ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានទម្លាយរឿងរ៉ាវឈឺចាប់ក្នុងជីវិតរបស់ខ្លួន ដោយអះអាងថា ប្តីរបស់ខ្លួនជាសប្បុ រសជនក្លែងក្លាយ ធ្វើបុណ្យបាំងបាប ព្រោះធាតុពិតប្តីនាងមានចរិតកោងកាច វាយដំនាងជាប្រពន្ធដូចសត្វធាតុ តាំងពីមុនពពោះ រហូតដល់កូនខ្ចី និងថែមទាំងគំរាមសម្លាប់នាងទៀតផង រហូតដល់នាងទ្រាំលែងបាន ដាច់ចិត្ត ទម្លាយការឈឺចាប់ និងដាក់ពាក្យបណ្តឹង ដើម្បីឱ្យផ្លូវច្បាប់ជួយរកយុត្តិធម៌។
ស្រីស្អាតដែលចេញមុខទម្លាយរឿងប្តីវាយធ្វើបាប និងគំរាមសម្លាប់នោះ មានឈ្មោះឆៃ សុខឡេង អាយុ២២ឆ្នាំ មានលំនៅ ផ្ទះលេខ ២២៨ មហាវិថីឈ្នះ-ឈ្នះ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសជាប្តី ត្រូវបាននារីជាប្រពន្ធ អះអាងថា មានឈ្មោះតាំង គីមឡេង ជាយុវជនធ្វើការងារសប្បុរសធម៌ ល្បីឈ្មោះមួយរូប តាមបណ្តាញសង្គម។
គួរបញ្ជាក់ថា ថ្មីៗនេះ នារីឈ្មោះឆៃ សុខឡេង បានទម្លាយរឿងរ៉ាវជីវិតដ៏ជូរចត់របស់ខ្លួន តាមគណនីបណ្តាញ សង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនថា “តាំង គីមឡេង អ្នកឯងបានភ្ជាប់ពាក្យ មកនៅផ្ទះខាងខ្ញុំ សន្យាថាចាប់ដៃគ្នាប្រឹង រកស៊ី ដោយអ្នកឯងបានយកលុយពីឪពុកខ្ញុំ ៥-៦ម៉ឺនដុល្លារ ដើម្បីដាក់ទុនរកស៊ីបន្ថែម ដល់ពេលខ្ញុំសួរលុយកាក់ អ្នកឯងវ៉ៃធ្វើបាបខ្ញុំ គំរាមសម្លាប់ខ្ញុំដដែលៗ ទាំងមុនខ្ញុំមានទម្ងន់ រហូតកើតកូនហើយ កូនខ្ចី។ អ្នកឯងប៉ិនសម្តែង កម្សត់ ធ្វើល្អលើហ្វេសប៊ុក តែអ្នកវ៉ៃខ្ញុំដូចសត្វធាតុ ធ្វើបុណ្យបាំងបាប សប្បុរសធម៌ក្លែងក្លាយ ខ្ញុំអត់ទ្រាំយូរ ហើយ គិតថាខ្មាសគេ អាណិតកូន តែសន្តានអ្នកឯងនៅតែដដែលៗដាក់ខ្ញុំ។ សូមបងប្អូនជួយរកយុត្តិធម៌ឱ្យនាង ខ្ញុំផង Help_share ខ្ញុំរងទុក្ខវេទនាទាំងផ្លូវចិត្ត ផ្លូវកាយ ខាតបង់ទាំងលុយកាក់ និងកិត្តយស…”។
ភ្ជាប់ជាមួយសារខាងលើ នារីវ័យក្មេងដដែល បានបង្ហោះវីដេអូឃ្លីប ជាច្រើន ដោយមានទាំងពាក្យសម្តីជេរប្រមាថ និងគំរាមបាញ់សម្លាប់ទាំងពីរនាក់ ពីបុរសជាប្តី និងវីដេអូបង្ហាញពីស្លាកស្នាមរបួសលើរាងកាយ ដែលប្តីប្រើហិង្សា លើនាង រហូតនាងទ្រាំលែងបាន ក៏បានប្តឹងបុរសជាប្តីឈ្មោះតាំង គីមឡេង ទៅអយ្យការអមសាលា ដំបូងរាជ ធានីភ្នំពេញ ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន គំរាមកំហែងថានឹងសម្លាប់ និងបោះបង់អនី តិជន» ទៀតផង ហើយសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញ នាង (ឆៃ សុខឡេង) ទៅសាកសួរបំភ្លឺរួចហើយ កាលពីវេលាម៉ោង ៨និង៣០នាព្រីក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ។
