ស្វាយរៀង ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីធំធេង ដោះស្រាយមិនចេញ ស្រាប់តែ គិតខ្លី ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង ដោយចាក់សាំងដុតសម្លាប់ខ្លួន លុះភ្លើងឆេះរលាករលួយខ្លួន ក្តៅពេក ក៏ស្រែក ហៅគេឱ្យជួយ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ ជួយពន្លត់ និងដឹក បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍ដុតសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបេតុង (វត្តតាឡុក) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត។
បុរសដែលចាក់សាំងដុតខ្លួនឯង មានឈ្មោះឡុង សាវរី អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅ ភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍ថា នៅចំណុចផ្លូវបេតុង (វត្តតាឡុក) ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត ឃើញមានមនុស្សត្រូវភ្លើងឆេះ កំពុងស្រែកឱ្យគេជួយ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញជនរងគ្រោះកំពុង ស្រែកហៅឱ្យគេជួយ ភ្លាមនោះសមត្ថកិច្ចប្រញាប់ប្រញាល់ជួយសង្គ្រោះ និងទាក់ទងហៅរថយន្តសង្គ្រោះ មកដឹក បញ្ជូនបុរសខាងលើ ទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះជីវិតភ្លាមៗ។
តាមការឱ្យដឹងពីសមត្ថកិច្ច មូលហេតុដែលនាំឱ្យបុរសខាងលើដុតសម្លាប់ខ្លួន គឺដោយសារតែមានវិបត្តិក្នុងគ្រួ សារ ៕