Wednesday, November 20, 2024
Homeតារាខ្មែរលី ម៉ារីណា ៖បង្ហាញមុខគូស្នេហ៍ថ្មី

លី ម៉ារីណា ៖បង្ហាញមុខគូស្នេហ៍ថ្មី

ភ្នំពេញ៖លី ម៉ារីណា និងគូស្នេហ៍ថ្មីរបស់នាងបានអោបថើបគ្នាបង្ហាញក្ដី​ស្រលាញ់ទៅវិញទៅ​មកនៅថ្ងៃខួប​កំ​ណើត​របស់ម៉ារីណា គម្រប់អាយុ៤២ឆ្នាំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើពិធីជប់លៀង​ធំនៅLotus Lounge & Restaurant ធ្វើឲ្យភ្ញៀវដែលចូលរួមមានការភ្ញាក់​ផ្អើលជាខ្លាំង ខណៈដែលមិត្តរួមអាជីពនាងបានផ្ញើរ​សារជូនពរនាង​ជាបន្ដបន្ទាប់ថាចាប់ពីពេល​នេះ​តទៅនាងលែងរងារបេះដូងទៀតហើយ។ម៉ារីណា បានចេញសារ​សរសើរគូស្នេហ៍របស់​នាង​​ពេញៗមាត់ថា”អរគុណបងដែលផ្តល់ក្តីស្រលាញ់​ឲ្យអូនយ៉ាងធំធេង បងបានរៀប​ចំ​ចាត់​ចែង​កម្មវិធីថ្ងៃកំណើតជូនអូនយ៉ាងពិសេសអូនពិតជារំភើបចិត្តឥតគណនា កាដូដែលអូន​ទទួលបានពីបង​គឺក្តីស្រឡាញ់នឹងការយកចិត្តទុក្ខដាក់មើលថែគ្រប់ពេលវេលាកាដូទាំងនេះមានតំលៃបំផុតសំរាប់អូនអរគុណបងគ្រប់យ៉ាង”។

អ្នកយកព័តមានយើងបានឆាតសួរតាមហ្វេសបុកទៅលី ម៉ារីណា ពីប្រវត្តិស្នេហ៍និងមុខ​តួនាទីរបស់​ម្ចាស់​បេះដូង​ថ្មីរបស់នាង និងការចំណាយទៅលើកម្មវិធីខួបកំណើតទាំងមូល តែ​កាល​​ពីល្វាចថ្ងៃទី​២៩ ឧសភា នាងបាននិ​យា​យ​យ៉ាងខ្លីថាឆ្លើយសំណួរអត់ទាន់​បានព្រោះជាប់​បើក​ឡាន​តាម​ផ្លូវ។ប៉ុន្ដែនៅថ្ងៃខួបកំណើតនាងនោះយើង​ក៍បាន​ឆាត​សុំការ​អនុញ្ញាត្តិពីនាង​ទៅថតរូប​និងសម្ភាសន៍នាងនៅថ្ងៃនោះដែរ តែម៉ារីណា និយាយថាកម្មវិធីនាង​ជា​លក្ខណៈ​​​គ្រួសារ​ហេតុនេះ​ហើយអ្នកសារព័តមានមិនបាច់ទៅចូលរួមទេ…។

 មិនទាន់មានព័តមានថាលី ម៉ារីណា នឹងគ្រោងធ្វើពិធីភ្ជាប់ពាក្យ ឬរៀបការប្ដីថ្មីនៅពេល​ណា​ឡើយ ព្រោះតែ​នាង​នៅមិនទាន់ឆ្លើយតបសំណួរទាំងនេះ​។យ៉ាងណាតាមរយៈសកម្មភាព​របស់ម៉ារីណា និងគូស្នេហ៍ថ្មីនោះ​គេអាច​សន្និដ្ឋានបានថាពួកគេចុះសម្រុងគ្នាល្អ ឬចិត្ត១ថ្លើម១ និងគ្នាទៅហើយ ហេតុនេះពាក្យដែលគេ​ថា”ធ្វើ​ស្រែទាន់​ក្ដៅដី យកប្ដីទាន់ក្ដៅចិត្ត”គឺម៉ារីណា សំ​ដៅ​​នៅ​ពេលនេះតែម្ដង។ប្រភពបានឲ្យដឹងថារាល់ការចំណាយ​នៅថ្ងៃ​ខួបកំណើតឆ្នាំនេះ​របស់ម៉ារីណា គឺគូស្នេហ៍នាងជាអ្នកចេញលុយឲ្យទាំងអស់ ហេតុ​នេះហើយបានជាធ្វើឲ្យ​តារា​សម្ដែងមេម៉ាយ​កូន១សាច់សខ្ចីដូចបណ្ដូលចេករូបនេះរំភើបនិង​ពេញចិត្តគូស្នេហ៍​ពេញបេះដូង​តែម្ដង។តាមព័ត​មាន​ថាថាគូស្នេហ៍ថ្មីរបស់លី ម៉ារីណា គឺជាលោកវរសេនីយ៍ឯកទៀង ចាន់សារ អធិការដ្ឋាននគរបាលខណ្ឌដូន​ពេញធី។

