ភ្នំពេញ៖វាជាលើកទី២ហើយសម្រាប់តារាចម្រៀងលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលត្រូវបានFan បង្ហាញការមិនពេញចិត្តចំពោះសកម្មភាពរបស់លោកដែលបង្ហាញការគាំទ្រទៅលើថៅកែរបស់ខ្លួននៅពេលដែលមហាជនកំពុងតែផ្ទុះប្រតិកម្ម។កាលពីខែសីហា ឆ្នាំ២០២២ នៅពេលដែលលោកប៊ុនថៃ បបួលពលរដ្ឋទៅដាំព្រៃឈើឡើងវិញនៅភ្នំតាម៉ៅ បន្ទាប់ពីក្រុមហ៊ុនលោកឡេង ណាវ៉ាត្រា កាប់អស់ជាង៦០០ហិកតា នោះខមិនភាគច្រើនពោលគឺចូលរាប់ម៉ឺននាក់បានឌឺដងទៅលោកសិរីមន្ដ ដោយចាត់ទុកថាតារាយកមុខ ឬទ្រពងជាដើម…។ប៉ុន្ដែលោកប៊ុនថៃ នៅតែធ្វើដូចជាមិនក្វល់ហើយចេញរាំច្រៀងយ៉ាងសប្បាយធម្មតាដដែល។ដោយឡែកនៅថ្ងៃទី២៣ និង២៤ ឧសភា នៅពេលដែលសិរីមន្ដ ជូនដំណឹងពីការចេញមុខLive ពាក់ព័ន្ធរឿងលោកឡេង ណាវ៉ាត្រា និងអតិថិជនបុរីថៅកែរបស់លោកកំពុងតែមានភាពចម្រូងចម្រាសនោះ មតិភាគច្រើនដែលចូលទៅខមិននោះបានស្នើរសុំឲ្យលោកប៊ុនថៃ នៅរក្សារភាពស្ងៀមស្ងាត់ជាជាងចេញមុខលើរឿង១នេះ ព្រោះថាពួកគេគឺជាអ្នកគាំទ្រលោក ហេតុនេះហើយមិនចង់ឃើញតារានិងFan មានមតិផ្ទុយគ្នាឡើយ។ចំណែកFan មួយចំនួនទៀតរបស់លោកសិរីមន្ដ បានបង្ហាញការមិនពេញចិត្តលោកដែលពួកគេចាត់ទុកថាចេញមកនិយាយការពារថៅកែខ្លួន ទាំងដែលពលរដ្ឋខ្លះកំពុងជូបបញ្ហាជាមួយម្ចាស់បុរីរូបនេះ បើទោះជាលោកប៊ុនថៃ មានហេតុផលរបស់ខ្លួនហើយនៅតែមានៈlive ទាល់តែបានកាលពីល្ងាចថ្ងៃទី២៤ ឧសភា ក្ដី រហូតមានអ្នកគាំទ្រវ័យ៣៨ឆ្នាំរូបនេះបានបង្ហាញការលែងគាំទ្រដោយUnfriend និងUn following ផេករបស់លោកទៀតផង។ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងថាការជូនដំណឹងរបស់សិរីមន្ដ ដល់ទៅ២លើកពីការLive ទាក់ទងរឿងថៅកែរបស់ខ្លួននោះគឺជាការតេស្ដមើលថាតើFan របស់លោកប្រតិកម្មយ៉ាងណាដែរទាក់ទងរឿងនេះ ហើយគេជឿរថាលោកប៊ុនថៃ អង្គុយអានComments ទាំងនោះយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះខ្លួនជាអ្នកចម្រៀង បើFan ខឹងរហូតធ្វើពលិការលែងស្ដាប់បទចម្រៀងលោកទៀតនោះសំណួរសួរថាតើភាពល្បីល្បាញទាំងនោះមហាជនជាអ្នកកំណត់ទៅលើតារា ឬមួយក៍តារាចង់ធ្វើអ្វីដែលFan មិនចូលចិត្តដោយគ្មានហានិភ័យដល់ខ្លួន?
