០២៣ ដែលនាងមានអាយុ៤០ឆ្នាំគត់នេះនាងនៅតែមិនទាន់បានកែកុនសម្រស់ត្រង់កន្លែងណាបន្ដិចឡើយ ពោលគឺសម្រស់ហ្សីន(Original )តែម្ដង។ប៉ុន្ដែក្នុងជំនួបកន្លងមកសោភា ថានាងមិនធានាសុវត្ថិភាពខ្លួនឯង១០០% ថានឹងរក្សារសម្រស់ឲ្យនៅជារបស់ធម្មជាតិជារៀងរហូតនោះទេ គឺនាងអាចនឹងកែកុនផ្នែកណាមួយនៅពេលដែលមានអាយុច្រើន ឬសាច់ជ្រីវជ្រួញ…។សោភា ក៍បានឲ្យដឹងដែរថាកាលពីឆ្នាំមុននាងបានជិះយន្ដហោះទៅដល់ប្រទេសកូរ៉េខាងត្បូងនិងបានទៅមើលដោយផ្ទាល់ហាងកែសម្ផស្សល្បីឈ្មោះមួយដោយនាងគិតថាចង់ធ្វើច្រមុះ(លើកខ្ទង់ច្រមុះ) ប៉ុន្ដែក្រោយមកនាងក៍បានប្ដូរចិត្តវិញ លែងហ៊ានធ្វើ ព្រោះខ្លាចមុខកាំបិតពេក ទើបទៅចោលជើងអត់ប្រយោជន៍។ចំណុចពិសេសមួយទៀតដែលធ្វើឲ្យសោភា មិនទាន់ប្រើសម្រស់សប្បនិម្មិតនោះគឺដោយសារតែម្ដាយនាងមិនព្រមឲ្យនាងកែសម្រស់ជាដាច់ខាត ព្រោះគាត់បានប្រាប់នាងថាបើចង់រស់នៅឲ្យបានយូកុំកែសម្រស់អី។
ថ្វីត្បិតតែពេជ្រ សោភា ថារូបរាងនាងតាំងពីចុងជើង ដល់សក់ក្បាល អត់បានកែត្រង់ផ្នែកណាមួយក្ដី ប៉ុន្ដែគេឃើញនាងនៅតែរក្សារបានរូបឆោមវ័យក្មេងជាងអាយុព្រោះនាងក៍ធ្លាប់ប្រើផលិតផលថែសម្រស់ថ្លៃៗពីបរទេសផងដែរ។ដោយឡែកសសម្រាប់តារាយុស្របាលៗនាងទាំងនៅក្នុងនិងក្រៅហង្សមាសពួកគេភាគច្រើនសុទ្ធតែបានកែសម្រស់ផ្នែកផ្សេងៗពីគ្នាតែកម្រមានអ្នកសារភាពថាបានកែកុនណាស់ព្រោះខ្លាចខូចក្រេឌីត ពោលគឺមានតែនាងតន់ ច័ន្ទសីម៉ា ម្នាក់ប៉ុណ្ណោះ ដែលសារភាពថាខ្លួនពិតជាបានកែដល់ទៅ៣ផ្នែកឯណ្ណោះគឺធ្វើច្រមុះ,ចាក់ចង្កា និងពត់ធ្មេញ។
តារាសិល្បៈដែលជិតដិតពេជ្រ សោភា បានបង្ហើបថាអ្នកចម្រៀងហង្សមាសរូបនេះបើចង់ធ្វើការកែកុនផ្នែកណាមួយនៃសម្រស់គឺនាងមិនខ្វះលុយកែ នោះទេ ព្រោះថាពេលនេះសោភា មានជីវភាពធូធាខ្លាំងហ៊ានទិញរថយន្ដថ្លៃៗជិះ ហើយគ្រាន់តែកាបូបយូដៃនាង១តម្លៃដល់ទៅរាប់ស៊ិបម៉ឺនដុល្លារទៀតផង ហេតុនេះបើសិនជានាងចង់ជះលុយធ្វើច្រមុះ ឬពង្រីកដើមទ្រូងនោះវាមិនមែនជាឧបស័ក្ករឿងលុយកាក់សម្រាប់រូបនាងឡើយ។ដោយឡែកអនាគតស្វាមីនាងលោកឆឹម សក្កដា