ខេត្តកំពត : កម្លាំងនគរបាលជំនាញក្រុងកំពត ឃាត់ខ្លួនបុរសម្នាក់ ពីបទ រំលោភសេពសន្ទវ: មិនបានសម្រេច កាលពីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់ឲ្យដឹងថា: ជនសង្ស័យឈ្មោះ សុខ ច្រឹង ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ ចំណែកជនរងគ្រោះ ឈ្មោះ(ស.ឃ) ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិកំពង់ក្តីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅ ផ្ទះជួល ក្នុងភូមិ ឃុំ កើតហេតុ។
មន្ត្រីនគរបាល ដដែល បន្តថា ជនសង្ស័យ បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ទវ: លើជនរងគ្រោះ កាលពីម៉ោង២:៣០នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ តែមិនបានសម្រេចទេ ខណ:បែកការណ៍ ហើយជនរងគ្រោះ បានប្តឹងសមត្ថកិច្ចនគរបាល ឲ្យមកធ្វើការឃាត់ខ្លួន ក្រោយវេលាកើតហេតុភ្លាម ហើយក៏នាំយកជនសង្ស័យ ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញពាក់ព័ន្ធ របស់ថ្នាក់លើ ចាត់ការបន្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត៕
ដោយ : វ៉ាន់ ឌឿន