Sunday, December 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមាន់ស្រែ បន្លែស្រស់ ស្រីក្មេង១៨នាក់ បម្រើសេវា រួមភេទ

មាន់ស្រែ បន្លែស្រស់ ស្រីក្មេង១៨នាក់ បម្រើសេវា រួមភេទ

កំពង់ស្ពឺ ៖ ហាងខារ៉ាអូខេមួយកន្លែង បានលួចលាក់បើកសេវាកម្មបម្រើផ្លូវភេទ ដោយមាននារីក្មេងៗប្រមាណជិត ២០នាក់ សម្រាប់បម្រើសេវាកម្មផ្លូវភេទដល់ភ្ញៀវប្រុសៗ ទីបំផុត ត្រូវបានបែកធ្លាយដឹងដល់សមត្ថកិច្ចជំនាញ ឆ្មក់ ចុះបង្ក្រាប ដោយឃាត់ខ្លួនថៅកែងហាងម្នាក់ និងមេការម្នាក់ ព្រមទាំងរំដោះបាននារីបម្រើផ្លូវភេទ សរុប១៨នាក់។

ប្រតិបត្តិការឆ្មក់បង្ក្រាបហាងខារ៉ាអូខេបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើង កាលពីវេលារសៀលថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ នៅចំណុចហាងខារ៉ាអូខេមួយកន្លែង យីហោ «មាន់ស្រែ បន្លែធម្មជាតិ» មានទីតាំងស្ថិតនៅ ភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

យោងតាមប្រភពពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា កម្លាំងការិយា ល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានឆ្មក់ចូលទីតាំង ខារ៉ាអូខេ «មាន់ស្រែ បន្លែធម្មជាតិ» ស្ថិតនៅភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីស្រាវជ្រាវឃើញថា ទីតាំងហាងខារ៉ាអូខេខាងលើ បានលួចលាក់បង្កប់ សេវា កម្មផ្លូវភេទ។

ប្រភពដដែល បានបន្តថា ការឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេខាងលើ គឺសមត្ថកិច្ចបានរកឃើញបទ ល្មើសជាក់ ស្តែងមានកន្លែងសម្រាប់បម្រើសេវារួមភេទ ចំនួន២បន្ទប់។ ក្នុងនោះសមត្ថកិច្វបានឃាត់ខ្លួនមនុស្ស ២នាក់ ម្នាក់ជាម្ចាស់ហាង ឈ្មោះយូរ អាត់ ភេទប្រុស អាយុ៤៥ឆ្នាំ និង ម្នាក់ទៀតឈ្មោះលី ខ្មុំ ភេទស្រី អាយុ៣០ឆ្នាំ ជាមេការ។ អ្នកទាំង២ រស់នៅក្នុងភូមិខាងលើ និងបានសង្គ្រោះនារីដែលបម្រើសេវាផ្លូវភេទ នៅទីនោះចំនួន ១៨នាក់ទៀតផង។

ម្ចាស់ហាង និងមេការដែលត្រូវបានឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES