Sunday, May 11, 2025
Homeសង្គម និងជីវិតឪបង្ខំឱ្យទៅស្រុកថៃ កូនក្រមុំចងកស្លាប់

ឪបង្ខំឱ្យទៅស្រុកថៃ កូនក្រមុំចងកស្លាប់

បាត់ដំបង ៖ យុវតីម្នាក់ ត្រូវបានឪពុកបង្ខំឱ្យទៅធ្វើចំណាកស្រុក ចេញទៅរកការងារធ្វើនៅប្រទេសថៃ តែនាង មិនព្រម លុះឪស្តីបន្ទោស ស្រាប់តែឈឺចិត្តស្អិតទ្រូង បែកគំនិតគិតខ្លី ចងកបញ្ចប់ជីវិតបណ្តាល ឱ្យស្លាប់យ៉ាង អាណោចអាធ័ម។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី។

យុវតីគិតខ្លីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះហ៊ិន ស្រីល័ក្ខ អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។

តាមសម្តីបុរសចំណាស់ឈ្មោះចង ជាង អាយុ៦០ឆ្នាំ ត្រូវជាឪពុករបស់យុវតីខាងលើ បានរៀបរាប់ប្រាប់ថា មុន ពេលកើតហេតុ រូបគាត់ជាឪពុក បានបង្ខំកូនស្រី (យុវតីរងគ្រោះ) ឱ្យទៅធ្វើការងារនៅប្រទេសថៃ តែនាងមិនព្រម ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ហើយកូនស្រីក៏បានរត់ឡើងទៅសម្ងំនៅលើផ្ទះបាត់ទៅ។ ចំណែកគាត់មិនបានចាប់អារម្មណ៍អ្វីដែរ។

បុរសជាឪពុក បន្តថា លុះក្រោយមក នៅវេលាម៉ោងកើតហេតុខាងលើ គាត់បានឡើងទៅមើលនៅលើផ្ទះ ទើប ដឹងថា កូនស្រីរបស់គាត់បានយកខ្សែក្រវាត់ ចងកជាប់នឹងចង្រឹងបង្អួចផ្ទះ ស្លាប់បាត់ទៅហើយ ទើបកើតមាន ការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា យុវតីខាងលើពិតជា ស្លាប់ដោយសារចងកប្រាកដមែន។

សពយុវតីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕

RELATED ARTICLES