Wednesday, November 20, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖គេចរួចម្ដងទៀត

អ៊ីវ៉ា ៖គេចរួចម្ដងទៀត

ភ្នំពេញ៖នៅទីបំផុតតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា មិនបានធ្វើជាកូនក្រមុំតាមការ​សន្យា​នៅ​ឆ្នាំ២០២៣ នេះ​ដែល​នាងថាគម្រប់អាយុ៣០ឆ្នាំគត់បាយបាយភាពនៅលីវនោះទេ ដែល​ការ​សម្រេច​ចិត្តបែបនេះធ្វើឲ្យលោកអ៊ូ វ៉ាវ ដែលជាឪពុកនាងត្រូវខកចិត្តសារជាថ្មីម្ដង​។មិនត្រឹម​តែប្ដូរចិត្ត៣៦០ដឺក្រេ នោះទេ តែស្រីនាថ ថែមទាំងលែងហ៊ាន​បណ្ដើរ​បុរស​ម្នាក់ដែលគេ​សង្ស័​យ​​ថាជាគូស្នេហ៍របស់នាងនោះទៀតផង ក្រោយមានការសួរនាំពីមិត្តរួម​អា​ជីព​ច្រើន​ពេក​។ចំ​ណែកការព្យាយាមគេចរោងការរបស់អ៊ីវ៉ា នាពេលនេះគេជឿរថាគឺគ្មានហេតុណា​ផ្សេង​​ដែល​ក្រៅពី​នាងបារម្ភខ្លាចទីផ្សារចម្រៀងរបស់នាងធ្លាក់ចុះក្រោយការប្ដីឡើយ បើ​ទោះ​ជាលោកវ៉ាវ ថារឿងនេះអត់បញ្ហា ព្រោះ​ទស្សនិកជនគាំទ្រតារានៅលើសម្ថភាពក្ដី តែស្រីស្អាត​អ៊ីវ៉ា មិនបាន​យល់ស្របដូចលោកគិតនោះទេ។ដោយឡែកបុរសចម្លែកដែលដើរតាមអ៊ីវ៉ា មួយ​ប្រាវហើយ​ត្រូវគេម៉ៃថាជាអនាគតស្វាមីអ្នកចម្រៀង​សាច់សខ្ចី​រូប​នេះ លោកក៍បាត់ខ្លួនឈឹង​ទៅ​វិញដែរ ខណៈ​ដែលស្រីនាថ ព្យាយាមប្រាប់មិត្តភក្ដិថាបុរសនោះជាបង​ប្អូន​នាង​ទេ មិនមែន​សង្សារ​ឡើយ។

គូរបញ្ជាក់ថាតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ត្រូវបានឪពុកនាងលោកអ៊ូ វ៉ាវ ហៅអ៊ូ ចន្ថា ជម្រុញឲ្យនាងរៀប​ការប្ដីរយៈពេល៣ឆ្នាំចុងក្រោយនេះ ព្រោះលោកវ៉ាវ ហាត់នឿយបើក​រថយន្ដជូនកូនស្រីទៅច្រៀងសម្ដែង​នៅគ្រប់​ឆាកតន្រ្ដីរយៈពេលជាង១០ឆ្នាំមកហើយ ហេតុ​នេះ​បើបានកូនប្រសារទៅអាចធ្វើកិច្ចការងារនោះជំនួស​ដៃជើង​លោក​បាន។លោកចន្ថា ថែម​ទាំងបង្ហើបថាបុរសណាក៍អាចធ្វើជាស្វាមីកូន​លោកបានដែរឲ្យតែចូលចូវតាមផ្លូវ​ច្បាប់ តែ​លោកថាមានតែមនុស្សប្រុស១ប្រភេទប៉ុណ្ណោះ ដែលមិនអាចក្លាយទៅជាកូនប្រសារលោក​បាន​ជាដាច់​ខាតនោះគឺ”ប្ដីគេ”។លោកថាពាក្យត្រឹមពីរម៉ាត់នេះ ទោះជា”សេដ្ឋី”ក៍ផ្ទះ​លោកមិន​ស្វាគមន៍ជាដាច់ខាត។ដោយ​ឡែក​អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម្រាប់​រូបនាង​មនុ​ស្សស្រីវ័យ៣០ឆ្នាំគឺល្មមរៀបការប្ដី ព្រោះមិន​ក្មេងពេក ឬចាស់ពេកទេ ហើយចង់នាងគិតគូ​រឿង​​រៀប​​ការ​នៅវ័យនេះហើយដែលនៅឆ្នាំ២០២៣ នាងនឹងឈាន​ដល់អាយុ៣០ឆ្នាំគត់ ។ប៉ុន្ដែ​ចូលមកដល់ពេលវេលាត្រូវកំណត់ដឹកដៃគូស្នេហ៍រៀបអាពាហ៍ ពិពាហ៍ ស្រីនាថ បែជា​ធ្វើឲ្យ​លោកវ៉ាវ និយាយមិនចេញព្រោះនាងអូសក្រឡាយកប្ដីជាថ្មីម្ដងទៀតទៅហើយ។

