Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានទឹកកកក្រឡាប់ ហៀរប្រេង អ្នកជិះម៉ូតូដួល ពេញផ្លូវ

ឡានទឹកកកក្រឡាប់ ហៀរប្រេង អ្នកជិះម៉ូតូដួល ពេញផ្លូវ

ភ្នំពេញ ៖ រថយន្តប្រភេទកូរ៉េ ដឹកទឹកកកអនាម័យ ១គ្រឿង បានបើកបុកខឿនសួនច្បារ បណ្តាលឱ្យក្រឡាប់ ផ្ងារជើង ធ្វើឱ្យហៀរប្រេងពេញទ្រូងផ្លូវ ជាហេតុធ្វើឱ្យម៉ូតូអ្នកដំណើរឆ្លងកាត់ រអិលដួលជាច្រើនគ្រឿង និងបង្ក ឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមសម្តីបុរសជាអ្នកបើករថយន្តដឹកទឹកកកអនាម័យ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់មិនមែនជាតៃកុង ឡានទេ គាត់ជាសន្តិសុខ លុះដល់ថ្ងៃកើតហេតុនេះ គាត់ធ្វើការ ១យប់មកហើយអស់កម្លាំងណាស់ បានបើក រថយន្តកូរ៉េឃ្លុបដឹកទឹកកកអនាម័យ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0390 ធ្វើដំណើរតាមបណ្តោយផ្លូវ ខាងលើ លុះដល់ចំណុចកើតហេតុ ក៏ងងុយដេក ងោកមួយភាំង មកបុកខឿនសួនច្បារចែកទ្រូងផ្លូវលេខ២១៧ ក្រឡាប់ផ្ងារជើង ហៀរប្រេងប្រលាក់លើផ្លូវតែម្តង និងបង្កការស្ទះចរាចរណ៍ផងដែរ ព្រោះជាម៉ោងដែលបងប្អូន ប្រជាពលរដ្ឋ អាជីវករ សិស្សានុសិស្ស មន្ត្រីរាជការ ចេញទៅបំពេញការងារ។

សូមបញ្ជាក់បន្ថែមថា ក្នុងករណីនេះ មានម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រឿង បានរអិលដួលជាបន្ត បន្ទាប់ផងដែរ ដោយសារតែរថយន្តដែលក្រឡាប់នេះ បានហៀរប្រេងប្រលាក់លើផ្លូវ តែសំណាងគ្មាននរណា ម្នាក់រងរបួសដល់អាយុជីវិតនោះទេ។

ចំណែករថយន្តដែលក្រឡាប់នេះ ត្រូវបានសមត្ថកិច្ចជំនាញ ស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់៕

RELATED ARTICLES