បន្ទាប់មក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នារីឈ្មោះឆៃ សុខឡេង បានសរសេរបន្ថែមក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា “របួសសឹងគ្រប់កន្លែង គ្មានអ្នកដឹង ក៏មិនក្លាហានបញ្ចេញឲ្យគ្រប់គ្នាដឹងអស់…”។នារីដដែល បាន សរសេរបន្ថែមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ថា “បងប្អូនជួយ share ព្រោះបុគ្គលតាំង គីមឡេង នៅតែគេច វេះ គ្មានដំណោះស្រាយ មនុស្សអាក្រក់ កុំឱ្យរួចខ្លួនពីសំណាញ់ច្បាប់។ ខ្ញុំសង្ឃឹមថា ច្បាប់ នឹងមានយុត្តិធម៌ សម្រាប់ខ្ញុំ…”។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នារីខាងលើ បានសរសេរបន្ថែមថា “ចង់រៀបរាប់ឱ្យបាន ក្បោះក្បាយដែរ តែវាមិនចេះនិយាយអាក្រក់ពីគេ ដើម្បីយកល្អខ្លួនឯង វាអត់ល្អទេកូន ប្រឹងយកឈ្មោះអ្នកដទៃទៅនិយាយបំផ្លើស ដើម្បីឱ្យខ្លួនវាល្អដូចផ្កា តែសន្តានអ្ហែងវាពិសពស់ខ្លាំងអ៊ីចឹង អំពើល្អដែលបានជួយបាំងខ្លួនអ្ហែងហ្នឹង វាមិនបាន យូរទេ ដើរប្រាប់គេថា ត្រូវពស់ចឹក តែខ្លួនឯងជាពស់សោះ ម៉េចអ៊ីចឹង? សន្តានពិលពុល បុគ្គលម្នាក់នោះ Fake ខ្លាំងណាស់ អាបុគ្គលសប្បុរសធម៌ក្លែងក្លាយ…”។
ជាមួយនេះ ឆ្លើយតបទៅនឹងការសាកសួរពីមិត្តភក្តិនៅក្នុងបណ្តាញសង្គម ដែលថា រឿងនេះកើតឡើងយូរដែរ ហើយ ម៉េចក៏ទើបតែទម្លាយចេញនៅពេលនេះ? នារីឈ្មោះឆៃ សុខឡេង បានបញ្ជាក់ប្រាប់ថា “សូមបញ្ជាក់ បងប្អូនដែលឆ្ងល់រឿងហេតុថា វាកើតឡើងយូរហើយ ហេតុអ្វីមិនផុស ទើបមកផុសពេលនេះ? ចម្លើយ ៖ ខ្ញុំ បានទុកពេលវេលាឱ្យគាត់ចូលខ្លួនដោះស្រាយជាមួយខ្ញុំ យូរហើយ ខ្ញុំមិនផុស ព្រោះខ្ញុំចង់ដោះស្រាយដោយ សន្តិវិធី ប៉ុន្តែគាត់មិនព្រមចូលខ្លួនមកដោះស្រាយទេ ថែមទាំងបោះពាក្យសម្តីថា ចង់ទៅប្តឹងណាប្តឹងទៅ…។ គ្មានទំនួលខុសត្រូវជាកូនប្រុស ទុកមុខឱ្យ ទុកពេលឱ្យ តែបែជាមិនគិត មានតែឌឺដង និងនិយាយអាក្រក់ពីខ្ញុំ ធ្វើដូចខ្លួនឯងជាជនរងគ្រោះ”។
នារីដដែល បានបញ្ជាក់បន្ថែមទៀតថា “មុននឹងខ្ញុំឈានដល់ដំណាក់កាលនេះ ខ្ញុំបានទុកពេលវេលាឱ្យគាត់ យូរ ហើយ តែគាត់គេចវេះ មិនព្រមមានដំណោះស្រាយជាមួយខ្ញុំទេ ថែមទាំងផុសលាបពណ៌ខ្ញុំថែមទៀត។ ធ្លាប់រស់ នៅជាប្តីប្រពន្ធ រហូតមានកូន គ្មានមនុស្សស្រីណាចង់បែកបាក់ មានឈ្មោះជាមេម៉ាយ ហើយត្រូវចិញ្ចឹម កូនម្នាក់ ឯងបែបហ្នឹងទេ វាមានរឿងដើមហេតុជាច្រើន ខ្ញុំពិតជារងសម្ពាធខ្លាំងណាស់ រហូតខ្ញុំប្រើប្រាស់ថ្នាំងងុយគេង សឹងរាល់យប់ ខ្ញុំផុសនេះ ខ្ញុំពិតជាអាម៉ាស់ណាស់ តែគ្រប់យ៉ាង ខ្ញុំចង់បានតែយុត្តធម៌សម្រាប់ខ្ញុំទេ…”។
ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសក្នុងគ្រួសារខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបកស្រាយ បំភ្លឺពីសាមីខ្លួន ខាងប្តី ឈ្មោះតាំង គីមឡេង បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការ បំភ្លឺពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់៕ ដារិទ្ធ