Wednesday, November 20, 2024
Homeតារាខ្មែរលោកគួច ខេវិន ផ្ដាំទៅហ្សូណូ-សុផានី ៖ថា”បើជា រឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៍ទៃ មកជួយហែក!”

លោកគួច ខេវិន ផ្ដាំទៅហ្សូណូ-សុផានី ៖ថា”បើជា រឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៍ទៃ មកជួយហែក!”

ភ្នំពេញ៖ខណៈដែលរឿងរ៉ាវតារាចម្រៀងលោកកែ សុណ្ណារ៉េត ហៅហ្សូណូ និងចាន់ សុផានី កំពុងតែក្ដៅដូច​បាយពុះ ព្រោះតារាហង្សមាសស្វែងរកមេធាវីទប់ទល់ និងបង្ហាញភស្ដុតាងការផ្ទេរលុយទៅសុផានី រយៈ​ពេល​២ឆ្នាំចុងក្រោយទប់ទល់ទៅនិងការដែលអតីតពិធីការិនីរូបនេះថាលោកមិនដែលផ្ដល់​លុយឲ្យប្រពន្ធកូន គ្មានទំ​នួល​ខុសត្រូវជាប្ដីនិង ឪពុកគេនោះ ពេលនេះលោកគួច ខេវិន ដែលជា​​អតីតអគ្គនាយករងទូរទស្សន៍CTN,SEA TV និងE TV នោះបានលើកជាចម្ងល់ផង និងផ្ដល់ជាគំនិតដល់អតីតប្ដីប្រពន្ធតារា១គូនេះផង ទាក់ទងរឿងម្នាក់ៗ​យកត្រូវរៀងៗខ្លួននាំ ឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងដោយសារតែពួកគេមិនយល់”ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ”។

 លោកគួច ខេវិន ដែលធ្លាប់រាប់អាននិងធ្វើការងារសិល្បៈដល់លោកហ្សូណូ និងសុផានី នាពេលកន្លងមក នោះ​បានចេញសារថា”មានអារម្មណ៍ចង់ប្រាប់ចង់និយាយចង់ថាមាន៣!

  ១/ហេតុ+ចប្ច័យ+ផល

២/ហ្សូណូ+ចាន់ សុផានី+កូន

៣/ហ្សូណូសុផានីកូន+ម្តាយឪពុក+សង្គម។

  ១៖ហេតុ=>ហេតុអីបានជាអ្នកទាំងពីរក្លាយជាប្តីប្រពន្ធនឹងគ្នា បង្កើតបានជាកូន?

  ២៖បច្ច័យ=>បែកបាក់គ្នាដោយសារប្តី?ដោយសារប្រពន្ធ?ឬដោយសារកូន?ឬដោយសារនរណា?

  ៣៖ផល=>ក្រោយលែងលះ បាក់បែក ចែកផ្លូវគ្នា ផលដែលបានមកវិញតើនរណាជាអ្នកទទួល=ប្តី ប្រពន្ធ ឬកូន?

  ខ្ញុំស្គាល់ហ្សូណូ ចាន់សុផានី តាំងតែពីនៅក្មេងៗមិនទាន់ល្បី រហូតលែងល្បីតាំងពីមិនទាន់ស្រឡាញ់ គ្នា​រហូតស្រឡាញ់គ្នារហូតបែកបាក់គ្នា តែមិនទាន់បានស្គាល់ច្បាស់កូនក្មេងម្នាក់ដែលជាកូនរបស់ពួកគេ ជាដំណក់ឈាមរបស់គេទាំងពីរ តែអាចនឹងត្រូវវេទនាដោយសារអ្នកទាំងពីរ?

  _តើមានហេតុ បច្ច័យអ្វីដែលអ្នកទាំងពីរលែងលះគ្នានាំឲ្យមានផលឲ្យកូនវេទនា? ។

 _ហ្សូណូ លែងចាន់ សុផានីឬឬចាន់ សុផានី លែងលះហ្សូណូ តើអ្នកណាវេទនា នោះជាផលដែល បានមកវិញ!

  ក្រៅពីរស្រឡាញ់រាប់អាន ខ្ញុំនៅមានចិត្តអាណិតចំពោះប្អូនទាំងពីរ ជាពិសេសគឺក្មួយស្រីដែលជាកូនរបស់ប្អូន​ទាំងពីរ ។ មិនថាប្អូនក្លាយជាប្តីប្រពន្ធដោយមង្គលការកម្លោះក្រមុំ ដោយ​សារម្តាយឪពុករៀបចំ ដោយសារ សេច​ក្តីស្រឡាញ់ស្មោះស្មគ្រ័ ឬដោយចៃដន្យយ៉ាងណានោះឡើយ តែប្អូនបានឲ្យកំណើតក្មេងម្នាក់ ដែលត្រូវការអ្នក​ទាំងពីរជាចាំបាច់ តាំងតែពីចាប់កំ​ណើត​រហូត រលត់ជីវិតទៅវិញ។

  បើបានជាបង្កើតកូនមកហើយត្រូវតែទទួលខុសត្រូវសព្វបែបយ៉ាង កុំទម្លាក់ឲ្យនរណាម្នាក់រ៉ាប់រងតែឯកឯង?

 បើជារឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៏ទៃមកជួយហែក(ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ)បើយកសព្វរឿង​មក​ប្រដូចនឹងខ្លួនឯងនោះយើងនឹងត្រូវឆ្កួត ។

ចូរប្អូនរៀនតាម”ស្វា៣” ស្វាបិតភ្នែក ស្វាបិតត្រចៀកស្វាបិតមាត់។

  ចង់និយាយតែ៣ហ្នឹង ជូនចំពោះប្អូនហ្សូណូ ចាន់ សុផានី និងក្មួយស្រី តែ៣នាក់ហ្នឹង!!!។ប្រសិនបើនរណាចង់ ស្តាប់ចង់យល់ក៏អាចផ្តល់យោបល់បានដិយសុភវិនិច្ឆ័យ”។

 ក្រោយមានការលើកឡើងរបស់លោកគួច ខេវិន បែបនេះមានFan លោកមួយចំនួនខមិនគាំទ្រ និងខ្លះទៀតថា ហ្សូណូ និងអតីតប្រពន្ធកំពុងតែព្យាយាមហែកហួរគ្នាទៅវិញទៅមកដើម្បីយកត្រូវដូចគ្នា។ប៉ុន្ដែមួយចំនួន ឆ្ងល់​ថាពេលនេះកូនស្រីហ្សូណូ អាយុជាង១០ឆ្នាំទៅហើយ តែលោកបង្ហាញភស្ដុងតាងផ្ដល់លុយតាម ធនាគារ ឲ្យតែ​រយៈពេល២ឆ្នាំចុងក្រោយនេះទេ ចុះជិត១០ឆ្នាំទៀតអ្នក​នាងសុផានី ចិញ្ចឹមកូនម្នាក់ឯងឬ?

 គូរបញ្ជាក់ថារឿងស្នេហាតារាចម្រៀងហង្សមាសលោកហ្សូណូ និងអ្នកនាងចាន់ សុផានី បានចែកផ្លូវគ្នាតាំងពី កូនស្រីរបស់ពួកគេមានអាយុជិត៥ឆ្នាំម្លេះ ហើយថ្មីៗនេះអ្នកនាងសុផានី បាននិយាយថាបច្ចុប្បន្ននាងកំពុងរស់​នៅជីវភាពលំបាក អត់លុយបង់ថ្លៃផ្ទះជួល ហេតុនេះស្នើរសុំឲ្យហ្សូណូ អន្ដរាគមន៍ជួយចិញ្ចឹមនិងទំនុកបម្រុង កូនឲ្យបានរៀនសូត្រទៅមុខទៀតផងព្រោះនាងគ្មានលទ្ធភាពទេ។សុផានី ថែមទាំងថាហ្សូណូ អត់ដែលផ្ដល់ លុយកាក់ឲ្យនាងនិងកូនស្រីឡើយ តែបើឲ្យគឺទាល់តែកូនសុំ ទើបធ្វើឲ្យនាងមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ ។ប៉ុន្ដែលោកហ្សូណូ បានពឹងមេធាវីរបស់លោកឲ្យធ្វើការរឿងនេះដោយលោកបាន បញ្ចេញភស្ដុតាងធ្លាប់បាញ់ លុយទៅកុងសុផានី ជាច្រើនពាន់ដុល្លារក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ​។ហ្សូណូ ថែមទាំងថានឹងធ្វើរឿងនេះ ម្ដងឲ្យចប់គឺសង្រ្គប់យកតែម្ដង ហើយលោកបានឲ្យ​មេធាវី ចាត់ការមែន ខណៈដែលសុផានី ថានាងសប្បាយ ចិត្តណាស់បើហ្សូណូ ប្ដឹងនាង ព្រោះនោះជាឱកាសមួយដែលរូបនាងបានតទល់ ជាមួយអតីតប្ដីដោយផ្ទាល់ ដោយសារតែចាប់​តាំងពីចែកផ្លូវគ្នាមកនាងមិនដែលបានជួបជជែកអ្វីច្រើនដែលខ្លួនចង់និយាយទៅឪពុកកូន ស្រីរបស់នាងម្នាក់នេះឡើយ។អតីតពិធីការិនីប៉ុស្ដិ៍លេខ៥ រូបនេះនិយាយទាំងឈឺចាប់រហូត ស្រក់ទឹកភ្នែកថាហ្សូ ណូ ធ្លាប់សន្យាថាមិនបោះបង់រូបនាងនិងកូនស្រីទេ តែពេលនេះគេរស់នៅយ៉ាងហាយសូតែម្នាក់ឯងទៅវិញ។សម្រាប់សារលោកគួច ខេវិន ដែលផ្ដាំទៅហ្សូណូ -សុផានី ថា”បើជារឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៍ទៃ មកជួយ ហែក!” នោះគេអាចសន្និដ្ឋានបានថាលោកចង់ឲ្យអតីតគូស្នេហ៍តារា១គូនេះមានទំនួលខុសត្រូវលើកូនស្រីរបស់ ពួកគេរៀងៗខ្លួន មិនត្រូវហែក​ហួរគ្នារកតែត្រូវម្ខាងៗឡើយ៕

RELATED ARTICLES