 គូររំលឹកថាអ៊ីវ៉ា តាំងពីចូលប្រឡូកក្នុងអាជីពចម្រៀងជាង១០ឆ្នាំមកនេះនាងមិនធ្លាប់​ប៉ៈ​រឿងអាស្រូវស្នេហា​នោះ​ទេ ព្រោះឪពុកម្ដាយតាមនាងជាប់ជានិច្ច។ប៉ុន្ដែនៅឆ្នាំ២០២៣ នៅ​ពេល​​ដែលម្ដាយអ៊ីវ៉ា អ្នកស្រីភួង សុខា បាន​ទទួលមរណៈភាពនោះ ក៍ជាពេលវេលាដែលនាង​បានចែកផ្លូវជាមួយលោក”ប”ដែលជាថៅកែក្លឹប និងហាង​បញ្ចាំនៅក្រុងសៀមរាបផងដែរ ហើ​យ​រយៈពេលជាង១០ឆ្នាំនេះទោះជាមានព័តមានថាប្អូនមន្រ្ដីធំផ្កាយ៣ រូបនោះ នៅតែស្រ​លា​ញ់​ស្រីនាថ ដោយគ្មានការប្រែប្រួលចិត្តបន្ដិចក្ដី តែនាងគ្មានសញ្ញាផ្សះផ្សារស្នេហ៍ចាស់នោះទេ ហើយអ្វីដែលនាងបានប្រហារបេះដូងប្អូនលោកធំនោះដោយបិតច្រកស្នេហ៍នោះគឺនៅដើមឆ្នាំ២០២០ ស្រីនាថ ហ៊ានបង្ហើបថាបុរសជាគូស្នេហ៍របស់នាងគឺជាអ្នកធ្វើការនៅក្នុងវិស័យកីឡារ​ម្នាក់ តែនាង​មិន​បញ្ចេញឈ្មោះ​ឬមុខមាត់ឲ្យគេស្គាល់នោះទេ។​ការវាចាយ៉ាងខ្លីបែបនេះគឺ​គ្រប់​គ្រាន់​សម្រា​ប់​​លោកថៅកែ ព្រោះអ៊ីវ៉ា មានម្ចាស់​បេះដូងថ្មីទៅហើយ មិនមែនបេះដូង​នៅទំនេរ​ឡើយ​។ប៉ុន្ដែនៅឆ្នាំ២០២៣ ទើបអ៊ីវ៉ា ចាប់ផ្ដើមហ៊ានបណ្ដើរប្រុស​ចម្លែកម្នាក់ដើម្បីឲ្យ​ថៅកែ​ឃើញ​​​កាន់​តែច្បាស់ តែគូរឲ្យស្ដាយដោយសារតែពេលនេះនាង​មួម៉ៅគេសួរនាំ​ច្រើន​ពេកទើប ពួកគេ​ជ្រើស​ផ្លូវលែងបង្ហាញមុខរួមគ្នាជាចំហតែម្ដង។

 គេកត់សម្គាល់ថានៅឆ្នាំ២០២៣ នេះអ៊ីវ៉ា ក៍គ្មានផែនការណ៍ប្ដូរផលិតកម្មច្រៀងដែរ បើទោះជាមានព័តមាន​ថាមានផលិតកម្មដល់ទៅ៣គឺGalaxy ,ថោន និងហង្សមាស ពេញចិត្ត​និងចង់ឲ្យនាងធ្វើជាសមាជិក​របស់ពួក​គេក្ដី។លោកវ៉ាវ ធ្លាប់ប្រាប់ថាកូនស្រីគាត់នឹងធ្វើការ​សិ​ល្បៈទៅតាមពេលវេលា ពោលគឺមិនហ៊ានសន្យាថា​នឹងច្រៀងឲ្យសាន់ដេរហូតចប់​អាជីព​ឡើយ​។តែលោកថាស្រីនាថ ចាត់ទុកសាន់ដេជាឪពុកម្ដាយទី២ ព្រោះ​នាងមានកេរ្ដិ៍ឈ្មោះរហូតមក​ដល់សពថ្ងៃនេះក៍ព្រោះតែផលិតកម្មនេះហើយជាអ្នកបណ្ដុះបណ្ដាល។ប្រភព​បានឲ្យដឹងថាអ៊ីវ៉ា ត្រូវបានGalaxy ចាប់អារម្មណ៍ខ្លាំងព្រោះថាផលិតកម្មថ្មី ចាយលុយធំនេះមានសុទ្ធតែតារា​ល្បីប្រុសៗ តែតារាស្រីខ្សត់ ។តែស្រីនាថ ថាទាក់ទងការទៅផលិតកម្មថ្មីនាងមិនធ្វើ​អត្ថាធិ​ប្បា​យ​​ទេ ព្រោះពេល​នេះនាងនៅតែជាអ្នកចម្រៀងរបស់សាន់ដេដដដែល ហើយថែមទាំង​ទទួល​បានសិទ្ធិពិសេសទៀតផងពោល​គឺច្រៀងដោយគ្មានកុងត្រា នឹងច្រៀងតែបទដែលខ្លួនឯង​ស្រ​លាញ់ ចំពោះបទមិនពេញចិត្តអាចបដិសេធបាន។

  គេចាំមើលថាអ៊ីវ៉ា នឹងដោះសារយ៉ាងណាទៀតចំពោះលោកវ៉ាវ រឿងគេច​រៀបការ​​ប្ដីនៅ​ឆ្នាំ២០២៣  ព្រោះខ្លាច​ធ្លាក់​កូដនេះ?

RELATED ARTICLES