វិញក៍មានដំណឹងថាបានគាំទ្រម្ចាស់ចិត្តលោកឲ្យនៅតែរក្សារសម្រស់ពីធម្មជាតិទាំងស្រុងដែរ ហើយរយៈពេលចុងក្រោយនេះពួកគេកាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ទ្វេដង ប៉ុន្ដែគូស្នេហ៍តារា១គូនេះមិនច្បាស់ថ្ងៃក្រាបផ្ទឹមទេ ក្រោយលុបចោលមង្គលការនៅឆ្នាំ២០២៣ ដោយសារតែសោភា ថាចង់ តែលោកសក្កដា ថាNo នោះឡើយ។
គេមើលឃើញថាទោះជាពេជ្រ សោភា នៅឆ្នាំ២០២៣ នេះនាងលែងតែលតោលបេះដូង ព្រោះរកបានភួយសាច់ក្ដី ប៉ុន្ដែសម្រាប់ដៃគូចម្រៀងដ៍សាកសមជាមួយនាងនោះសោភា នៅតែរកអត់បានដដែល ក្រោយនាងបាត់គូឆ្លងឆ្លើយសំខាន់លោកព្រាប សុវត្ថិ និងងួន ចាន់ដេវីត ។តែសោភា ដែលធ្លាប់មានព័តមានថានាងត្រូវបានGalaxy ចាប់អារម្មណ៍ចង់បាននាងធ្វើជាសមាជិកកាលពីឆ្នាំ២០២០ នោះពេលនេះនាងនៅបន្ដច្រៀងសម្ដែងឲ្យហង្សមាសតទៅទៀត គ្មានគម្រោងរត់ចោលទ្រនុំចាស់នេះឡើយក្រោយផ្ញើរខ្លួនអស់១៨ឆ្នាំ(២០០៥ -២០២២)។
មជ្ឈដ្ឋានមហាជនរងចាំមើលថាពេជ្រ សោភា ដែលផាត់ចោលសំណើរប្រុសចាស់ៗតាមស្នេហានាង ហើយបើកបេះដូងទទួលស្នេហ៍ប្រុសក្មេងលោកសក្កដា នោះចំណងស្នេហានេះបានគង់វង្សនឹងអាចឈានទៅរកជីវិតអាពាហ៍ ពិពាហ៍ បានដែរឬទេ?ការលើកឡើងបែបនេះព្រោះតែសោភា នៅតែតឹងរឹងចំពោះគូដណ្ដឹងនាងក្រោយភ្ជាប់ពាក្យជាង៦ខែ នេះព្រោះនាងមិនអនុញ្ញាត្តិឲ្យលោកសក្កដា គេងនៅផ្ទះនាងដូចគូដណ្ដឹងតារាផ្សេងទៀតដែលគេចាត់ទុកថាជាក្រុមគ្រួសារតែមួយនោះឡើយ។ ប្រសិនបើសោភា នៅតែមិនទាន់ទុកចិត្តអនាគតស្វាមីទាំងស្រុងបែបនេះ គេបារម្ភខ្លាចតែលោកសក្កដា ពិបាកទ្រាំ ព្រោះដូចជាមុននេះសោភា ប្រាប់ថានឹងរៀបការនៅឆ្នាំ២០២៣ នេះតែគូដណ្ដឹងនាងថាអត់ចង់នាំឲ្យពិធីនោះត្រូវជាប់គាំង ហើយលែងហ៊ានកំណត់ច្បាស់លាស់ទៀតហើយ។ប៉ុន្ដែFan ខ្លះបានសរសើរសោភា ថាមានសំណាងព្រោះបានប្ដីក្មេងរូបសង្ហារ ខណៈដែលលោកសក្កដា វិញតែងតែបង្ហាញកាយវិការផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ តែសោភា នៅតែមិនទាន់ទុកចិត្តលោក១០០% នោះទេ បានជាឲ្យលោករស់នៅផ្ទះផ្សេងគ្នាពីនាង៕