ទោះជាយ៉ាងគេសង្កេតឃើញថាក្រៅពីខេមរៈ សិរីមន្ដ ក៍មានតារាល្បីៗរបស់Galaxy ចេញមុខមកការពារថៅកែរបស់ខ្លួនជាបន្ដបន្ទាប់គឺមិនមែនតែលោកប៊ុនថៃ ម្នាក់ប៉ុណ្ណោះទេ តែបុគ្គលិកសឹងគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុននេះតែម្ដងដែលចេញមកស្រុសគ្នាតែម្ដង ក្នុងនោះរាប់ទាំងលោកព្រាប សុវត្ថិ ដែរដែលក្រោយលោកបង្ហាញការគាំទ្រនិងជឿរជាក់លើថៅកែមកភ្លាមៗនោះមានអ្នកខ្លះជេរប្រទេចលោកនូវភាសារអសុរសមិនធ្លាប់មានពីមុនឡើយ។ចំពោះលោកប៊ុនថៃ វិញធ្លាប់ប្រាប់ថាទំនាក់ទំនងរវាងរូបលោកនិងលោកឡេង ណាវ៉ាត្រា គឺរាប់អានគ្នាខ្លាំងលើសពីបងប្អូនទៅទៀត ហេតុនេះគេអាចយល់បានថានៅពេលដែលថៅកែជួបបញ្ហា បើលោកមិនចេញមុខគាំទ្រទើបជារឿងចម្លែក…។
ខេមរៈ សិរីមន្ដ បានចូលរួមជាមួយGalaxy កាលពីដើមឆ្នាំ២០២៣ ហើយលោកមានបទចម្រៀងចេញជាបន្ដបន្ទាប់ក្នុងនោះបទ”រាំទយ”ល្បីជាងបទផ្សេងៗ ដែលធ្វើឲ្យលោកមានមុខក្នុងអាជីពចាស់ឡើងវិញ ខណៈដែលកាលពីឆ្នាំ២០២២ ពោលគឺក្រោយឡើងងារជាឧកញ៉ាមករយៈពេលសឹងតែ១ឆ្នាំពេញរូបគេគ្មានបទចម្រៀងលេចធ្លោដូចមុនទេ។ប៉ុន្ដែការប៉ៈលោកព្រាប សុវត្ថិ ជាលើកទី២នេះសិរីមន្ដ ក៍មិនប្រាកដថាជាតួឯករហូតដែរ ព្រោះ”ភ្នំ១ ខ្លា២” តែពេលបុកគ្នាជាថ្មីនេះលោកប៊ុនថៃ និងឧកញ៉ាស្នាយ បង្ហាញកាយវិការហាក់ស្និតស្នាលគ្នាខ្លាំងមិនធ្លាប់មានពីមុនឡើយ ហេតុនេះបើនៅតែល្អូកល្អិននិងគ្នាបែបនេះទៀតច្បាស់ជាដូចលោកនូ ស៊ឹប ធ្លាប់លើកឡើងថាសិរីមន្ដ និងលោកសុវត្ថិ អាចច្រៀងនៅផលិតកម្មជាមួយគ្នាបាន តែបើពួកគេមិនត្រូវគ្នា កាច់កុងគ្នា គឺមកពីអ្នកគ្រប់គ្រងតែម្ដង។សិរីមន្ដ និងលោកសុវត្ថិ ថែមទាំងបានចាប់ដៃគ្នាច្រៀងរួមគ្នាជាលើកទី១ទៀតផងតាមរយៈបទ”ស្រលាញ់អ្វីដែលខ្មែរមាន”។
មជ្ឈដ្ឋានមហាជនមើលឃើញថាពេលនេះលោកខែម ប៊ុនថៃ លេងខ្លួនមិនចាញ់ឧកញ៉ាផ្សេងៗទៀតនោះទេព្រោះរាល់រូបគេធ្វើតំណើរតាមផ្លូវតែងមានរថយន្ដទំនើបៗយ៉ាងតិច៣គ្រឿងជិះអមក្នុងនោះមានដូចជាVolkswagen ,Range Rover Defender និងJeep Rubicon ជាដើម ខណៈលោកប៊ុនថៃ ជិះRolls Royce ដោយមានអង្គរក្សបើកជូន។ដោយឡែកតម្លៃខ្លួនវិញលោកប៊ុនថៃ បានឡើង១ជា២ ក្រោយឡើងជាឧកញ៉ានេះព្រោះច្រៀងកម្មវិធីធំ១ស៊ីថ្លៃដល់ទៅ១ម៉ឺនដុល្លារឯណ្ណោះ រហូតធ្វើឲ្យអ្នកដឹកនាំកម្មវិធីសិល្បៈខ្លះថ្ងូរដូចព្រាប តែម្ដង។យ៉ាងណាគេចាំមើលថាក្រោយសិរីមន្ដ ចេញការពារថៅកែជាបន្ដបន្ទាប់បែបនេះរហូតធ្វើឲ្យFan មួយចំនួនមិនពេញចិត្តលោកនោះតើតារាកូន៣ នឹងល្បីថែមទៀត ឬប្រឈមចុះខ្សោយ?