កណ្តាល ៖ ជនត្រូវចោទម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្តាល ក្រោយពីរត់គេចខ្លួនអស់រយៈពេល ១០ឆ្នាំ បន្ទាប់ពីរំលោភសេពសន្ថវៈទៅលើកូនស្រីរបស់អ្នកភូមិម្នាក់ លុះភ្លេច ខ្លួន លបវិលចូលស្រុកវិញ ត្រូវសមត្ថកិច្ចក្របួចជាប់។
ប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបឃាត់ខ្លួនជនត្រូវចោទនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤និង ៣០នាទីរសៀល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ។មន្ត្រីនគរបាលស្រុកពញាឮ បានឱ្យដឹងថា ជនត្រូវចោទឈ្មោះនួន ពន្លក ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំ ណង់ មានលំនៅបច្ចុប្បន្ន ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ។
ប្រភពដដែល បន្តថា ជនត្រូវចោទ ឈ្មោះនួន ពន្លក មានដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៩៧៦ ដបចខ/២០ ចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ របស់លោកជួន វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទរំ លោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹង ជនរងគ្រោះ ដែលប្រព្រឹត្តនៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ។
ជនត្រូវជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