Friday, April 19, 2024
Homeព្រឹត្តិការណ៍សង្គមឧកញ៉ាប្រតិកម្ម គេចោទសាន សុជា សឹកព្រោះមាន សង្សារលួចលាក់

ឧកញ៉ាប្រតិកម្ម គេចោទសាន សុជា សឹកព្រោះមាន សង្សារលួចលាក់

ភ្នំពេញ ៖ ឧកញ៉ាម្នាក់ បានប្រតិកម្មនឹងបុរសម្នាក់ បានចោទព្រះគ្រូ សាន សុជា ថាសឹកព្រោះមានសង្សារលួច លាក់ ដោយសារតែឃើញនារីក្មេងម្នាក់ បានស្ទុះឱបអន្ទិតសាន សុជា បន្ទាប់ពីបានសឹករួចភ្លាមៗ ដែលតាមពិត នារីម្នាក់នោះ គឺជាប្អូនស្រីបង្កើតរបស់អតីតភិក្ខុ សាន សុជា  ដោយសារតែក្តីស្រឡាញ់ចំពោះបងប្រុស ព្រោះ ជាង៣០ឆ្នាំមមកហើយ នាងជាប្អូនស្រី មិនដែលបានបង្ហាញក្តីស្រឡាញ់ស្និទ្ធស្នាលចំពោះបងប្រុសបានដោយ សារតែរនាំងនៃសីលធម៌ និងវិន័យក្នុងពុទ្ធសាសនា។

ឧកញ៉ាដែលប្រតិកម្មរឿងគេចោទអតីតព្រះសង្ឃ សាន សុជា មានសង្សារលួចលាក់នោះ ឈ្មោះ យ៉ន សេង ហាន ជាអគ្គនាយកក្រុមហ៊ុន សេងហាន ។

 ឧកញ៉ា យ៉ន សេងហាន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា «បងប្អូនមើលពួកអាច្រណែនឈ្នានីស មួលបង្កាច់ ប្អូនស្រីលោកគ្រូសោះ ចោទថាសង្សារលួច លាក់ ទោះបីបើជាសង្សារមែន ក៏មិនខុសអី ថែមទាំងជាទង្វើត្រឹមត្រូវទៀតផង ព្រោះគាត់មិនបានប្រព្រឹត្តិខុស វិន័យ ទាំងនៅជាព្រះសង្ឃ!

សឹកមកជាឃរាវាស គឺមានសិទ្ធិដូចមនុស្សគ្រប់គ្នា ម៉េចចង់ឲ្យអ្នកបួសហ្នឹង អត់យកប្រពន្ធមួយជីវិតមែន? ធនធានល្អ មិនចង់ឲ្យបង្កើតមនុស្ស ឬទុកឲ្យពូជពួកច្រណែនហ្នឹងបង្កើតមនុស្ស?»។

  សូមបញ្ជាក់ថា ប្រតិកម្មរបស់លោកឧកញ៉ាបណ្ឌិត យ៉ន សេងហាន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមាន បុរសម្នាក់ បានចោទប្រកាន់ព្រះគ្រូ សាន សុជា ថាមានសង្សារលួចលាក់ ហើយក្រោយសឹករួច បើកចំហ លែងលាក់ហើយ។

 បុរសម្នាក់នោះ បានប្រើគណនីហ្វេសប៊ុក ឈ្មោះ «PU Theth Atomy Cambodia» បង្ហោះរូបភាពអន្ទិត សាន សុជា ឱបប្អូនស្រីបង្កើត ជាមួយសំណេរនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ថា «ត្រឹមសង្សារលួចលាក់ដល់ពេល បើកចំហហើយមនុស្សលោក»។

គួរបញ្ជាក់ថា ព្រះគ្រូ វជិរប្បញ្ញោ សាន សុជា ដែលមហាជនស្គាល់ព្រះអង្គ ក្នុងនាមជាសង្ឃនៃព្រះពុទ្ធសាសនា ជាព្រះចៅអធិការវត្តមណីរតនារាម នៅប្រទេសអូស្ត្រាលី និងជាធម្មកថិក ដែលតែងចែករំលែកចំណេះដឹង ទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ក្នុងសង្គមទូទៅ អស់រយៈពេល ៣១ឆ្នាំមកហើយ។ ព្រះអង្គមានចំណេះដឹង ជ្រៅជ្រះ នៅក្នុងចំណោមព្រះសង្ឃទាំងអស់នៃវិស័យព្រះពុទ្ធសាសនា ដោយបានបួសក្នុងភេទជាសង្ឃ អស់រយៈកាល ៣១ព្រះវស្សាមកហើយ។ ព្រះអង្គប្រសូត នាឆ្នាំ១៩៧៦ នៅភូមិតាអុក ឃុំកំពង់ញុល ស្រុកទ្រាំង ខេត្តតាកែវ។ ព្រះអង្គបានសម្រេចលាចាកសិក្ខាបទ កាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ។

ថ្លែងក្នុងពិធីលាចាសិក្ខាបទនោះ ព្រះគ្រូ សាន សុជា មានពុទ្ធដីកាថា «ខ្ញុំព្រះករុណាសម្រេចចិត្តដាក់ នៅពេល នេះ មិនមែនព្រោះអ្វីទាំងអស់ តែព្រោះគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះ។ សូម្បីតែរស់នៅទីនេះ គណ:កម្មការ ប្រជាពុទ្ធបរិស័ទ យកចិត្តទុកដាក់ក្នុងការឧបត្ថម្ភ ពុំមានខ្វះខាតអ្វី សម្ពាធផ្លូវចិត្តអ្វីក៏មិនមានដែរ»។

ចំណែកអ្នកម្តាយបង្កើត បានបញ្ជាក់ប្រាប់ពីមូលហេតុនៃការលាចាកសិក្ខាបទរបស់របស់អន្ទិត សាន សុជា ថា លោកកូន (សាន សុជា) បានបំពេញបំណងរបស់គាត់ជាម្តាយ ក្នុងការបំពេញឧត្តមភេទ ជាព្រះសង្ឃ ចំនួន ៣១ឆ្នាំមកហើយ និងបានបំពេញតាមបំណងរបស់គាត់ជាម្តាយ ៣លើកមកហើយ ដែលកូនប្រុសនេះ បានសុំសឹក គឺនៅអាយុ២២ឆ្នាំម្តង អាយុ ២៨ឆ្នាំម្តង និងចុងក្រោយ នៅអាយុ ៣៥ឆ្នាំនេះ ដែលគាត់ជាម្តាយ មិនអាចឃាត់ ឃាំងការសម្រេចចិត្តរបស់កូនបាន តែគាត់សូមផ្តាំកូនប្រុស ឲ្យនៅតែប្រកាន់ខ្ចាប់ឥតដាច់នូវសីល៥ ជារៀង រហូតតទៅ៕ ខៀវទុំ

RELATED ARTICLES