 គូររំលឹកថាលី ម៉ារីណា បានរៀបការកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ជាមួយ​លោក​សាត ចាន់ថន ជាអា​ណិក​ជន​ខ្មែរមកពីអាមេរិកដែលចំណងស្នេហ៍ឆ្លងទ្វីពនេះ​បានដើរ​ដល់ទីបញ្ចប់នៅខែកុម្ភៈឆ្នាំ២០២២ ខណៈដែល​ក្រោយចែកផ្លូវប្ដីបានជាង៣ខែពោល​គឺនៅ​ខែ​ឧសភា ឆ្នាំ២០២២ ម៉ារីណា ប្រកាសថាលោកចាន់ថន បានលួច​គ្រឿងអលង្ការពីនាង​អស់ពី​ខ្លួន តែមិនបញ្ជាក់ថាគិតជាប្រាក់មានចំនួនប៉ុន្មានឡើយ ខណៈដែលអតីត​ប្ដីបាន​ច្រាន​ចោល​ការ​​ចោទប្រ​កាន់​​និងសួរច្រាសមកនាងវិញថាហេតុអ្វីនាងចង់លែងលះ​ជាមួយលោក?​ក្រោយ​ធ្លាក់​ខ្លួនមេ​ម៉ាយ​​ជាលើកទី២ បន្ទាប់ពីចែកផ្លូវជាមួយលោកទឹត ថាវរិទ្ធ ទាំងចម្រូងចម្រាស​កាល​ពី​ជាង១០​ឆ្នាំ​មុននោះ​ម៉ារីណា ទុកជីវិតជាស្រី្ដមេម៉ាយតែជាង១ឆ្នាំក៍រកបានអ្នក​ស្អំរបួស​បេះដូងថ្មី​ដែល​បុរស​វ័យចំណាស់​នេះត្រូវ​គេ​បង្ហើបថាលោកមានទ្រព្យមិនធម្មតា​ឡើយទើប​អាច​ស្ទួចបេះដូង​ម៉ារីណា បានដោយធ្វើឲ្យប្រុសមិនតិចនាក់ទេ​ដែលចង់ចូលខ្លួនមកព្យា​បាន​ដំបៅបេះដូងនាង​នោះ​បានខ្ទាតចេញទៅវិញអស់។

  មជ្ឈដ្ឋានមហាជនរងចាំមើលថាតើលី ម៉ារីណា នឹងអាចរៀបការជាលើកទី៣ ដែរឬ​យ៉ាង​ណា ?ឬមួយក៍នាង​ចង់ជ្រើសផ្លូវសាងស្នេហ៍ដោយមិនមានខាន់ស្លារម្ដង?

  ប្រភពបានឲ្យដឹងថាការដែលលី ម៉ារីណា សម្រេចចិត្តប្រគល់បេះដូងទៅ​ឲ្យបុរសថ្មីនៅ​ឆ្នាំ​២០២៣ នេះដោយ​សារតែ​លោកនោះមិនត្រឹមតែបង្ហាញការស្រលាញ់​និងយកចិត្តទុក​ដាក់​តែ​ចំពោះរូបនាងនោះទេ ប៉ុន្ដែលោកក៍​ស្រលាញ់កូនប្រុសនិងក្រុមគ្រួសារនាងដូច​ជាគ្រូសារ​របស់​​លោកដែរទើបនាងម៉ារីណា ពេញចិត្តស្ដូកបែបនេះ។ដោយឡែកមុនដល់​ពេលបង្ហាញ​មុខ​អនាគតប្ដី​ថ្មីនេះដែរម៉ារីណា ធ្លាប់បាននិយាយប្រាប់អ្នកយកព័តមាន​យើងថា​នាងលែង​ចង់​បានប្ដីជាអាណិកជនទៀតហើយ គឺចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”ម្ដង ឥឡូវបំណងរបស់​នាង​ពិត​ជាបានសម្រេចមែន ។ ​យ៉ាងណាសម្រាប់អ្នកគាំទ្រលី ម៉ារីណា សង្ឃឹមថាម៉ារីណា នឹង​មិនបរាជ័យ​ស្នេហ៍ជា​លើក​ទី៣ ឡើយ៕

RELATED ARTICLES