Sunday, December 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីចិន ល្បីដើរចាប់ក្មេង តាមពិតសរសៃប្រសាទ

ស្រីចិន ល្បីដើរចាប់ក្មេង តាមពិតសរសៃប្រសាទ

ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ ដែលត្រូវបានគេចែកចាយរូបភាពតាមបណ្តាញសង្គម ដោយចោទប្រកាន់ថា បានដើរចាប់ក្មេងក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលកន្លងមកនោះ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន បញ្ជូនទៅសាកសួរ កាលពីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ជាលទ្ធផលបាន បង្ហាញថា ស្ត្រីជនជាតិចិននេះ គឺជាមនុស្សមានជំងឺសរសៃប្រសាទ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា ករណីបង្ហោះផ្អើលរឿងចាប់ក្មេងនៅក្នុងរាជធានីភ្នំពេញ ដែលបង្កឡើង ដោយស្ត្រីជនជាតិចិននោះ គឺជារឿងមិនពិតឡើយ ហើយក៏គ្មានហេតុការណ៍ណាមួយកើតឡើងដែរ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានមិនពិត តាម បណ្តាញសង្គម ហ្វេសប៊ុក ដែលជាផេក និងគណនីហ្វេសបុកក្លែងក្លាយមួយចំនួន ដែលបានធ្វើការផុសព័ត៌ មានមិនពិត មានលក្ខណ:ញុះញង់ បំភិតបំភ័យ ក្នុងគោលបំណងអាក្រក់ បង្កឱ្យមានភាពអសន្តិសុខ វឹកវរដល់ សង្គមជាតិ ថាមានករណីស្ត្រីជនជាតិចិនម្នាក់ ដើរចាប់ក្មេង តាមពិតជាក់ស្តែង ករណីនេះមិនមែនជា ការពិតនោះ ទេ។

បន្ទាប់ពីបានឃើញព័ត៌មាននៅតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានផ្សព្វផ្សាយដើម្បី សហការស្រាវជ្រាវរកការពិត រហូតដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យស៊ើប អង្កេតនិងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងនាំខ្លួនស្ត្រីជាជនជាតិចិននោះ យកមកសាកសួរនៅអធិការដ្ឋាន នគរ បាលខណ្ឌសែនសុខ។

ក្រោយសាកសួរ ស្ត្រីជនជាតិចិន បានបញ្ជាក់ថា បានវង្វេងបាត់កូនប្រុស នៅផ្សារធំថ្មី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ប្រធានផ្សារធំថ្មី បានឃើញក្មេងប្រុសម្នាក់ អាយុប្រហែល៣ឆ្នាំ វង្វេងនៅផ្សារថ្មី រកឪពុកម្តាយមិន ឃើញ ទើបសមត្ថកិច្ចបានទាក់ទងទៅអង្គការមិត្តសំឡាញ់ ដើម្បីទទួលយកកូននោះទៅធ្វើការថែទាំ។

ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ មន្ត្រីជំនាញបានធ្វើការទាក់ទងទៅម្តាយរបស់ស្ត្រីចិនខាងលើ នៅប្រទេសចិន ដើម្បីសុំការបំភ្លឺ ហើយស្ត្រីជាម្តាយ បានបញ្ជាក់ថា ស្ត្រីម្នាក់ និងក្មេងប្រុសនេះ ពិតកូនស្រី និងចៅប្រុសរបស់គាត់ ហើយគាត់បានបញ្ជាក់បន្ថែមថា កូនស្រីរបស់គាត់ ពិតជាមានបញ្ហាខួរក្បាលជាច្រើនឆ្នាំមកហើយ (ជំងឺសរសៃ ប្រសាទ) មានការភ្លេចភ្លាំង និងវង្វេងជាញឹកញាប់។

ក្រោយសាកសួរចប់ សមត្ថកិច្ចជំនាញ បានទាក់ទងរាយការណ៍ទៅកាន់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជារៀបចំឯកសារពាក់ព័ន្ធ អនុវត្តនីតិវិធីបន្ត បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការពី ថ្នាក់ដឹកនាំ ដើម្បីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES